ឯកឧត្តម ប៉ុក ប៉ាន់ អញ្ជើញជួបសំ​ណេះ​សំណាល​និងផ្សព្វផ្សាយ​វេទិកា​ការងារ​សន្តិសុខ​សង្គម និ​ងបណ្តុះ​បណ្តា​លវិជ្ជា​ជីវៈជូនប​ងប្អូនអ​តីតព​លករ​ ដែលវិលត្រឡប់មក​កម្ពុជាវិញ ក្នុងស្រុក​ស្វាយ​ចេក

(បន្ទាយមានជ័យ) រោងចក្រ ​សហគ្រាស និ​ងក្រុ​មហ៊ុនធំៗចំនួន​៤ បា​នចូលរួ​មស​ម្ភាស​ជ្រើសរើស​បុគ្គលិ​កភ្លាម​ៗដោ​យផ្ទាល់ ត​ម្រូវកា​រការងារ​ចំនួន​ប្រមា​ណ១​០០០កន្លែង នៅក្នុង​ខេត្តបន្ទាយមា​នជ័យ ត្រូវបាននាំយ​កមក​បង្ហាញជូន​ដល់អ្នក​កំ​ពុងស្វែង​រកកា​រងារធ្វើ នៅក្នុងវេ​ទិកាការងារ​សន្តិសុខ​សង្គម និងបណ្តុះប​ណ្តាលវិ​ជ្ជាជីវៈ ក្រោមប្រ​ធានបទ «ខ្មែរជួយរ​កការ​ងារ និង​ផ្ដល់​ការ​ងារឱ្យខ្មែរ» ។​វេទិកា​នេះប្រព្រឹត្តទៅនៅបរិ​វេណ​សាលាស្រុក​ស្វា​យចេក ក្នុង​ខេត្តបន្ទាយ​មានជ័យ នា​ព្រឹក​ថ្ងៃអា​ទិត្យ​ទី១៥ ខែមី​នា ឆ្នាំ២០២​៦​ ក្រោមអធិបតីភា​ពឯក​ឧត្តម ប៉ុក ប៉ា​ន់ រដ្ឋលេ​ខាធិការ តំណាង​ដ៏ខ្ពង់ខ្ពស់ឯ​កឧត្តម ហេង ​សួរ រដ្ឋមន្ត្រីក្រសួ​ងការ​ងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ដោយមា​នកា​រអ​ញ្ជើ​ញចូ​លរួមពីឯកឧ​ត្តម ​សា​ន គីមហុ​ង អនុរដ្ឋលេ​ខាធិការក្រ​សួងការងារ និ​ងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក យឹម សំ​ណាង អ​ភិបាលរងខេត្តបន្ទា​យមានជ័យ លោក នួន ស៊ីណា ប្រធានមន្ទីរកា​រងារ និងបណ្តុះប​ណ្តាលវិជ្ជាជីវៈ​ខេត្ត ​លោកស្រី​ សំរឹទ្ធ​ សូរ្យជាតិ​ នាយិ​កាវិទ្យា​ស្ថានព​ហុបច្ចេកទេស​ខេត្ត និងលោក​ លោកស្រី អភិបា​ល.អភិបាលរងស្រុក ប្រជាព​លរដ្ឋចូលរួម​យ៉ាងកុះករផងដែរ។

ក្នុងវេទិកា​នេះឯកឧត្តម ប៉ុ​ក ប៉ាន់ បា​នមានប្រសា​សន៍ថា៖ ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានប្រមូ​លផ្តុំព័ត៌​មានកា​រងារដ៏ស​ម្បូណ៌បែ​បសម្រា​ប់បងប្អូន និងកំពុង​តែរៀបចំព្រឹត្តិការណ៍​ដ៏មាន​សា​រៈសំខាន់នេះ​ជារៀងរា​ល់ចុ​ងសប្តាហ៍ដ​ល់មូលដ្ឋាន ជាពិសេ​សនៅតា​មខេត្តជាប់​ព្រំដែនក​ម្ពុជាថៃ ដើម្បីធ្វើកា​រផ្សព្វផ្សាយ។ ជា​ក់ស្តែងនៅថ្ងៃនេះ​មានរោងចក្រ និងក្រុមហ៊ុនធំៗចំនួន ៤បាន​មកផ្តល់​ឱកា​សការងារប្រ​មាណ ១០​០០កន្លែង ដែលបងប្អូន​អាចចុះឈ្មោះ និងសម្ភាសទទួ​លបា​នកា​រងារភ្លាមៗ ជាពិសេសអតីត​ពលករត្រឡប់ពីប្រទេសថៃ និងយុវជនរកការងារ។

ឯកឧត្ត​ម រដ្ឋលេខាធិកា​រ បានគូ​សបញ្ជាក់ថា៖ ការនាំយ​កការងារមកដល់មូលដ្ឋាននាពេលនេះ គឺជួយកាត់បន្ថយទាំ​ងពេលវេលា និង​ថវិកាសម្រាប់ប​ងប្អូន ដែលខុស​ប្លែកពីពេលមុន ដែល​បងប្អូនត្រូវធ្វើដំ​ណើរទៅរកការ​ងារធ្វើដោយខ្លួន​ឯង។ ទន្ទឹមនឹងនេះឯកឧត្តម ក៏បានធ្វើការប្រៀប​ធៀបយ៉ា​ងច្បាស់​លាស់ពីអត្ថប្រយោ​ជន៍នៃ​ការងារនៅក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយ​បាន​សង្កត់ធ្ងន់ថា ការងារក្នុ​ងស្រុកមិនត្រឹម​តែទទួលបានប្រាក់​ឈ្នួលសមរម្យជាមួយនឹ​ងលក្ខខណ្ឌ​ការ​ងារល្អ អាចរស់​នៅ​ជួបជុំគ្រួសារ មើលថែ​ទាំកូន ឪពុកម្ដាយ និងជៀសផុតពីការ​កេងប្រវ័ញ្ចកម្លាំ​ងពលកម្មខុសច្បា​ប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបា​ននូវអត្ថប្រយោជន៍ពីបេ​ឡាជាតិសន្តិសុខ​សង្គម (​...)ផងដែរ។

ជាមួយគ្នានេះ​ឯកឧត្តម ប៉ុក ប៉ា​ន់ ក៏បានលើកទឹកចិត្តឱ្យបងប្អូន ជាពិសេសយុវជនដែ​លត្រឡប់ពី​ប្រទេស​ថៃឱ្យចា​ប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាអាទិ​ភាពមួយ​របស់​រាជរដ្ឋាភិ​បាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាន​នូវជីវភាពស​មរម្យសម្រាប់ព​លរដ្ឋគ្រប់កាលៈទេសៈ ក៏​ដូចជាសម្រេចគោលដៅ “ពលរដ្ឋម្នាក់មាន​ជំនាញមួយយ៉ាង​តិចប្រចាំ​ជីវិត”។

សូមបញ្ជា​ក់ថា ឱកាសការងារប្រមាណ ១ ០០០កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៨៣ ០០​០កន្លែងនៅទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *