(បន្ទាយមានជ័យ)៖ដើម្បីបានជាពុទ្ធិការយល់ដឹងឲ្យកាន់តែច្បាស់លើវិស័យកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិក៏ដូចជាកាកបាទក្រហមជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាប័នមនុស្សធម៌ធំជាងគេនោះ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានបើកវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមនិងវិជ្ជាសង្គ្រោះបឋមដល់សាស្រ្តាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យនាថ្ងៃពុធទី២០២៨ ខែតុលា ឆ្នាំ២០២៦។
លោកស្រី សុខ លាភា នាយិកាប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឡើងធ្វើបទបង្ហាញស្ដីពីប្រវត្តិចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិពីរឆ្នាំ ១៨៥៩ មកទល់បច្ចុប្បន្ន។ដោយជីវប្រវត្តិសង្ខេបបានបញ្ជាក់ថានាថ្ងៃទី២៤ ខែមិថុនាឆ្នាំ១៩៥៩ ស្ថិតនៅភាគខាងជើងនៅប្រទេសអ៊ីតាលី ពេលនោះកងទ័ពបារាំងនិងកងទ័ពអូទ្រីស បានប្រយុទ្ធបង្ហូរឈាមគ្នាពេញមួយថ្ងៃដោយមានកងទ័ពប្រមាណ៤ ម៉ឺននាក់បានស្លាប់និងរបួសហើយត្រូវបានបោះបង់ចោលឲ្យដេករណូករណែលលើសមរភូមិដោយឃើញព្រឹត្តហេតុធ្វើឲ្យរន្ធត់ចិត្តខ្លាំងនោះ លោក ហង់ រី ឌុយណង់ ជាអ្នកជំនួញជនជាតិស្វីសម្នាក់កំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះលោកបានធ្វើការចាត់ចែងការសង្គ្រោះបឋមហើយកែនប្រជាជនក្នុងភូមិឲ្យជួយថែទាំអ្នករបួសទាំងពីរភាគីមានបារាំងនិងអូទ្រីស ពេលនោះហើយកាកបាទក្រហមអន្តរជាតិកើតឡើងនៅពេលនោះក្នុងឆ្នាំ១៨៦៣ មក។
លោកស្រី សុខ លាភា នាយិកាប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានលើកឡើងថា កាកបាទក្រហមអឌ្ឍចន្ទក្រហម គឺជាស្ថាប័នអង្គការមិនលម្អៀង អព្យាក្រឹត អព្យាក្រឹតឯករាជ្យ ដែលមានបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតក្នុងការការពារអាយុជីវិតនិងសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះ និងងាយរងគ្រោះហើយចំពោះកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣ ដោយឡែកសម្រាប់កាកបាទក្រហមកម្ពុជាទេ បានបង្កើតឡើងនៅឆ្នាំ ១៩៥៥រហូតមកដល់បច្ចុប្បន្នមានអាយុកាល ៧១ឆ្នាំហើយ។លោកស្រីនាយិកាបានបន្តថា កាកបាទក្រហម គឺជាវិស័យមនុស្សធម៌ធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបេសកកម្មចម្បងក្នុងការការពារជីវិតនិងសុខភាពរបស់មនុស្សគ្រប់រូប បានទទួលរងគ្រោះ និងងាយរងគ្រោះ មានភាពក្រីក្រគ្មានទីពឹង។ ព្រមទាំងធានានូវការគោរពចំពោះកិត្តិយសសេចក្ដីថ្លៃថ្នូររបស់មនុស្សដោយមិនរើសអើងពណ៌សម្បុរ ពូជសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ។ ម្យ៉ាងទៀតគឺប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់កាកបាទ សរុបមានមនុស្សធម៌ ភាពឥតរេីសអើងអព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព នឹងសកលភាព។
លោក សាន សុខាន មន្ត្រីប្រតិបត្តិក៏បានដឹងធ្វើបទបង្ហាញពីវិធីសង្គ្រោះបឋម ដែលជាចំណេះជំនាញដ៏សំខាន់ចំពោះគ្រួសារនិងសង្គមជាតិ ដែលក្នុងគ្រួសារនីមួយៗ ត្រូវមានចំណេះដឹងជាមូលដ្ឋាន នៅកម្ពុជាសង្គ្រោះបឋមនេះ ម្នាក់ឡើងទៅ។ ព្រោះថាវិធីសង្គ្រោះបឋមនេះគឺជាការជួយសង្គ្រោះអ្នកជំងឺឬជនរងគ្រោះដំបូងគេបង្អស់មុនគ្រូពេទ្យជំនាញឬរថយន្តសង្គ្រោះបន្ទាន់មកដល់។ ការធ្វើវិធីសង្គ្រោះបឋមនេះ ក្នុងគោលបំណងជួយកាត់បន្ថយការឈឺចាប់និងជួយសង្គ្រោះជីវិតជនរងគ្រោះដែលមានសភាពធ្ងន់ធ្ងរ ឱ្យរួចចាកផុតពីសេចក្ដីស្លាប់ក្នុងរយៈពេលខ្លី៕

