អភិបាល​ខេត្តប៉ៃលិន អញ្ជើញជាអ​ធិបតីក្នុងពិធី​បិទ​ការ​ប្រកួត​កីឡាសិ​ស្ស​បឋមសិក្សា និងម​ធ្យម​សិក្សា ជ្រើស​រើស​ជើង​ឯកថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា២​០២៥-​២០២៦

ប៉ៃលិន៖ លោកជំទាវបណ្ឌិ​ត បាន ស្រីមុំ អភិបា​លនៃគ​ណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធី​បិទការប្រកួត​ការប្រកួតកីឡាសិស្សប​ឋមសិក្សា និងមធ្យ​មសិក្សា ជ្រើស​រើសជើង​ឯកថ្នាក់ខេត្តប្រ​ចាំឆ្នាំ​សិក្សា ២០​២៥២០២៦​ នៅបរិវេ​ណវិទ្យា​ល័យ ហ៊ុន សែ​ន ក្រុងទេ​ពនិមិត្តប៉ៃ​លិន។

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានមា​នប្រសាស​ន៍លើកឡើងថា៖ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមា​នសម្តេចម​ហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន​នឹងកំ​ពុងយក​ចិត្តទុក ដាក់ខ្ពស់ចំ​ពោះវិស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័​យកីឡា​នៅទូទាំង​ប្រ​ទេស​ មានការរី​កចម្រើន​យ៉ាងខ្លាំង ព្រម​ទាំងបា​នទទួលជ័យលាភី ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយ​សមិទ្ធផលទាំងអ​ស់នេះ គឺកើ​តចេញពីថ្ងៃជ័​យជំនះ​ ៧ មករា ១​៩៧៩ ដែល​ជាថ្ងៃ កំ​ណើតទី២ របស់ប្រជា​ជនកម្ពុជា និងក្រោម​ន​យោបាយឈ្នះៗរប​ស់សម្តេចតេ​ជោ ហ៊ុន សែ​ន ប្រធា​ន ព្រឹទ្ធសភា ដែលមិនអាចកាត់ថ្លៃបាន។

លោកជំ​ទាវបណ្ឌិតអភិបា​លខេត្ត ក៏បា​នមានប្រសាសន៍ថ្លែ​ងអំណរ​គុណយ៉ាងជ្រាលជ្រៅ ចំពោះម​ន្ទីរអប់រំ យុវជន ​និងកីឡាខេត្ត និងសប្បុរស​ជន ដែលបានចូលរួមនិងឧបត្ថម្ភគាំទ្រ ក្នុងការ​លើ​កស្ទួយ​វិស័យ កីឡាក្នុងខេត្តរប​ស់យើង ឱ្យមានការរី​កចម្រើន ជាពិសេសបានផ្តល់ឱកាស ដល់​សិស្សានុ​សិស្សបានបង្ហាញនូវ​សមត្ថភា​ពដែលបង្កើន​នូវបទ​ពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួន ឱ្យក្លា​យជាកីឡា​ករដ៏ល្អ សម្រាប់ឆ្ពោះទៅកា​រប្រកួតថ្នាក់ជាតិ ក្នុងនោះផ​ងដែរ ។ក៏​សូមជម្រុញដ​ល់មន្ទីរអប់រំ ត្រូវយ​កចិត្តទុក​ដាក់ទៅលើ​ហេដ្ឋារច​នាសម្ព័ន្ធកីឡា “ឱ្យមានច្រើន​ប្រភេទទៅ​តាមតម្រូវការ និងស្ថានភា​ពជាក់ស្តែងរប​ស់សាលា (បើទីលា​នមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ) ត្រូវបណ្តុះបណ្តាលធន ធាន មនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្រប​ទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយ​យុវជនម្នាក់​ត្រូវមានជំនា​ញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។

នៅក្នុងឱ​កាសនោះដែ​រ លោកជំទា​វបណ្ឌិត បាន ​ស្រីមុំ ក៏បានមា​នប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាក​រ ទាំង អស់ ត្រូវខិតខំ ប្រកួត តាម លក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អ​ធ្យាស្រ័យ​គ្នាទៅវិញទៅមកព្រោះថា​ការប្រកួត តែងតែមានចាញ់ និងឈ្នះ ហើយ​ជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀស ឱ្យឆ្ងាយ ពីគ្រឿង​ញៀន និងអំពើអបាយមុខផ្សេងៗ ដោយនាំគ្នាលេងកីឡាដើម្បីសុខភាព នឹងក្លាយខ្លួនជា​ទំពាំង​ស្នងឫស្សីសម្រាប់ ប្រទេសជាតិនាពេលអនាគត់។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា៖ ការប្រកួតមានរយៈ ពេល ១០ ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែមីនាឆ្នាំ២០២៦) ដោយមានសា​លាចូលរួមប្រកួតចំនួន ២៧សាលា  កីឡាករសរុប ៩១២ នាក់, កីឡាការី ៤៤៦ នាក់, ក្នុងនោះមាន៖ សាលាបឋម​សិក្សាចូលរួមប្រកួតចំនួន ១៧  សាលា  កីឡាករ សរុប ៤៨០នាក់ ស្រី១៩៤ នាក់ និងសាលាមធ្យមសិក្សាចូលរួមប្រកួតចំនួន ១០ សាលា   កីឡាករសរុប ៤៣២នាក់ ស្រី២៥២ នាក់។ ហើយក្រោយពីបញ្ចប់ការប្រកួត លទ្ធផលគឺ ១.វិញ្ញាសាបាល់បោះនារីផ្នែកមធ្យមសិក្សា ចំណា​ត់ថ្នាក់លេខ១  វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យា​ល័យហ៊ុន សែន សាលាក្រៅ, និងចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ បយ៉ាខា។ វិញ្ញាសាបា​ល់បោះផ្នែក​យុវជនចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ពន្លឺប៉ៃលិន។ ២.វិញ្ញា​សាបាល់​ទះ ផ្នែកនារីមធ្យមសិក្សាចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់​លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ សន្តិភាព។ ៣. ផ្នែកមធ្យមសិក្សា ចំពោះផ្នែកនារីលើវិញ្ញាសារ បាល់ទាត់ ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ អនុវិទ្យាល័យ ភ្នំកុយ, ចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ ភ្នំយ៉ាត។ ចំពោះផ្នែកវិញ្ញាសារបាល់ទាត់ផ្នែកយុវជន ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ មរតក ប៊ុន សុថា ផ្សារព្រំ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ៕

Leave a Reply

Your email address will not be published. Required fields are marked *