គណៈបញ្ជាកា​រឯក​ភាពរដ្ឋបា​លខេត្តប៉ៃលិន ប្រជុំព​ង្រឹងប្រសិ​ទ្ធិភាព ការ​បង្ក្រាប និងទប់ស្កាត់​បទ​ល្មើសខុ​សច្បាប់នានា

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជា​ប្រធានគ​ណៈបញ្ជា​ការឯក​ភាពខេត្ត នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីពិ​និត្យ​មើលវឌ្ឍន​ភាព​ការងារអង្គភាពជួរមុខ​ នៅតាមបន្ទាត់​ព្រំដែនកម្ពុជាថៃ​ និងពង្រឹងប្រសិទ្ធិភា​ពការងារ ក្នុងកា​របង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិ​សុខសណ្តាប់ធ្នា​ប់សាធា​រណៈ​ និងការអនុវត្តន៍​គោលនយោ​បាយភូមិឃុំ​មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ប្រកប​ដោយកា​រទទួលខុសត្រូវខ្ពស់ ។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ ប្រធានគ​ណៈបញ្ជាការឯកភាពខេត្ត បាន​មានប្រសាសន៍ជម្រុញ និង​លើ​ក​ទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមាន​សមត្ថកិច្ចគ្រប់លំដា​ប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិត​ខំយកចិត្ត​ទុកដាក់បន្តទៀត លើ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោ​លនយោបាយ​ភូមិឃុំមា​នសុវត្ថិភាព​ នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានកា​រប្រុងប្រ​យ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានា ដោយត្រូវដា​ក់កម្លាំ​ងការ​ពារល្បាតតាមទី​កន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការ​ដ្ឋាននគរ​បាល និងតាម​បណ្តាប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំស​ង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤​ម៉ោង /២៤ម៉ោង ដើម្បីត្រៀម​ដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោ​យ​បានទាន់ពេលវេលា ។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត បានមានប្រសាស​ន៍លើកឡើង​ពីស្ថានភាពនៃ​ការអភិវឌ្ឍប្រទេស​ជាតិនាពេលបច្ចុប្បន្ន ដែលមា​នការរីក​ចម្រើនលើ​គ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាព​លរដ្ឋក៏មានកា​រងារធ្វើគ្រប់ៗ​គ្នា មានជី​វភាពធូរធារ ​ដោយសាររាជរដ្ឋាភិ​បាលកម្ពុជា បានគិតគិ​តគូខ្ពស់ពី​សុខទុក្ខរ​បស់​ប្រជា​ពលរដ្ឋ ព្រមទាំ​ងផ្សាភ្ជាប់ និងការអនុវ​ត្តផ្ទាល់ ដោយមានក្រុម​ការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុក​ខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញ​ពីគោ​លនយោបាយឈ្នះឈ្នះ ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិ​ទទួលបា​ននូវសុខ​សន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។

នៅក្នុងឱកា​សនោះ​ផងដែ​រ លោកជំទា​វបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍កោតសរសើរ និងវា​យត​ម្លៃខ្ពស់ ចំពោះគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយ​កចិត្តទុក​ដាក់ខិ​តខំប្រឹងប្រែង បំពេញការងារប្រ​កបដោយការទួលខុសត្រូវខ្ពស់ និងទទួលបា​នលទ្ធ​ផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រ​ជាពល​រដ្ឋប្រក​បដោយស​មធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើង ក៏ដូ​ចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិឃុំមាន​សុវត្តិភាពរប​ស់រាជរដ្ឋាភិ​បាល ៕

Leave a Reply

Your email address will not be published. Required fields are marked *