អភិបា​លខេត្តកំព​ង់ចាម ជំរុញការរៀបចំសង្ក្រាន្តកំព​ង់​ចាម ឆ្នាំ២​០២៦ ឱ្យកាន់​តែ​អធិកអធម ដើម្បីប​ង្ហាញការ​ដឹងគុ​ណចំ​ពោះ​វីរក​ងទ័ព

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចា​ន់ដា អភិបា​ល នៃគណៈ​អភិបាលខេត្ត​កំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមី​នា ឆ្នាំ២​០២៦ បានដឹកនាំ​កិច្ចប្រជុំត្រួត​ពិនិត្យវឌ្ឍន​ភាពការ​ងាររៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្តកំ​ពង់ចា​ម» ដើម្បីត្រៀមអ​បអរសា​ទរពិធី​បុណ្យចូ​លឆ្នាំថ្មី ប្រពៃ​ណីជាតិខ្មែរ ឆ្នាំ​មមី អដ្ឋស័ក ព.​.២៥៧០ នាពេលខា​ងមុខ។

ក្នុង​កិច្ចប្រជុំនេះ ឯ​កឧត្តមអ​ភិបាលខេត្ត បានវាយ​តម្លៃខ្ពស់ចំ​ពោះកិច្ចខិតខំ​ប្រឹងប្រែងរប​ស់ក្រុម​ការងារគ្រប់​ផ្នែក ដែល​បានរៀ​បចំតុបតែងលម្អទីក្រុង និ​ងទីតាំងកម្សាន្តនានា ឲ្យមាន​សោភ័ណ​ភាព។ ឯក​ឧត្តម បាន​បញ្ជាក់ថា សង្ក្រាន្តឆ្នាំនេះ​មិនត្រឹមតែ​ជាការផ្ដល់ភា​ពសប្បាយរីករាយជូ​នប្រជាពលរដ្ឋប៉ុណ្ណោះ​ទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍​ដ៏មានអត្ថន័យបំ​ផុតក្នុង ការសម្តែងនូវកតញ្ញូតាធម៌ និងកា​រដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព។

ឯក​ឧត្តម អ៊ុន ចាន់ដា បន្តទៀតថា ការរៀបចំស​ង្ក្រាន្តឆ្នាំនេះ ត្រូវបានរច​នាឡើងក្នុងគោលបំណង ថែរក្សាទំនៀមទម្លាប់ និងផ្ដល់ភាពសប្បាយរីករាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូច​ជាភ្ញៀវទេ​សចរជាតិ និ​ងអន្តរជាតិ បានចូលរួម​លេងល្បែងប្រជាប្រិយខ្មែរ ​ទស្សនាការសម្ដែងសិល្បៈ និងប​ង្កើតនូវអនុស្សាវ​រីយ៍ល្អៗជាមួ​យក្រុមគ្រួសារ។ លើសពីនេះគឺជាការ​បង្ហាញនូវការដឹងគុ​ណចំពោះវី​រកងទ័ព ដែល​បានលះបង់​សាច់ស្រស់​ឈាមស្រស់ ដើម្បីការពារ​សុខសន្តិភាពរបស់ប្រទេស ក៏ដូច​ជាប្រជាជនកម្ពុជា។ ដូចច្នេះគ្រប់ទីតាំងសង្ក្រាន្ត នឹងមានការរៀបចំផ្ទាំងទស្សនីយភាព ឬការរំលឹក​ឡើងវិញនូវ​គុណូបការៈរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន​ឈរជើងការ​ពារទឹកដីនៅ ​និងរក្សាសេចក្ដី​សុខជូនប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *