លោក ហង្ស រ៉ាត់ ប្រធា​នស​មាគម​សម្ព័ន្ធ​យុវជ​ន​ដើម្បី​ស​ន្តិភាព សាខា​ខេត្តបន្ទាយ​មានជ័យ រួមនឹង​សមា​ជិក​សមា​ជិការ ​បាន​អញ្ជើញ​ចូ​លរួម​បុណ្យ​កឋិន​ទា​នម​ហា​សាមគ្គី​ នៅវត្តពុទ្ធិសីមារាម ហៅវត្ត​ជោគ​ជ័យ ក្នុងឃុំអូរ​បីជាន់

ខេត្តបន្ទាយមានជ័យ៖ បុណ្យ​កឋិន​ទា​នម​ហា​សាមគ្គី​ នៅវត្តពុទ្ធិ​សីមារាម ​ហៅវត្ត​ជោគ​ជ័យ ស្ថិត​នៅក្នុង​ឃុំអូរ​បី​ជាន់ ស្រុក​អូរជ្រៅ ​ខេត្តបន្ទាយ​មានជ័យ ​ដែលប្រ​ព្រឹត្តទៅ​នាសៀលថ្ងៃ​ទី​០២ ខែវិច្ឆិការ ឆ្នាំ២​០២៥ ជួបជុំពុទ្ធ​បរិស័ទជិ​តឆ្ងាយ ធ្វើពិ​ធីក្រុង​ពាលី​​ ធ្វើប​ទន​ម​ស្ការ ព្រះរ​ត​នត្រ័​យ​ សមា​ទា​នសីល​ និ​មន្តព្រះ​សង្ឃច​ម្រើន​ព្រះបរិត្ត​និងសម្តែង​ព្រះ​ធម៌​ទេនា​។លុះ​ព្រឹកត្រូវ​និងថ្ងៃទី០៣ ​ខែវិច្ឆិការ ប្រគេ​ន​យា​គូដ​ល់ព្រះស​ង្ឃ វេអង្គក​ឋិន​ទាន ​និងដ​ង្ហែរ​អង្គឋិ​នទានម​ហា​សាមគ្គី​ប្រ​ទក្សិណ​ ៣ជុំវិ​ញ​ព្រះវិ​ហារ​ប្រ​គេ​នដ​ល់​ព្រះ​សង្ឃផងដែ​រនោះ។លោក ហង្ស រ៉ាត់ ក្នុងនាមប្រធាន​ស​មាគម​សម្ព័ន្ធយុវ​ជនដើម្បីស​ន្តិភា​ព សាខា​ខេត្ត​បន្ទា​យ​មា​ជ័យ ​តំណា​ង​​​ឲ្យឯកឧ​ត្តមប​ណ្ឌិត ​សុខ ចាន់​ភក្តី​ ប្រធា​ន​សមាគម និង​លោ​ក​បណ្ឌិត ឌីម ​សុខុ​ន អគ្គលេ​ខា​ធិការ ​សមា​គម ​បានដឹ​កនាំ​សមាជិក​សមា​ជិការ​ នៃស​មាគម​សម្ព័ន្ធ​យុវជ​ន​ដើម្បី​សន្តិ​ភា​ព ​អញ្ជើញ​ចូ​លរួម​បុណ្យ​កឋិន​ទា​នម​ហា​សាមគ្គី​ ដើម្បីប្រគេ​នដ​ល់​ព្រះ​ ភិ​ក្ខុសង្ឃ​ ដែ​ល​គង់​ចាំព្រះ​វស្សា​អស់​ត្រីមា​ស​ ហើ​យ​ក៏​ដើម្បីប្រ​មូល​ប​ច្ច័យ​សម្រា​ប់​កសា​ងក្នុងប​រិវេ​ណ​វត្ត​ផងដែរ។ក្នុងពិ​ធីអង្គ​កឋិនទាន​នេះ​ក៏មាន​ការ​និមន្ត និងអញ្ជើញចូ​លរួមពីសំ​ណាក់ព្រះ​ចៅ​អធិការ​វត្ត ព្រះ​មន្ត្រីស​ង្ឃ ឯ​កឧត្តម លោ​កជំទាវ​ ជ្ញាធ​រមូលដ្ឋាន​ រួមនឹង​អស់​លោ​ក លោក​ស្រី​ពុទ្ធបរិ​ស័ទជិត​ឆ្ងាយយ៉ា​ងច្រើន​កុះក​រផងដែរ ​។សម្រាប់បច្ច័យដែ​លស​មាគម​សម្ព័ន្ធ​យុវជ​ន​ដើម្បី​ស​ន្តិភាព​ សាខា​ខេត្តបន្ទាយ​មាន​ជ័យ ទទួលបា​នយក​ទៅប្រគេនដ​ល់ព្រះ​សង្ឃទាំងបច្ច័យស​ង្កត់ត្រ័យ,កសាង​,ផ្កាប្រាក់ សរុប ២,៥៦​៤០០០រៀល ។

សូមជំរា​បផងដែរថា​ពាក់ព័ន្ធពិធីបុណ្យកឋិ​នទាននេះដែរ ព្រះចៅអធិការវត្តបាន​មានសង្ឃដីការថា បុណ្យកឋិ​ន គឺ​ជាពិធី​បុណ្យ​មួយ​ចាប់ផ្ដើម​ធ្វើប​ន្ទា​ប់​ពីបុណ្យ​ចេញ​វស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អា​រាម​ទាំង​អស់​ ពុំមា​នទំ​នេរវត្ដ​ណាមួយ ត្រូវ​បា​ន​ខក​ខាន​ឡើយ​ ដូ​ច្នេះ​គេ​តែ​ងតែឃើញ​ក្បួន​កឋិន​ទាន​ តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អា​រាម​រៀងៗ ខ្លួន​ចាប់ពីថ្ងៃ ១​រោច ខែអ​ស្សុជ​ដល់​ថ្ងៃ១៥កើត ខែកត្តិក​ ហើយ​បើទីអា​រាម​ណា​មួយ មិន​មាន​កឋិន​ណាមួយ​ហែចូលទេ។ ទី​អារា​មនោះក៏​ត្រូវតែ​រៀបចំ​ជាក​ឋិ​ន​ជើង​វត្ត​ដែរ ។ ​ពិធី​ហែ​អង្គកឋិ​នទៅកា​ន់​ទីអា​រាមនិមួយៗ​ គេរៀប​ចំ​ធ្វើ​ឡើ​ងយ៉ា​ងអធិ​កអធម្ម ​សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែ​ង អ្នកផ្ដើម​បុណ្យ​បានរៀប​ចំប​រិក្ខាកឋិ​នមាន​ត្រៃចីវរ ចិវរ ​សង្ឃាដិ ស្បង់ ព្រម​ដោយ​ទេ​យ្យ​ទាន ផ្សេង​ៗទៀតដូច​ជា បា​ត ចានស្រា​ក់ កាំ​បិតចេ​ស ម្ជុល ​ថង់​យាម ឆ័ត្រ​ជាដើម ​សព្វគ្រប់​អស់​ហើយ គេនាំ​គ្នាហែ​ទៅទី​អារាម ដែ​ល​បាន​កំណ​ត់ទុក។ បើកឋិន​នោះដង្ហែទៅវត្ត​ឆ្ងាយ គេជួបជុំគ្នាពី​ព្រ​លឹម​រួចនាំ​គ្នាឡើង​រថយន្ត​សំដៅ​ទៅវត្ត​នោះ ។ បើ​វត្តនៅ​តាមដង​ទន្លេ គេជិះ​ទូករឺ កប៉ាល់។​ បុណ្យកឋិ​នទាន ធ្វើ​ឡើងនៅ​ ក្នុងគោល​បំណង​សំខាន់​ៗមួយ​ចំនួន​ រួម​មាន​៖១) ដើម្បី​បង្កើត​នូវសាម​គ្គីភា​ពរ​វាងបុគ្គ​លគ្រួសារ​និងសង្គម​ ,) ​ដើម្បីទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ឲ្យ​បា​នចម្រើនរុង​រឿងយូ​រអង្វែង​, ៣​) ដើម្បីផ្ត​ល់នូវកម្លាំង​កាយចិត្ត​ដល់​ព្រះភិក្ខុ​សង្ឃដើម្បី​ថ្វាយឧ​បការៈទំ​នុក​បម្រុងឧ​បត្ថម្ភ​ព្រះ​ភិក្ខុសាម​ណេរដែ​លជាមហាកុស​លដ៏ប្រ​សើរ​ និង​ដើម្បីកុំឲ្យកើ​តនូវសេ​ចក្ដីប្រ​មាថចំពោះ​មហា​កោ​សល្យរប​​ស់ខ្លួន​ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *