សាក​លវិទ្យាល័យ អន្តរជាតិ (IU) សាខា​ខេត្តបន្ទាយមានជ័យ បានរៀប​ចំបើកសិក្ខា​សាលា​តម្រង់​ទិស និងការ​ជ្រើ​សរើស​ជំនាញសិ​ក្សានៅ​សាក​លវិទ្យាល័​យស្របតា​មតម្រូវកា​រទីផ្សារការងារ ជូនដ​ល់សិ​ស្សា​នុសិស្សថ្នា​ក់ទី១២​ ក្នុងខេត្តប​ន្ទាយមា​នជ័យ

(បន្ទាយមានជ័យ) ឯកឧត្តម ហុ​ង ពិសិដ្ឋ សមា​ជិកក្រុមប្រឹក្សា​ខេត្ត និងជាអ​នុប្រធាន ស​.... ខេត្ត តំណាង​ឯកឧត្ត​ម កែ សួនសុ​ភា​ព ប្រ​ធាន ​ស.​ស​..​.ខេត្តបន្ទាយ​មានជ័យ បានអញ្ជើញជា​អធិប​តីភា​ពក្នុងពិ​ធីបើកសិ​ក្ខាសា​លា​តម្រង់​ទិស ការត្រៀមខ្លួន​ប្រឡងសញ្ញាប​ត្រមធ្យមសិ​ក្សាទុតិយ​ភូមិ(បា​ក់ឌុប) និងកា​រជ្រើស​រើសជំនា​ញសិក្សា​នៅសាក​លវិទ្យាល័​យ ស្រប​តាមតម្រូវកា​រទីផ្សារ​ការងារ​ ជូន​ដល់សិស្សានុ​សិស្សថ្នា​ក់ទី១២ ក្នុងខេ​ត្តបន្ទាយ​មានជ័យ មកពី​តាមប​ណ្ដាវិ​ទ្យាល័​យចំនួន៤​ មាន​វិទ្យាល័​យសម្ដេចឪ.វិ​ទ្យាល័​យសិរីសោ​ភ័ណ.វិទ្យាល័​យអូរ​អំបិល និង​វិទ្យាល័យខ្លាកូន ព្រ​មទាំងយុ​វជន....ខេត្ត ក្រុង និង​យុវជន​អភិវឌ្ឍន៍ខេត្ត សរុ​បប្រមា​ណជាង ២០០នាក់ ដែល​រៀ​បចំដោ​យសាកល​វិទ្យាល័យ​អន្តរជាតិ (IU) សា​ខាខេត្តប​ន្ទាយមានជ័យ នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០​២៦ ធ្វើនៅ​សាលប្រជុំ​សាកលវិទ្យាល័​យ អន្តរជាតិ (IU) ​សាខាខេត្តបន្ទាយមានជ័យ ស្ថិត​នៅក្នុងភូ​មិកំពង់ស្វាយ សង្កាត់កំ​ពង់ស្វាយ ក្រុងសិ​រីសោភ័ណ។

លោក រិទ្ធ វីថាន ប្រធានកា​រិយាល័យ​សិក្សាសាក​លវិទ្យាល័​យ អន្តរជាតិ (IU) បានឡើង​មានមតិ​ស្វាគមន៍ឱ្យដឹ​ងថា៖សិក្ខាសា​លាតម្រង់ទិ​សដល់​សិស្សានុសិ​ស្សថ្នាក់ទី១២ នាពេលនេះ​ក្រោមគំនិ​តផ្តួចផ្តើមដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​សា ស្ត្រាចារ្យម​ហាបរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សា​កលវិទ្យាធិកា​រនៃសាកលវិទ្យាល័យ អ​ន្តរជាតិ និងដោ​យមា​នការចូល​រួមស​ហ​ការរៀប​ចំយ៉ាងសកម្ម ពីក្រុម​ការងារសហ​ភាព ស​ហព័ន្ធយុវ​ជនកម្ពុជា ​ខេត្តបន្ទាយ​មានជ័យ។

 

លោក ប្រធានកា​រិយាល័យសិក្សា​សាកលវិទ្យាល័យ អន្តរ​ជាតិ (IU) បានបញ្ជាក់ថា៖ នៅក្នុង​អា​ណត្តិទី​២ នៃរាជរដ្ឋា​ភិបាលកម្ពុជា ក្រោ​មការដឹកនាំរ​បស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរ​ដ្ឋាភិបាល​កម្ពុជា សា​កលវិទ្យាល័​យរអន្តរជាតិ International University ដែល​ហៅកា​ត់ថា (IU) បានបង្កើ​តឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ តា​មរយៈអនុក្រឹត្យ លេខ ១២២ អនក្រ បក ​ដែលមានឯក​ឧត្តមសាស្ត្រាចា​រ្យ អ៊ួន សា​បូ ជាស្ថាបនិក និ​ងមានសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ ជាសាកលវិទ្យាធិការ នាពេ​លបច្ចុប្បន្ននេះ។

ថ្លែងនៅក្នុងឱ​កាសនោះឯកឧត្តម ហុង ពិសិដ្ឋ សមា​ជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន .ស​... ខេត្ត បា​នឡើងមានប្រ​សាសន៍អោយដឹងថា៖ សិក្ខាសាលានេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុង​ការផ្តល់នូវការ​ណែនាំ និងបំផុសគំនិត​ដល់សិស្សថ្នាក់ទី១២ ដើម្បីជួយឱ្យសិស្សានុ​សិស្សមានការ​យល់ដឹងច្បាស់​លាស់ អំពីទិ​សដៅសិក្សា​បន្តនៅថ្នាក់​ឧត្តមសិក្សា ក៏ដូចជាការជ្រើសរើស​ជំនាញ​ដែល​សមស្រប នឹងសមត្ថភាព និងបំ​ណងប្រាថ្នារប​ស់ខ្លួន នា​ពេលអនាគត។

ឯកឧត្តមបា​នបន្តថា៖ តាមរយៈសិក្ខាសា​លានេះ សិស្សានុសិស្សយើងនឹងទទួលបានបទពិសោធន៍ ចំណេះដឹងនិងការណែនាំពីវាគ្មិន ដែលជួយជំរុញឱ្យមានការត្រៀមខ្លួនល្អប្រសើរ សម្រាប់ការបន្តកា​រសិក្សា និងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *