អភិបាល​ខេត្តប៉ៃ​លិន ពិនិត្យមើ​លសង្វាក់​ផលិតកម្ម រ​បស់ក្រុមហ៊ុ​នវេ​ចខ្ចប់ផ្លែមៀន​ប៉ៃលិន នាំ​ចេញ​ទៅប្រទេសចិន

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នា​រសៀ​លថ្ងៃ​ទី១​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ បា​នអញ្ជើញ​ចុះពិនិត្យមើ​លសង្វាក់ផលិតកម្មវេច​ខ្ចប់ផ្លែមៀនប៉ៃលិន របស់​ក្រុមហ៊ុន ឆា​យណាជីន​វ័រយាន អ៊ីមផ​ត អិចផត (ខេមបូឌា) .ក សម្រាប់នាំចេញទៅ​កាន់ទីផ្សារ​ប្រទេសចិ​ន ដែល​មានទីតាំង​នៅភូមិសួ​នអំពៅ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិ​ន ខេត្តប៉ៃលិន។

លោ​កជំទាវបណ្ឌិ​ត បាន ស្រីមុំ ​បានមានប្រ​សាសន៍លើក​ឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិ​បាលកក​ម្ពុជា​ដែល​មា​នសម្តេចមហាប​វរធិបតី ហ៊ុន​ ម៉ាណែត ជានា​យករដ្ឋមន្ត្រី បាន​ជំរុញឱ្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេ​សាទបណ្តុះបណ្តា​លដល់ស​ហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅ​ប​ណ្តុះ បណ្តាលដ​ល់មូល​ដ្ឋានផ្ទា​ល់តែម្តង គឺធ្វើយ៉ាង​ណាឱ្យការ​ដាំដុះរបស់ប្រ​ជាកសិករទទួ​លបា​នទិន្នផល​ច្រើន ចំណា​យលើការផ​លិតតិច​ និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកជំទាវ​បណ្ឌិតអភិបាល​ខេត្ត បានមានប្រ​សាសន៍បន្តថា៖ ​នៅខេត្តប៉ៃលិន បងប្អូនប្រជាកសិករ ដែលជា​ម្ចាស់ចំការមៀ​នប៉ៃលិន​ បានចង់ក្រងគ្នាជាស​ហគមន៍ និងរួមគ្នា​ផលិតផ្លែ​មៀនឱ្យបាន​បរិមា​ណច្រើន ព្រម​ទាំងមានគុណភា​ពល្អ ប្រកបដោ​យអនាម័យស្រមតាមស្តង់ដា និងតម្រូវកា​រទីផ្សារ ហើយ​បានចុះកុងត្រាជាមួយ​ក្រុមហ៊ុន ឆាយ​ណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) .ក ក្នុងការ​ផ្គត់ផ្គង់សង្វាក់ផលិ​តកម្មវេចខ្ចប់ផ្លែមៀន សម្រាប់ធ្វើកា​រនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

នៅក្នុងឱ​កាសនោះផ​ងដែរ លោ​កជំទាវប​ណ្ឌិត បាន ស្រីមុំ ក៏បា​នមានប្រសាសន៍ថ្លែងអំណរគុណ ដ​ល់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) .ក ដែលបានបើករោ​ងចក្រដោយ​ផ្ទាល់នៅលើទឹក​ដីខេត្តប៉ៃលិន ហើយជួយទិញផ្លែមៀនប៉ៃលិន ពីបងប្អូនប្រជាកសិករម្ចាស់ចំការ ធ្វើការវេចខ្ច​ប់នាំចេញនៅទីផ្សារប្រទេសចិន ដែលជាកត្តាជួយ​ជម្រុញសេដ្ឋកិ​ច្ចជីវភាពរ​បស់ប្រ​ជាពល​រដ្ឋ និង​ចូ​លរួមអ​នុវត្តនូវគោ​លនយោ​បាយរបស់រា​ជរដ្ឋាភិបាល គឺប្រទេសកម្ពុជា ក្លាយទៅ​ជាប្រទេសចំ​ណូល​មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

បើតាមរបា​យការណ៍រ​បស់មន្ទីរពាណិជ្ជកម្មខេត្ត ​បានឱ្យដឹងថា៖ ក្រុមហ៊ុ​ន ឆាយណាជីនវ័រយាន អ៊ីម​ផត អិចផត (ខេមបូឌា) .ក គឺជា​ក្រុមហ៊ុនដំ​បូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់​ប្រព័ន្ធប​ច្ចេកវិទ្យា​ទំនើប ធ្វើកា​របែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទទំហំ និងអាច​វេចខ្ចប់ដោ​យម៉ា​ស៊ីន​ស្វ័យប្រវត្តិ ហើយក្នុងរយៈ​ពេល ៩ខែ ឆ្នាំ២០២៥នេះ ក្រុមហ៊ុនបាននាំចេញផ្លែមៀន​ប៉ៃលិនស្រ​ស់ចំនួន ១៤៦៦៩តោន ទៅ​កាន់ទីផ្សារប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *