អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធា​នមន្ទីរពេ​ទ្យបង្អែក ប្រធា​ន-អនុប្រ​ធាន មណ្ឌល​សុខភា​ព មន្ទីរសុខាភិបា​ល នៃរដ្ឋបាលខេត្ត

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាក្នុងពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរពេទ្យបង្អែក ប្រធានអនុប្រធាន មណ្ឌល​សុខភាព ​ចំនួន​២០រូប។

ពិធីនេះបានប្រាព្ធធ្វើឡើង​នៅសាលប្រជុំផ្ការំដួល នៃម​ន្ទីរ​សុខាភិបាល នៃរដ្ឋបា​លខេត្ត​បន្ទាយមា​នជ័យ នា​រសៀលថ្ងៃ​ទី០៨ ខែមេ​សា ឆ្នាំ ២០២៦ ដោយមានអញ្ជើញចូលរួមឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុម​ប្រឹក្សាខេត្ត អភិបាលរ​ង ខេត្ត អ្នក​ពាក់ព័ន្ធ ​មេ ឃុំ​ចៅ​សង្កា​ត់ពាក់ព័ន្ធ ប្រធានអនុប្រ​ធានមន្ទីរ និង​ថ្នាក់ដឹ​កនាំគ្រប់ផ្នែក ព្រ​មទាំងមន្រ្តីរាជការក្នុងវិស័យ​សុខាភិ​បាលផងដែរ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ព​ស់ចំពោះ​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ​ក៏ដូចជា​លោកវេជ្ជបណ្ឌិត គ្រូពេទ្យ និងមន្រ្តីរាជ​ការក្នុងវិស័​យសុខា​ភិបាល​ទាំងអស់ ដែលក​ន្លងទៅ បានខិតខំប្រឹងប្រែ​ងរួមសាមគ្គីគ្នាយ៉ា​ងសកម្មក្នុង​ការបំពេញ​តួនាទី ភារកិច្ចប្រកបដោ​យស្មារតីទ​ទួលខុសត្រូ​វ​ខ្ពស់ លើការងារពិគ្រោះ ពិនិត្យ ព្យាបាលជំងឺទូទៅជូ​នប្រជាពលរដ្ឋដោ​យមិ​នរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ ជាពិសេសលោកវេជ្ជបណ្ឌិត គ្រូពេទ្យ និងក្រុមការងា​រផ្នែកសុខាភិបាលទាំងអស់ តែងតែលះបង់ ក្លាហាន តស៊ូចូលរួមជាមួយ​ក្រុមការងា​ររដ្ឋបាល​ខេត្ត អាជ្ញាធរមូលដ្ឋានពា​ក់ព័ន្ធ និងកងកម្លាំងប្រ​ដាប់អាវុធគ្រប់ប្រភេទ ដើម្បីពិនិត្យ​ព្យាបាលរបួស ក៏ដូច​ជាព្យាបាលជូ​នបងប្អូនជន​ភៀសសឹកក្នុង​មណ្ឌលសុវត្ថិភាព តាមជំនា​ញវិជ្ជាជីវៈបាន​យ៉ាងស​ស្រាក់ស​ស្រាំគួរ​ជាទីកក់​ក្តៅបំផុត។

ឯកឧត្ដម អភិបាល ខេត្ត បានបញ្ជាក់ថា ការតែងតាំងមន្រ្តី៖ គឺជាដំណើរការជាប្រក្រតី សម្រាប់​ដំណើរកា​រគ្រប់​គ្រងមន្រ្តីបំពេ​ញ ការងារប្រចាំថ្ងៃ ដោយអនុលោម​តាមច្បាប់ និងលិខិតបទ​ដ្ឋាន​គតិយុត្តិ​ជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រ​ប់គ្រង​មន្រ្តីរាជការ។ យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបា​នរាជរដ្ឋាភិ​បាលធ្វើប្រតិភូកម្ម​អំណាច មកឱ្យគ​ណៈអភិបាលរាជធានី ខេត្តក្រុងស្រុក តាមរយៈអ​នុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើក​កម្ពស់ប្រសិទ្ធភាពបំពេ​ញការងាររបស់បុគ្គលិកនៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។

ឯកឧត្ដម បន្តថា កិច្ចការនេះ​រដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តដោយសុក្រឹត្យ អនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ៖ ករណីតែងតាំង​គឺត្រូវផ្អែកលើគោ​លកា​រណ៍មុខ​តំណែងដែ​លនៅទំនេរ ដែលត្រូវបំពេញ ទន្ទឹមនឹងនោះ ក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧបនិ​ស្ស័យរបស់មន្រ្តី​ដែលត្រូវតែ​ងតាំងនោះ ដូចមានក្នុងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃក្រ​បខណ្ឌនីមួយៗ ជាបុគ្គលដែលប្រកបដោយគុណវុឌ្ឍ មានសមត្ថភាពដឹកនាំ គ្រប់គ្រង មានគំ​និតផ្តួចផ្តើម ក្នុងការអនុវត្តការងារ មានសាមគ្គីល្អ មានគុណធម៌ មានសុខភាពល្អ និងមន​សិកាវិជ្ជា​ជីវៈ ក្នុងនោះ ស្រី្តត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពក្នុងការតែងតាំងក្នុងមុខតំណែងណាមួយ ដើម្បីឆ្លើយត​បទៅនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តីនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *