ខេត្តកំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសាទបានចំនួន ៣ករណីក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ។
បើតាមមន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនោះ ខាងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម និងបានចុះបង្ក្រាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ ករណីរួមមាន៖
ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់–របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ –បង្គោលចម្រឹងចំនួន ១២៥ដើម–ចាក់លែងត្រីចម្រុះទម្ងន់ ១៦គីឡូក្រាម នៅចំណុចប្រឡាយកំពឹស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីទី០២–ឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ –របាំងស្បៃមុងប្រវែង ៣៩០ម៉ែត្រ–បង្គោលចម្រឹងចំនួន ១៨៥ដើម–ចាក់លែងត្រីចម្រុះទម្ងន់ ២៦គីឡូក្រាម នៅចំណុចចុងព្រែក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ករណីទី០៣–របាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ–បង្គោលចម្រឹងចំនួន ៣៥ដើម នៅចំណុចព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

