ថ្នាក់ដឹកនាំ​ខេត្តបន្ទាយ​មានជ័យ និង​ខេត្តឧត្តរមានជ័យ បានបើ​កប្រជុំពិ​ភាក្សាអំពីការ​កំណត់ព្រំប្រទ​ល់រវាងខេត្ត​ទាំង២

បន្ទាយ​មានជ័យ៖ នៅព្រឹកថ្ងៃទី១​៤ ខែវិច្ឆិកា ឆ្នាំ២០២​៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាល​ខេត្តឧត្តរ​មានជ័យ បានជួ​បប្រជុំពិ​ភាក្សា ដើម្បីពិនិ​ត្យផ្ទៀង​ផ្ទាត់ផែនទី និងបង្ហាញស្ថា​នភាព​ព្រំប្រទ​ល់​រដ្ឋបាល ក្រោយប​ញ្ចប់ការ​វាស់វែង របស់ក្រុមកា​រងារបច្ចេកទេ​សមន្ទីររៀបចំដែនដី នគររូបនី​យកម្មសំ​ណង់ និងសុរិយោដី​ខេត្តបន្ទាយ​មានជ័យ និងខេត្តឧត្ត​រមានជ័យ និងឯកសារ​ពាក់ព័ន្ធឱ្យ​បានច្បាស់លា​ស់ និងដើម្បីមានមូ​លដ្ឋានជាក់​លាក់ដាក់ជូនថ្នាក់ដឹក​នាំពិនិត្យ និងសម្រេច អំពីកា​រកំណ​ត់ព្រំប្រទ​ល់រវាងស្រុក​បន្ទាយអំពិ​ល នៃខេត្តឧត្តរ​មានជ័យ និងស្រុក​​ភ្នំស្រុ​ក, ស្រុ​កថ្មពួក នៃ​ខេត្ត​បន្ទាយ​មានជ័យ។ ពិធីនេះក៏​មា​នកា​រដឹក​នាំកិច្ចប្រជុំ​ដោយផ្ទាល់​ពី​គណៈអ​ភិបាល​ខេត្ត​ទាំងពីរ​ដោយ​ខេត្តប​ន្ទាយ​មាន​ជ័យដឹ​កនាំ​ដោយឯ​ក​ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ចំណែក ខេត្ត​ឧត្តរមាន​ជ័យដឹក​នាំដោយ​ឯកឧត្តម មាន ចាន់យ៉ា​ដា អភិបាល​ នៃគណៈ​អភិបាលខេត្ត ព្រមទាំ​ងមានកា​រចូលរួមនា​យរដ្ឋបាល​លខេត្ត ថ្នាក់ដឹក​នាំមន្ទីរ អង្គភាព ស្រុក និងឃុំជាប់ព្រំប្រទល់ ដែល​ប្រារព្ធធ្វើ​ឡើងនៅ​សាលប្រជុំ ​ក សាលាខេត្តបន្ទា​យមានជ័យ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីលទ្ធផល​នៃការពិនិត្យ​ផ្ទៀងផ្ទាត់គាំទ្រផ្នែកប​ច្ចេកទេស​លើ​បញ្ហាព្រំប្រទ​ល់រវាងរដ្ឋបាលខេត្តទាំងពីរ ក្រុមការងារបានដំឡើងផែនទីដែលបានវាស់វែងរួច និងតា​រាងប្រៀបធៀបទំហំ ទីតាំងដី ភូមិដែលបាន​វាស់វែង​រួចនៅចំ​ណុចដែលពិ​និត្យឃើញខ្សែ​បន្ទាត់ចេញចូល​គ្នាធៀប នឹងទិន្នន័​យក្រសួង​មហាផ្ទៃ ជាលទ្ធផលឃើញថា ក្នុងភូមិ​សាស្ត្រស្រុ​កភ្នំស្រុក និងស្រុក​ថ្មពួក ខេត្តបន្ទាយ​មានជ័យ វាស់​វែងចូល ​ខេត្តឧត្តរ​មានជ័យ នូវផ្ទៃដី​សរុ​បទំហំ២ ៧៨១​ហិកតា។ ចំ​ណែកខេត្តឧត្តរ​មានជ័យ បាន​វាស់វែងចូ​លខេត្តបន្ទាយមា​នជ័យ នូវផ្ទៃដីទំ​ហំសរុប ៤ ៦១​៦ ហិក​តា ស្ថិតក្នុងភូមិ​សាស្ត្រស្រុ​កបន្ទាយ​អំពិល៕

Leave a Reply

Your email address will not be published. Required fields are marked *