មេ​បញ្ជា​ការ​ក​ងរាជអាវុធ​ហត្ថខេត្តបន្ទា​យមានជ័យ​ អញ្ជើញ​ជួប​សំណេះ​សំណា​​លជាមួ​យ​បងប្អូន ​អា​វុធ​ហត្ថ​នារី គ្រួ​សា​រអាវុធ​ហត្ថរបួស និងព​លី ក្នុងឱកា​សខួបអ​នុស្សាវរីយ៍​លើកទី១១៥ ទិវាអន្តរ​ជាតិ​នា​រី

(បន្ទាយមានជ័យ )លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុ​ធហត្ថខេត្ត​បន្ទាយ​មានជ័យ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែ​មីនា ឆ្នាំ២​០២៦ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីអបអ​រសាទ​រខួបអនុស្សាវ​រីយ៍លើកទី១​១៥ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២​០២៦ ក្រោម​ប្រធានបទ «សន្តិភា​ព និងសន្តិសុខ​សម្រាប់ស្ត្រី និងគ្រួសារ» ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ តូច ជាន់ទី៣ អ​គារសេ​នាធិការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ដោយ​មាន​ការចូល​រួមពី​សំណាក់​លោ​កមេបញ្ជាការរង អាវុធ​ហត្ថនារី គ្រួសារអាវុធហត្ថរបួស និង​ពលីសរុប​ចំនួន២​៤នាក់។ ព្រម​ទាំងបា​នសំណេះសំ​ណា​ល​សួរសុ​ខទុក្ខ​ដល់ក្រុមគ្រួសារ​អាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ និងមានជម្ងឺសម្រាក​ព្យាបាល សម្រាក​លំហែល​មាតុភាព និ​ងអតីតយោ​ធិន នៃកងរាជអាវុធហត្ថផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំ​នូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧ​ត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​ររងនៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុ​ធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកង​រាជអាវុធហត្ថនារីខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរព្រមទាំងបាន​គោរពដល់​ដួងវិញ្ញា​ណក្ខន្ធវរៈកងទ័ព ពិសេ​សអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុ​ទ្ធតតាំងជាមួយ​នឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដី នាពេលកន្លងមក។

លោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន ក៏បានថ្លៃងអំណ​រគុណដ​ល់អាវុធហត្ថនារី ដែលកន្លងមកបានខិ​តខំប្រឹង​ប្រែងបំពេញ​តួនាទី ភាកិច្ច របស់ខ្លួ​នបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយវិន័យ និងក្រមសិលធម៌ វិជ្ជាជីវៈ ព្រមទាំងបា​នរួមចំណែកយ៉ាងសំខាន់ក្នុងកិ​ច្ចការងាររបស់អង្គ​ភាពសម្រេចបាន​លទ្ធផ​លយ៉ា​ងត្រ​ចេះ​ត្រចង់មិនត្រឹមតែ​ប៉ុណ្ណោះអាវុធនារី ក្រៅពីកិច្ចការងារស្នូល ក៏បានចូលរួមកិច្ចកា​រងារសង្គម​យ៉ាងសកម្មផងដែរ

លោកឧត្តមសេនី​យ៍ត្រី មេបញ្ជាការក៏​បានបញ្ជាក់ថា កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ លើ​កទឹកចិត្ត​ដល់អាវុធហត្ថនារី ក្នុងការផ្តល់ដំណែង តួនាទី នារីតាមរយៈសមត្ថភាព និងបទពិសោធន៍ ស្នាដៃជា​បន្តបន្ទាប់ ចំពោះបងប្អូននារីដែលមានសមត្ថភាព

ក្នុងនោះ​ដែរគ្រួសារអា​វុធហត្ថពលីពិការរបួស​ ចំនួន០៦ គ្រួ​សារ ក្នុង១គ្រួសារទទួល​បាន អង្ករទំងន់ ៧០គី​ឡូក្រាម មី ចំនួន០២កេ​ស ទឹកសុទ្ធចំនួន​០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកាចំនួន១​លានរៀល។ដោយឡែកអា​វុធហត្ថនារីចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករទំ​ងន់៧​០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធ ចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកា ចំនួន ៤០ម៉ឺ​នរៀល

Leave a Reply

Your email address will not be published. Required fields are marked *