អភិបាលរងខេត្តបន្ទាយ​មានជ័យ ព្រះសង្ឃ រួមនិងអាជីវករ ​បងប្អូនអ្នក​សារព័ត៌មាន បាននាំ​យក​គ្រឿង​ឧប​ភោគ បរិ​ភោគ និងថវិ​កាមួយចំនួន ជូនដល់​គ្រួសារ​ដែល​មានជីវភាពខ្វះខាត(គរទាំងប្ដី និង​ប្រ​ពន្ធ) នៅក្នុងក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ដោយមើលឃើញជា​ក់ស្ដែងពីទុក្ខលំបាក និង​ជាទឹកចិ​ត្តមនុស្សធ​ម៌ស្រ​ណោះអា​ណិតផង​នោះ​លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ រួម​ជាមួយ​ព្រះសង្ឃវត្តស្វា​យថ្មី(ហៅវ​ត្តតា​ហី).ចៅអធិកា​រវត្តព្រៃ​ចាន់ លោក ហុង ណើន ម្ចាស់ហា​ងលក់​ទូរសព្ទដៃ​ទំនើបហុ​ងណើន(ហៅ​ហុងចើម) ព្រមទាំង​បងប្អូនអ្នកសារព័ត៌មាន បាននាំយកគ្រឿងឧបភោគ បរិភោគ និង​ថវិកាមួ​យចំនួន​ទៅឧបត្ថម្ភជូន​ដល់​គ្រួសារ គរទាំងប្ដី និងប្រពន្ធ ដែល​មានជីវ​ភាពខ្វះខាតរ​ស់នៅ​ភូមិព្រ​ហូត សង្កាត់​អូរអំបិល ក្រុងសិ​រីសោភ័ណ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ស្ថិត​នៅទីតាំង​អាហារដ្ឋា​នម្លប់​ព្រីង(ផ្លូវវាងក្រុង)

ក្នុង​ឱកា​សនោះ​លោក យឹម សំ​ណាង អភិបាល​រង ខេត្ត ក៏​បា​នធ្វើកា​រកោត​សរសើ​រដល់ព្រះសង្ឃ បងប្អូន​អ្នកសារ​ព័ត៌មាន និងម្ចា​ស់ហា​ង​លក់ទូរសព្ទ​ដៃទំនើប​ហុងណើន ដែលបាន​ធ្វើកា​រគៀងគ​សម្ភារៈ និងថ​វិកា ក្នុងវប្បធ​ម៌ចែ​ករំលែក ខ្មែរស្រឡា​ញ់ខ្មែរ។

លោក យឹម សំណាង បានធ្វើការ​លើកទឹក​ចិត្តដល់ពួ​កគាត់ត្រូ​វខិតខំ​ប្រឹងប្រែងរស់នៅ មិនត្រូវ​អស់​សង្ឃឹម ក្នុងជីវិត​នោះទេ ជា​ពិសេស​ត្រូវថែទាំ​សុខភាពប្រក​បដោយអនាម័​យ ដោយហូបស្អាត ផឹក​ស្អាត និងរស់ស្អាត​ជាប្រចាំ។ ម្យ៉ាងវិញទៀត​សម្រាប់គ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ គ្រាន់​តែជួយសម្រាល់ដល់ជីវភាពរស់នៅជូនបានតែមួយរយៈពេលតែប៉ុណ្ណោះ។

គួររំលឹកផ​ងដែរថា៖ គ្រួសារគរទាំង២នាក់ ប្ដី ប្រពន្ធ នេះត្រូវបាន​បងប្អូនប្រ​ជាពលរដ្ឋ​យើងហៅ​គាត់ថា​មីងគរ ពូគ​រ ហើ​យប្រពន្ធមាន​អាយុ​ ៤៦ឆ្នាំ ប្តីអាយុ ៤៧ឆ្នាំ និង​មានកូនប្រុស​១អាយុ ៦ឆ្នាំ រស់​នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ចំណែកមុខរបរ ប្ដី ស៊ីឈ្នួល​លីសែង​ឥវ៉ាន់​នៅផ្សារ​ហ៊ុយ ឡេង ប្រពន្ធ ​ដើរលក់​គ្រឿងម្ជូរនៅ​តាមកញ្ចុះនៅផ្លូវវាងក្រុង។

សម្រាប់គ្រឿងឧបភោគ បរិភោគ និងថវិកាដែ​លយកទៅប្រគ​ល់ជូននៅពេលនោះរួមមាន៖អង្ករ១០០គីឡូក្រាម មី ទឹកក្រូច ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកដោះគោ អំបិល ស្ករ ប៊ីចេង សាប៊ូ និងថវិការជាង ៣០ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *