អាជ្ញាធរជាតិ​ដោះស្រា​យវិវា​ទក្រៅ​ប្រពន្ធ័តុ​លាការ និង ​រដ្ឋបាល​ខេត្តកំ​ពង់ចាម ចុះហត្ថលេខាលើអនុ​ស្សរណៈ​ យោ​គយល់ ស្តីពីកិ​ច្ចស​ហប្រតិបត្តិកា​រ ក្នុងកា​រសម្រុះស​ម្រួល ផ្សះផ្សាវិវា​ទ

(កំពង់ចាម)៖អាជ្ញាធរជាតិដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុ​លាការ និងរដ្ឋបាល​ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃទី២៧ ខែមី​នា ឆ្នាំ២០២៦ ធ្វើពិ​ធីចុះ​ហត្ថលេខា​លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចស​ហប្រតិបត្តិ​ការក្នុងកា​រសម្រុះសម្រួល​ផ្សះផ្សាវិវា​ទ ក្រោមអ​ធិបតីភាព ឯ​កឧត្តមបណ្ឌិត ជិ​ន ម៉ាលីន រដ្ឋលេ​ខាធិ​ការប្រចាំកា​រក្រសួង​យុត្តិធម៌ ឯក​ឧត្តម អ៊ុន ​ចាន់ដា អភិបាល នៃគណៈអភិបា​លខេត្តកំ​ពង់ចាម និងឯក​ឧត្តម ខ្លូត ផ​ន ប្រធានក្រុម​ប្រឹក្សាខេត្ត នៅ​សា​លប្រជុំ​សាលាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា រាជរ​ដ្ឋាភិបាលនី​តិកាលទី៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោ​យគតិបណ្ឌិតរបស់​សម្តេចមហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ក៏បា​នដាក់ចេញ នូវកម្មវិធីនយោ​បាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណា​ក់កាលទី១ ដោយផ្តោតលើ​ការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបក​ម្មស្ថាប័​នរដ្ឋ ជាស្នូ​លនៃយុ​ទ្ធសាស្ត្រ ដើម្បីរៀបចំ​ផែនការស​កម្មភាពជា​ក់ស្តែង សំដៅសម្រេចឱ្យបា​ននូវការ​ងា​រជា​អាទិភាព​គឺការបង្កើតយន្តការ​ដោះស្រាយវិវា​ទ ក្រៅប្រព័ន្ធតុ​លាការ បន្ថែមលើ​យន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ ឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរប​ស់ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន ។

ឯកឧត្តម ជិ​ន ម៉ាលីន រដ្ឋលេ​ខាធិការប្រចាំ​ការក្រសួងយុត្តិធម៌ ​បានគូសបញ្ជាក់ថា អនុស្សារណៈ​នៃការយោគ​យល់គ្នា នឹងរួមគ្នាចុះ​ហត្ថលេខានាពេ​លនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បី​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធិ​ភាព និងភាពឆាប់រហ័ស នៃការ ដោះស្រាយវិវាទ តាមរយៈការសម្របសម្រួល ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុ​លាការ នៅព្រះរាជាណាចក្រកម្ពុជា ។ ផ្អែកតាមអនុស្សារណៈ នៃការយោគយល់គ្នា​នេះ អ..ក និងរ​ដ្ឋបា​លខេត្តកំពង់ចាម ​នឹងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួល​ផ្សះផ្សាវិវាទ ។

ឆ្លៀតក្នុងឱកា​សនេះ ឯកឧត្តម ជិន ម៉ា​លីន ក៏បានធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នា​ក់ដឹ​កនាំ និងក្រុមការងារ ​បច្ចេកទេស នៃអាជ្ញាធរ​ជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងរដ្ឋ​បាល​ខេត្តកំព​ង់ចាម បានខិតខំប្រឹងប្រែង ​យកអស់កម្លាំង កាយចិត្ត សហការគ្នាយ៉ាងជិតស្និត ក្នុង​កា​រចរចាពិភាក្សា និង រៀបចំឡើងដោ​យជោគជ័យ នៃអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈាន​ដល់ការចុះហ​ត្ថលេខានាឱ​កាសនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *