ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ បានរៀបចំពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ចំនួន ១៣នាក់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ, ឯកឧត្តម លន់ លឹម ថៃ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ, ឯកឧត្តម ជីម លាវ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះជួយឃុំ លោក លោកស្រី គណៈកម្មាធិការបក្សស្រុក ឃុំ មេបញ្ជាការកម្លាំងទាំង៣ លោកនាយកវិទ្យាល័យ លោកនាយប៉ុស្តិ៍នគរបាលឃុំ មាតាបីតា និងក្មួយៗសិស្សានុសិស្សទទួលបាននិទ្ទេសA សរុបអ្នកចូលរួមចំនួន ៨៩នាក់ ស្រី ៣៦នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវគណៈអធិបតី បានប្រគល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជ័យលាភីនិទ្ទេសA ចំនួន១៣នាក់ ដោយម្នាក់ៗទទួលបាននូវ កុំព្យូទ័រ១គ្រឿង និងថវិកាចំនួន១.០០០.០០០រៀល។
ក្រៅពីនេះ ឯកឧត្តម និងលោកជំទាវបានផ្តល់ថវិកាដល់អ្នកចូលរួមក្នុង១នាក់ថវិកា ២០.០០០រៀល មន្ត្រីប្រចាំការទីស្នាក់ការ៦នាក់ ក្នុង១នាក់ ១០០.០០០រៀល, កម្លាំងប៉ូលីស៨នាក់ ១នាក់ ៤០.០០០រៀល និងចំណាយចាត់ចែងរៀបចំកម្មវិធី ២.០០០.០០០រៀលផងដែរ៕

