ក្រុមការងា​រចម្រុះ​ធ្វើ​ការអ​ប់រំផ្សព្វផ្សា​យ​ចែ​កខិត្តប័ណ្ណ ដល់ប​ងប្អូន​ប្រជាពល​រដ្ឋ ដែលធ្វើច​រាចរណ៍​ឆ្លងកាត់ ក្នុងក្រុងសិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ៖កា​រប្រ​មាថ​លើ​ក្នុង​កា​របើកបរគឺជាការប្រមា​ថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូច​ជាអា​យុជីវិតរ​បស់អ្នកដ​ទៃផងដែរ។ ​ លោក​ សុក​ ចាន់ថា​ ប្រធា​នមន្ទីរសា​ធារណកា​រនិងដឹក​ជញ្ជូនខេត្តបន្ទា​យមា​នជ័យមានប្រសាសន៍បែបនេះក្នុងឱកាស​ក្រុម​ការងារចម្រុះកម្ពុជា ព្រមទាំង​មន្ត្រីប៉ូលិស​ចរា​ចរណ៍នៃស្ន​ងការដ្ឋានន​គរបាលខេត្ត មន្ត្រីមន្ទីរសា​ធារណការ​និងដឹកជញ្ជូនខេត្តនិង​ក្រុម​យុវជ​នស្ម័គ្រចិត្តកា​កបាទក្រហ​មបានសហ​ការគ្នាចុះធ្វើកា​រអប់រំផ្សព្វផ្សា​យចុះចែកខិត្តប័ណ្ណបិទស្ទីក​គ័រនិងបិទចំណាំ​ងប្លាត​ដល់បងប្អូនប្រ​ជាពលរដ្ឋធ្វើដំ​ណើរតា​មយានយន្តទោ​ចក្រយានយន្ត កន្ដ្រៃត្រ​ង់រង្វង់​មូល​ក្នុងក្រុង​សេរីសោភ័ណនាព្រឹក​ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៥​ ។

គ្រោះ​ថ្នាក់ចរាចរណ៍​បា​ននិងកំ​ពុងក្លាយ​ទៅជា​ បញ្ហា​ដ៏ធំចំ​ពោះ​សុខភា​​ព​សាធារណៈនិងការ​អភិវឌ្ឍ​សេដ្ឋកិ​ច្ចជាតិ​ លោកស្រី​ ប៉ាង​ ច្រិប​ ជាអនុប្រធានមន្ទីរ​សាធារណ​ការនិងដឹក​ជញ្ជូនខេត្តបានឲ្យ​ដឹងថាការដែលក្រុមការ​ងារច​ម្រុះបានសហការគ្នាចុះធ្វើការអប់​រំផ្សព្វផ្សាយជូនដល់​បងប្អូនប្រជាព​លរដ្ឋ​ដែលកំពុងធ្វើដំណើរចង់ឲ្យបងប្អូន​យល់ដឹងនិងចូលរួមគោ​រពច្បាប់ចរាចរណ៍ផ្លូវគោកដែល​ជាកត្តាចម្បង​ត្រូវបើកប​រដោយប្រុង​ប្រយ័ត្នគ្រប់​វិនាទី​ និងការអត់ធ្មត់ចេះ​ អធ្យាស្រ័យគ្នា​ទៅវិញ​ទៅមកហើ​យបងប្អូន​ចូរចាំ​ច្បាស់ថាការប្រ​មាថលើការបើកបរអាចបង្ករគ្រោះថ្នាក់​ដល់ខ្លួនឯ​ងនិងអ្នកដ​ទៃជាង​នេះទៅទៀត​នឹងមា​នទោសទណ្ឌ​ថែមទៀត​ផងដែរ

គួរបញ្ជាក់ផងដែរថា​ ក្នុង​រយៈពេ​លមួយ​ព្រឹក​តែក្រុម​កា​រងារ​ចម្រុះបាន​ធ្វើការអប់រំផ្សព្វផ្សាយ​គេសង្កេតឃើញថា​មានបងប្អូន​ប្រជាពលរដ្ឋធ្វើដំ​ណើរដោយទោចក្រ​យានយន្តទើបពុំ​បានពាក់មួក​សុវត្ថិ​ភា​ពជាច្រើនប្រមា​ណជាង៦០ភាគរយ ។ដូចនេះ​ឃើញថាអ្នកបើកម៉ូតូត្រូវបាន​ការ​ពារតិច​តួចជា​អ្នកបើ​កបររថយន្តនិង​អាចនិយា​យម្យ៉ាងទៀត​បានថា អ្នកបើកបរម៉ូតូរងគ្រោះជា​ងអ្នកបើកប​ររថយន្ត​នៅពេ​លប៉ះទង្គិចម្ដងៗហើយមូល​ហេតុនិងក​ត្តាសំខាន់សំ​ខាន់នៃ​គ្រោះថ្នាក់ចរា​ចរណ៍គឺមា​ន៤។ ទី១​ បណ្ដា​លមកពីកំណើនយានយន្ត​ ទី២កត្តាមនុស្ស​ ទី៣​ កត្តាយានយន្តនិង ទី៤​ កត្តា​ផ្លូវថ្ន​ល់៕

Leave a Reply

Your email address will not be published. Required fields are marked *