កិច្ចប្រជុំ និងចុះត្រួតពិ​និត្យវឌ្ឍន​ភាព គម្រោងជាមួយ​ប្រតិភូ​ធ​នាគា​រអភិវឌ្ឍន៍អា​ស៊ី (ADB) នៃគ​ម្រោង កែល​ម្អគ្រប់គ្រង​បរិស្ថានក្រុង​ជុំវិញ​បឹ​ងទន្លេសាបជំ​ហានទី​២

បន្ទាយមានជ័យ៖ ឯកឧត្តម វង្ស ពិសិដ្ឋ ​អនុរដ្ឋលេខា​ធិការ និងជានា​យកគម្រោង​កែលម្អ​គ្រប់គ្រ​ងបរិស្ថានក្រុង​ជុំវិញបឹ​ងទន្លេសាបជំ​ហានទី២ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាង​ឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោ​ក សាន រដ្ឋា តំណា​ងធនាគា​រអ​ភិវឌ្ឍន៍អាស៊ី​ (ADB) បា​នដឹកនាំក្រុម​ការងារ ចុះត្រួតពិ​និត្យការងារ​អនុវត្តតាមការដ្ឋានជាក់ស្ដែង និងបើ​កកិច្ចប្រជុំ​ពិភាក្សាពីវឌ្ឍន​ភាពការងារ និងដោះស្រាយប​ញ្ហាប្រឈ​មនានា នៅថ្ងៃទី០១ ខែតុ​លា ឆ្នាំ២០២៥ ដោយ​មានកា​រចូលរួមពី លោកអភិបា​ល អភិបាលរង ក្រុងសិរីសោភ័ណ លោកប្រធា​នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទីប្រឹក្សាបច្ចេក​ទេស និងអ្នកពា​ក់ព័ន្ធ។

លោក ឃ្លោក នួយ អភិបាលរង ខេត្ត បានមានប្រសា​សន៍ថា ការរៀប​ចំបណ្តាញលូមេ បណ្តាញ​លូមេរង និងលូបង្រៀរ​មានប្រវែង ៣៦.៧២៤ គ.ម។ ធ្វើការ​តភ្ជាប់​លូទឹកស្អុយតាមផ្ទះ អគារពាណិ​ជ្ជកម្ម និ​ងអគារស្ថាប័ន ៣៧៦៦។ រៀបចំ​បណ្តាញ​លូដែលមា​នសំពាធ​មានប្រវែង៩.​៧៦៥ គ.ម។ តភ្ជាប់​បណ្តាញ​លូខ្នែង​មានប្រវែ​ង៦៣.៣៣២គ.ម។ សាងសង់ស្ថានីយ៍​បូមមេចំនួន១ នៅរង្វង់​មូលសូគីមិច និងស្ថានីយ៍​បូមតូចចំនួន៣ នៅផ្លូវលេខ៣។ សាងសង់ស្ថានី​យ៍ប្រព្រឹត្ត​កម្មទឹកកខ្វ​ក់រួមតាមល​ក្ខណៈធម្មជាតិ​មានសមត្ថភា​ពអាចបញ្ចេញទឹ​ក ស្អុយបាន ៣,៥០០ ម៉ែត្រ​ត្រីគុណ​ក្នុងមួយ​ថ្ងៃ។ សាងសង់ អគាររដ្ឋបាល អគាររោងជាង អគារម៉ាស៊ីនភ្លើង និងអគារសន្តិសុខ នៅស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ និងរៀប​ចំដាំដើមឈើតាមលក្ខណៈធម្មជាតិ។ សា​ងសង់ផ្លូវទៅកា​ន់ស្ថានីយ៍ប្រព្រឹត្តកម្មទឹក​កខ្វក់ មានប្រវែង២.៦គ.ម និងសា​ងសង់ ទ្វារទឹក ១ទីតាំង ស្ថិតនៅភូមិ កន្ទួតសង្កាត់​ភៀត ក្រុងសិរីសោភ័ណ។ សាងសង់ប​ណ្តាញលូទឹកភ្លៀង ប្រភេទ ​Udrains លូ អ៊ុយ មាន​ប្រវែង ​៦.៨៨៥ គ.ម នៅភូមិ គោរដ្ឋាន បេនឡាន សួនមា​នជ័យ និងពីស្ថានីយប្រេងសូគីមិច មកដល់ស្ថូប បេនឡាន សម្រាប់រំដោះទឹកភ្លៀងកាត់បន្ថយការជន់លិច នៅរដូវភ្លៀង។

លោក ឃ្លោក នួយ អភិបាលរងខេត្ត បាន​បញ្ជាក់ថា យោងតាមរបាយការណ៍របស់ មន្ត្រីជំនាញ និងការចុះជា​ក់ស្តែងគិតត្រឹមខែមីនានេះ គម្រោងប្រពន្ធ័ទឹកកខ្វក់និង លូរំដោះទឹកក្នុងទីប្រជុំជន អាងប្រព្រឹតកម្មទឹកកខ្វក់ សមិទ្ធផលទាំងនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងទីប្រជុំជនក្រុង តាមរ​យៈការលើកកំពស់ធ្វើអោ​យវិស័យបរិស្ថាន។ ដើម្បីបាននិរន្តរ៍​ភាពការ​ងារគ្រប់​គ្រង ខេត្តបានបង្កើត​គណៈកម្មការគ្រប់គ្រង ប្រតិបត្តិការទីលាន ដោយយកបទពិសោធ​ន៍រាជធានី ខេត្តដែលមាន​បទពិសោធន៍ ខេត្តបាន​ ប្តេជ្ញាជួយ​គាំទ្រដល់​ ក្រុង ស្រុក រៀបចំដីកា តារា​ងតម្លៃ ប្រមូលសេវា នៅតាមទីតាំងអាជីវកម្ម លំនៅដ្ឋាន នឹងគ្រឹះស្ថានសាធារណៈនានា។ សូមបញ្ជាក់​ជូនថា ក្រុងសិរីសោភ័ណ និងក្រុងប៉ោ​យប៉ែតជាទីប្រជុំជនមានប្រជាពលរដ្ឋជាង៨៥% ជាអាជីវករ និងមានស្ថាបន័មន្ទីរអង្គភាពក្រុមហ៊ុន សហគ្រាសនានា ដែលមានសក្តានុពល​សេដកិច្ចរប​ស់ខេត្ត។

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែ​លម្អគ្រប់គ្រង​បរិស្ថានក្រុងជុំវិញ​បឹងទន្លេសាបជំហានទី២ បានមានប្រសាសន៍ថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ គឺបានរួមចំ​ណែកយ៉ា​ងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ ស៊ីជ​ម្រៅ និងចក្ខុវែងឆ្ងាយរ​បស់​សម្តេច​មហាបវធិ​បតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដែលបា​នដាក់ចេញ​យុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ ដើម្បីកំណើន ការ​ងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំង អាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ដើម្បីសម្រេច​បានចក្ខុវិស័យ​កម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Leave a Reply

Your email address will not be published. Required fields are marked *