ពិធីសំណេះសំណាលនិងចែកអំណោយជូនដល់បងប្អូនភៀសសឹកនៅភូមិរងចាំ

(បន្ទាយមានជ័យ) បេះដូងសប្បុរសដើម្បីភូមិរង់ចាំ ហើយយើងមិនភ្លេចអ្នកនៅរស់នៅភូមិរង់ចាំនោះឡើយ ស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ។ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់នូវអំណោយជូនដល់បងប្អូនភៀសសឹកកំពុងរស់នៅក្នុងភូមិរង់ចាំទី៤ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៦។ពិធីនេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាដោយឧបត្ថម្ភអំណោយមានចំនួន ១៣មុខនិងថវិកាមួយចំនួនពីក្រុមហ៊ុនវឌ្ឍនៈនិងក្រុមហ៊ុន ជីប ម៉ុង។

លោក ឈឿង ក្រៃយ៉ុង អភិបាលរង ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការណ៍ពីស្ថានភាពរស់នៅរបស់បងប្អូនភៀសសឹកបច្ចុប្បន្នរស់នៅក្នុងភូមិរង់ចាំមានចំនួនសរុប ៣,៣១៨ គ្រួសារស្មើនឹងមនុស្សរាយចំនួន ១៣.២៥៩នាក់ ស្រី៦៦៤២នាក់ កុមារ ៣៤១៦នាក់ក្នុងនោះមានគ្រួសារវីរៈកងទ័ពចំនួន ១៤៥គ្រួសារ និងដោយផ្ដល់ទីតាំងទំហំដី ២ឥម៉ែត្រ គុណនិង ៣០ម៉ែត្រព្រមទាំងបានសាងសង់ផ្ទះជូនទំហំ ៥ ម៉ែត្រគុណនឹង ៧ម៉ែត្រ។

ឯកឧត្តម សុះ មុះសិន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលសម្ដេចនិងលោកជំទាវបណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកជានិច្ច ព្រមទាំងមិនទុកបងប្អូនណាម្នាក់ចោលនោះឡើយ។

ឯកឧត្តម សុះ មុះសិន បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពនិងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំនិងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋឯកោរនោះឡើយក្នុងនោះផងដែរ បានរៀបចំទីតាំងនិងសាងសង់លំនៅដ្ឋានបណ្ដោះអាសន្ន ព្រមទាំងបានដោះស្រាយតម្រូវការបន្ទាន់ចំពោះមុខដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅបានដោយសមរម្យនិងកក់ក្តៅនិងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានិងសូមបន្តជឿជាក់គាំទ្រចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាពស្ថេរភាពព្រមទាំងគាំទ្រជំហរនិងរកចំណាត់កាលក្នុងការការពារអធិបអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *