(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ នៅវេលាម៉ោង១៧និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងចំការ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុប ១៤នាក់ ១–ឈ្មោះ ជិន វ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់, កាន់កាប់អាវុធ, រួមភេទជាមួយអនីតិជន), ២-ឈ្មោះ នី សុខគី ភេទប្រុស អាយុ ២៨ឆ្នាំ(រក្សាទុក និងប្រើប្រាស់), ៣–ឈ្មោះ ភឹម សុវៀន ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ៤–ឈ្មោះ យ៉ុន ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ(ប្រើប្រាស់), ៥–ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ ៤១ឆ្នាំ(ប្រើប្រាស់), ៦–ឈ្មោះ ហោ ទិត្យារិទ្ធ ហៅ សណ្តែ្កក ភេទប្រុស អាយុ ២៩ឆ្នាំ(ប្រើប្រាស់), ៧–ឈ្មោះ យឿត តូច ភេទប្រុស អាយុ ២៥ឆ្នាំ(ប្រើប្រាស់), ៨–ឈ្មោះ ឡុង គឹមង៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ(ប្រើប្រាស់), ៩–ឈ្មោះ ស ច្រឹង ភេទប្រុស អាយុ ៥១ឆ្នាំ(ប្រើប្រាស់), ១០–ឈ្មោះ មុត ដឿន ភេទប្រុស អាយុ ៤៦ឆ្នាំ(ប្រើប្រាស់), ១១–ឈ្មោះ យ៉ាន់ ចាន់រី ហៅ គោ ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ១២–ឈ្មោះ លឹម សុធា ភេទប្រុស អាយុ ៤៣ឆ្នាំ(ប្រើប្រាស់), ១៣–ឈ្មោះ ឈិង នាង ហៅ សា ភេទស្រី អាយុ ២៣ឆ្នាំ(ប្រើប្រាស់), ១៤–ឈ្មោះ ដាំ ចំណាន ភេទស្រី អាយុ ១៤ឆ្នាំ(ប្រើប្រាស់)។ វត្ថុតាងដែលដកហូតបានរួមមាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៥ថង់កិប ស្មើនឹង ៦១៦គ្រាប់ ទម្ងន់ ៦២,៦៤ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៦,៧៤ក្រាម, កាំភ្លើងវែង ចំនួន ០២ដើម (ប្រភេទAK-47 ស្វ័យបត់ ចំនួន ០១ដើម, ប្រភេទCKC ចំនួន ០១ដើម), ស្នាបាញ់គ្រាប់ឃ្លីដែក ចំនួន ០១ដើម, បង់កាំភ្លើងចំនួន០២, គ្រាប់កាំភ្លើងប្រភេទAK ចំនួន ១៤៤គ្រាប់, ដាវស៊ាំម៉ូរ៉ៃ ចំនួន ០១ដើម, ទូរស័ព្ទ ចំនួន ១៤គ្រឿង រួមនឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធដូចការចោទប្រកាន់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាន កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

