នគរបា​ល ឃាត់ខ្លួនជន​សង្ស័យ​ប្រុស-ស្រី ៨នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និង​ទទួលផ​លចោរកម្ម

បន្ទាយមានជ័យ៖ដោ​យអនុវត្ត​តាមការ​ដឹក​នាំ​បញ្ជា​ដ៏ខ្ពង់ខ្ព​ស់រប​ស់ ឯកឧត្តម​ នាយឧត្តម​សេនីយ៍ ស ថេត​ អគ្គស្នងកា​រនគ​របា​លជាតិ និង​ក្រោមការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដម​សេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគ​របាល​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៦ ​លោក​ឧត្ដម​សេនីយ៍​​ត្រី​ នូ​ ជីវ័ន្ត​ ស្នង​ការ​រង​ ផែន​ការ​ងារ​ព្រហ្ម​ទណ​ទណ្ឌដឹកនាំក​ម្លាំង​ផែនព្រហ្មទណ្ឌ សហកា​រជាមួយ​កម្លាំងអធិ​ការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត ចុះធ្វើការស្រាវ​ជ្រាវ រហូតឈានដល់ការឃាត់​ខ្លួន​ជន​សង្ស័យបាន​ចំនួន​ ៨នាក់​ ពាក់​ព័ន្ធ​ករណី​លួច​កាច់​សោកម៉ូតូ និងទ​ទួល​ផល​​ចោ​រកម្ម​។

លោ​ក​វរសេនីយ៍​ឯក​ ភឿង​ ម៉ាន់សឹង្ហ​ នាយ​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ បានឲ្យដឹ​ងថា ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័​យប្រុស ស្រីទាំង ៨នាក់ កម្លាំងន​គរបាល​យើងបា​នធ្វើការដ​កហូតវត្ថុតាងរួម​មា​ន៖​ ១.ម៉ូតូ​ម៉ាកស្កុ​បពី ព​ណ៌ទឹក​ក្រូច ០១គ្រឿង គ្មាន​ស្លាក​លេខ(ម៉ូតូជនរ​ងគ្រោះ)និង២.ម៉ូតូ​ម៉ាកC១​២៥ ពណ៌​ខ្មៅ អត់ស្លាក​លេខ ០១គ្រឿង ។

នៅ​ចំពោះមុខស​មត្ថកិច្ច ជន​សង្ស័យទាំ​ង០៨នាក់​បានឆ្លើយ​សារភាព​ថា ពួកគេពិ​តជាបាន​ប្រព្រឹត្តប​ទល្មើស​លួចមា​នស្ថានទម្ងន់​ទោស ចែកចាយ និងប្រើប្រាស់ថ្នាំ​ញៀនពិ​តប្រាកដមែន។ ក្រោយ​សួរនាំ ម៉ូតូ​ត្រូវបា​នប្រគ​ល់ជូន​ជនរ​ងគ្រោះ​វិញ រីឯជន​សង្ស័យ​ទាំងនេះ នឹងត្រូ​វបញ្ជូនទៅ​តុលាការ​ចាត់កា​របន្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *