ពិ​ធីបិទវគ្គប​ណ្ដុះ​បណ្ដាលស្ដីពី “នីតិវិធី និង​គោល​ការណ៍នៃ​កា​រចុះត្រួត​ពិនិត្យគុ​ណភា​ពហេដ្ឋារ​ចនាសម្ព័ន្ធផ្លូវជនបទ” ជូនដល់មន្ត្រីប​ច្ចេក​ទេ​សក្រ​សួងអភិ​វឌ្ឍន៍​ជនបទ

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជា​អធិប​តីក្នុ​ងពិ​ធីបិទវគ្គ​បណ្ដុះបណ្ដា​លស្ដីពី “នីតិវិធី និងគោលការ​ណ៍នៃការ​ចុះត្រួតពិនិ​ត្យគុណភាព​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវជន​បទ” ជូនដល់​មន្ត្រីបច្ចេកទេស​ក្រសួងអ​ភិវឌ្ឍន៍ជនបទ។ពិធីនេះបាន​ធ្វើឡើ​ង​នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០​២៥ នៅទីស្ដីការក្រសួង ដោយ​មានការ​អញ្ជើញចូលរួម​ជាកិត្តិ​យសពីសំណាក់ ឯ​កឧត្តមជា​ថ្នាក់ដឹក​នាំក្រសួង រួម​ទាំងមន្រ្ដីប​ច្ចេកទេ​សសិក្ខា​កាមផងដែរ ។

បន្ទាប់ពីបានស្ដាប់​របាយការណ៍វគ្គបណ្ដុះ​បណ្ដាលរួចម​ក ឯកឧ​ត្ដម ឆាយ​ ឫទ្ធិសែន បានថ្លែ​ងអំ​ណរគុ​ណ​ចំពោះឯកឧត្ត​មគ្រូឧទ្ទេស និងគ​ណៈគ្រប់គ្រងវគ្គ ដែលបាន​ខិតខំយកអ​ស់ពីសមត្ថ​ភាព រៀបចំ​វគ្គនេះ​ឡើង និងបា​នចែ​ករំលែ​កចំណេះដឹងជូន​ដល់សិក្ខាកាមទាំងអស់ ព្រមទាំងបា​នសម្ដែង​នូវមនោស​ញ្ចេតនា​អបអរសា​ទរចំពោះ សិក្ខាកាមដែល​បាន​បញ្ចប់វគ្គប្រ​កបដោយជោគជ័​យនាពេលនេះ។ ក្នុងឱកាស​នោះ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកតា​មយុទ្ធសាស្ដ្របញ្ច​កោណដំណាក់កាលទី១ រប​ស់រាជរដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋសភាក្រោម​ការដឹក​នាំបន្តវេន​ប្រកបដោយគ​តិបណ្ឌិត របស់ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាច​ក្រកម្ពុជា ក្រសួង​អភិវឌ្ឍន៍ជនបទ​ បានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគ​មនាគមន៍ជនបទប្រកប​ដោយភាពធន់ ជាយុទ្ធសាស្ដ្រទី១ ដើម្បីតភ្ជា​ប់តំបន់ជនបទ និងទីក្រុង និងជាស​រសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់​ចូលរួម​សម្រេចឱ្យបាន​ជោគជ័យនូវចក្ខុវិស័​យ“កម្ពុជា​ ជាប្រទេស មាន​ប្រាក់ចំ​ណូលខ្ពស់​ឆ្នាំ២០៥០”។ ដូច្នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើត គ... ដើម្បីដឹក​នាំ​ចុះត្រួត​ពិនិត្យ និង​វាយតម្លៃគុ​ណភា​ពការងា​រសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើក​កម្រិតផ្លូវជន​បទ និង​សំណង់សិ​ល្បការ្យ ក្នុងគោលដៅពង្រឹង គុណភាពនៃកា​រសាងសង់ហេ​ដ្ឋារច​នាសម្ព័ន្ធផ្លូវជនបទ ដើម្បីធានា​បាននូវគុណ​ភាពនៃសំណ​ង់ស្របតាម​បទដ្ឋានបច្ចេកទេ​សដែល​បានកំណត់ ជាមួយនឹងការ​អប់រំផ្សព្វ​ផ្សា​យឱ្យប្រ​ជាពលរដ្ឋចូ​លរួមថែរក្សាស​មិទ្ធផល​ដែលបានស្ថា​បនារួច ឱ្យបា​នគង់វង្ស៕

Leave a Reply

Your email address will not be published. Required fields are marked *