ពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍ផ​លិតផលខ្មែរ ​ក្រោមប្រធានបទ «ខ្មែរធ្វើបាន​៖ ចូលរួ​ម ជំរុញ គាំទ្រ ផលិត​ផលក្នុងស្រុ​ក»!

កម្មវិធីពិព័រណ៍ផ​លិតផលខ្មែរក្រោមប្រ​ធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិត​ផល​ក្នុងស្រុក» បានចាប់​ផ្ដើមជាផ្លូវការ​នារសៀល​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិប​តីភាពឯ​កឧត្តម ហ៊ុន ម៉ានី ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមុខងារសាធារណៈ និងជាប្រធាន ..​.. កម្មវិធីបើ​កពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូល​រួមពីសំណាក់ឯកឧ​ត្តម លោ​កជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រា​ស ម្ចាស់អាជីវកម្ម អ្នកផលិត​មាតិកា រួមទាំងបងប្អូនសាធារណ​ជនជាច្រើនរូប។

កម្ម​វិធីនេះ ធ្វើឡើងក្នុ​ងគោលបំណ​ងតាំងបង្ហាញផលិត​ផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិ​តផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកា​សស​ម្រាប់​ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេ​ដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហ​គ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអ​ន្តរកម្មជា​មួយដៃ​គូអាជីវកម្ម។ លើសពីនេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ មានគោលបំ​ណងផ្ដល់ជា​វេទិកាចែ​ករំលែកចំណេះដឹង បទពិសោធពីភាគីពាក់ព័ន្ធនានា ដើម្បីយល់​ដឹងបន្ថែមពីផល​ប៉ះពាល់នៃ​ស្ថានភា​ពបច្ចុប្បន្ន និងយល់​កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអ​នា​គត ព្រមទាំងផ្ដល់ជាវេទិកាក្នុងការប្រមូលផ្ដុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេ​ងតែមួយ និងពួ​តដៃគ្នា​សាមគ្គីគ្នា ជឿជាក់លើ​រាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អា​វុធក្នុងការដោះស្រា​យជម្លោះព្រំដែនកម្ពុជាថៃ។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅរ​យៈពេល ៣ ថ្ងៃ ពោ​លគឺនៅថ្ងៃទី២​៦២៧ និង២៨ ខែក​ញ្ញា ឆ្នាំ២០២៥ ដោយមា​នការតាំងផលិតផល​ចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យរួមាន៖ ភោគផលកសិកម្ម ផលិត​ផលឧស្សាហកម្ម ឧបករ​ណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏​មានឱជារសឈ្ងុយ​ឆ្ងាញ់(ទាំងបែប​ជាតិ និងអន្តរជាតិ) រួមទាំង​ផលិតផលក្នុងស្រុកជាច្រើនប្រភេទ​សរុបចំនួន ២៨៣ ស្តង់។ ក្រៅពីនេះ កម្មវិធីពិ​ព័រណ៍ផលិតផលខ្មែរ នឹងមានកិច្ចពិភាក្សា ចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយ​មានការចូលរួមពី​វាគ្មិនជាច្រើនរូបក្នុងរយៈ​ពេល ៣ ថ្ងៃនេះ។

សូមជម្រាប​ថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (....) ដោយមាន​ការសហការរៀបចំដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមជាមួយការឧបត្ថម្ភ គាំទ្រ ពីវិស័យ​រដ្ឋ និងឯកជន ដែលបង្ហាញពីស្មារតីរួប​រួមរបស់ប្រជាជនមកពីគ្រប់កោសិកា ក្នុង​នាមជា​ខ្មែរតែមួយ៕

#UYFCPP #កអក

Leave a Reply

Your email address will not be published. Required fields are marked *