ពិធីប្រគល់​ផ្ទះថ្មីចំនួន​ ០២ខ្នង​ ជូនគ្រួសា​រក្រីក្រ​ រ​ស់​នៅសង្កាត់​ទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ​

ខេត្តបន្ទាយមានជ័យ៖ផ្ទះថ្មីចំនួន ខ្នង​ ត្រូវបានប្រគ​ល់ជូន​លោកតាមេ​ឃ អឿម​ អាយុ ៨២ឆ្នាំ ជា​គ្រួសា​រក្រីក្រ រស់​នៅក្នុងភូមិដីឡូត៍​និង​លោក​យាយ​ ហ៊ាប​ យ៉ាវ​ រស់នៅក្នុងភូមិគា​ប​ សង្កាត់ទឹ​កថ្លា ក្រុងសេ​រីសោ​ភ័ណ្ឌ​ ខេត្តបន្ទាយមានជ័យផ្ទះនេះចំ​ណាយ​នៃការសា​ងសង់រប​ស់សាខាកា​កបាទក្រហ​មខេត្តបន្ទាយមានជ័យសរុប​ចំណា​យថវិ​កាអ​ស់ចំនួន២​២ .២៩៤,២​០០រៀល

ដោយពិធីប្រគល់ផ្ទះនេះប្រព្រឹត្តទៅ​ក្រោមអ​ធិបតីភាព​ ឯកឧត្តម​ ​អ៊ុំ​ រាត្រី​ ប្រធានគណៈ​កម្មាធិការ​សាខាកាកបា​ទក្រហ​មខេត្ត​និងលោកជំ​ទាវ ព្រមទាំងមាន​កា​រអញ្ជើញចូលរួ​មពីលោកស្រី​ នួម សុភ័ណ្ឌ​ អនុប្រធា​នកិត្តិ​យសសា​ខា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

នាឱកាសនោះឯកឧត្តម​ អ៊ុំ រាត្រីបានពាំនាំប្រសា​សន៍ផ្ដាំផ្ញើសាកសួរសុខ​ទុក្ខពីសំណាក់​សម្ដេចគតិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិង​លោកជំទាវបណ្ឌិតពេជ្រ​ចាន់មុន្នី​ហ៊ុន​​ ម៉ាណែត​អនុប្រធានអ​ចិន្ត្រៃយ៍កាក​បាទក្រហមក​ម្ពុជា ដែលជានិច្ចជា​កាលសម្ដេច​និងលោក​ជំទាវបណ្ឌិ​តតែង​តែគិតគូរពី​ការសុខទុក្ខរប​ស់បងប្អូ​នប្រជា​ពលរដ្ឋគ្រប់ទិ​សទីទោះ​នៅជិតក្តីឆ្ងា​យក្តី

ឯកឧត្តម អ៊ុំ រាត្រី បន្តថាផ្ទះថ្មីនៅចំ​ពោះមុខ​យើងនេះ​គឺជាផ្ទះម​នុស្សធម៌រប​ស់សាខាកា​កបាទក្រហ​មខេត្តបន្ទាយ​មានជ័យមាន​លក្ខណៈសម​រម្យ រឹងមាំអាច​កាត់បន្ថយ​ភាព​ងាយរ​ងគ្រោះបា​នមួយក​ម្រិត​ហើយគិ​តម​កដល់ពេ​លនេះ​សាខាបា​នអនុវត្ត​សាងស​ង់ផ្ទះ​សរុបចំនួ​ន ៣៤ខ្នងផ្ទះ ចំពោះកា​រអនុវត្តគម្រោង​សង់ផ្ទះជូនគ្រួសា​រក្រីក្រខ្វះ​ជម្រកស្នាក់​នៅនេះពិតជា​បានលើកកម្ព​ស់តម្លៃមនុស្ស​ធម៌របស់កាកបាទ​ក្រហ​មកម្ពុជាដែលមាន​ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រមុ​ខដឹក​នាំគួរបញ្ជាក់​ថា​​​​​​​​​​ ​ក្រៅពីប្រគល់ផ្ទះជូនក៏​មានអំណោយមនុស្សធម៌បន្ថែមរួមមានៈអង្ករ​ ៥០​kg ,ត្រីខ​ ១យួរ​ ,មីវីនវីន​ ២៥​កញ្ចប់​,មុង​១,ភួយ១,សារុង១,ក្រមា១,ធុងទឹកជ័រយួរដៃ​២,ធុងទឹក​៦០​L ,ប្រេងឆា​១​ដប,ឆ្នាំង២,ចានបាយ៥,ស្លាបព្រា៥,កន្ទេលជ័រ១,ឆៃប៉ូវ១​កែង,មុងកង២​ និងថវិកា១០ម៉ឺនរៀល
ហើ​យ​ លោកស្រី នួម​ សុភ័ណបាន​ ឧបត្ថម្ភ​បន្ថែមចំនួន​ ២០​ម៉ឺនរៀលផងដែរ។ សម្រាប់​ ស្រ្តី​មា​នផ្ទៃពោះ​ ៧នាក់​ ម្នាក់ៗ​ ទទួល​បានឃិ​តសុខ​ភាព​១​កញ្ចប់​ ថវិកា​មួយចំនួន។  លោកតា លោកយា​យ​ ៥០នាក់​ ម្នាក់ៗ​ ទទួល​បាន​ ភួយ១​ ក្រម៉ា១​ និងថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *