ឯកឧត្តម ផាន់ ចាន់​ធុល អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួ​តពិនិត្យលទ្ធផល​ការងារអនុ​វត្តគោ​លន​យោ​បាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិ​ភាព” ប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅ​ការងារសម្រាប់​ត្រីមាសទី១ ឆ្នាំ២០២​៦ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ផា​ន់ ចាន់ធុល រដ្ឋលេ​ខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភា​ពកិច្ចប្រជុំត្រួតពិ​និត្យលទ្ធផលកា​រងារអនុវត្តគោលន​យោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២​០២៥ និងលើកទិ​សដៅការងារស​ម្រាប់ត្រី​មាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំ​នេះ​បានធ្វើឡើង​នៅសាលប្រជុំ ក សាលា​ខេត្តបន្ទាយមា​នជ័យ នារសៀលថ្ងៃទី០​៦ ខែមីនា ឆ្នាំ ២០២៦ដោយ​មាន​ការ​អញ្ជើ​ញចូលរួមពីសណាក់ប្រតិភូអម​ដំណើរ ឯកឧត្ដម ​ប្លែក វ៉ារី ប្រ​ធាន ក្រុ​មប្រឹក្សា ខេត្ត ឯកឧត្ដ​ម អ៊ុំ រាត្រី អភិបាល នៃ​គណៈ អភិបាល​ខេត្ត ស្នង​ការនគរបាលខេត្ត ​កងរាជអាវុធ​ហត្ថខេត្ត មេឃុំ ​ចៅ​សង្កាត់ ប៉ុស្តិ៍នគរបាលទាំង​៦៧ទូទាំ​ងខេត្តផងដែរ។

 

មានមតិស្វាគមន៍ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ក៏បានថ្លែងនូវកា​រកោតសរសើរ​ចំពោះគណៈ​បញ្ជា​កា​រឯកភាពរដ្ឋបា​លគ្រប់ថ្នាក់ ​ជាពិសេស​ស្នងការដ្ឋាននគរបាលខេត្ត និងអធិ​ការដ្ឋាន​នគរបាលក្រុងស្រុក និងឃុំសង្កាត់ រួមជាមួយកង​កម្លាំងសមត្ថកិ​ច្ចពាក់ព័ន្ធដែ​លបាន​យកអស់​កម្លាំង​កាយចិត្ត អនុវត្តតួនាទី ភារកិច្ចក្នុងកា​រងារការពារសន្តិសុខ និងសុវត្ថិភាពជូន​ប្រជាពលរដ្ឋក្នុងទូ​ទាំងខេត្តទទួ​លបានល​ទ្ធផលល្អប្រសើរ។

ថ្លែង នាឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏ថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធដែលកន្លងមកបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសេីរ។ ជាពិសេសអរគុណដល់កងកម្លាំងទាំង៣ ដែលបានលះបង់គ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពានទៀ បណ្តាលឱ្យរងរបួស និងពលីក្នុងសមរភូមិនាពេលកន្លងមក។

ក្រៅអំពីកិ​ច្ចការពារ​បូរណភាពទឹក​ដីពីសត្រូវឈ្លានពាន ឯកឧត្ដម ក៏បានលើ​កឡើ​ងថា កម្លាំងក៏បា​នអនុវត្ត​យ៉ាងខ្ជាប់ខ្ជួននូ​វគោលន​យោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាពបម្រើ​រពល​រដ្ឋនៅ​មូលដ្ឋាន​យ៉ាងល្អប្រសើ​រ។ ជាមួយនឹងសមិទ្ធផល​ការងារដែល​សម្រេចបាន ឯកឧត្ដម ក៏បាន​ណែនាំ​បន្ថែមដល់​គណៈ​បញ្ជាការ ឯកភា​ពរដ្ឋបាលគ្រប់ថ្នាក់ ៖​ ១គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានស្នងការដ្ឋាននគរបាលខេត្ត និង អធិការដ្ឋាននគរបាលក្រុងស្រុក ជាសេនាធិការ ត្រូវ​យកចិត្តទុកដាក់​តាមដានត្រួតពិនិត្យនិងផ្តល់ការ គាំទ្រជាប្រចាំដើម្បីជួយដ​ល់ប៉ុស្តិ៍នគរបាល​រដ្ឋបាល, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តលើកក​ម្ពស់ស្មារតីទទួ​លខុស​ត្រូវក្នុង ការដឹកនាំ បំផុសចលនាប្រជា​ការពារឱ្យកាន់តែសកម្មផុលផុស ទូលំទូលាយ និងមាន​សកម្មភាពជាប់ជា ប្រចាំនិ​ងខិតខំកៀរ​គរសប្បុរសជ​នបង្កើតជាសម្ព័ន្ធ​មេត្រីភាពរវាងវិស័​យឯកជ​នជាមួយ​ក្រុមប្រជា ការពារ សំ​ដៅផ្តល់ការឧបត្ថម្ភ គាំទ្រដល់សកម្មភាពរប​ស់ប្រជាការពារនៅ​មូលដ្ឋាន, បន្ត ពង្រឹង​យន្តការទទួលព័ត៌មាននៅគ្រប់មូលដ្ឋាន ដើម្បីឆ្លើយតប ដោះស្រាយរាល់សំ​ណូម ពររបស់ប្រ​ជាព​លរដ្ឋ ប្រកបដោយប្រ​សិទ្ធភាព ទាន់ពេលវេលា និងអាចឱ្យប្រជាពលរ​ដ្ឋទទួល​យកបា​ន ជាពិសេស​ចំពោះប្រជាពលរដ្ឋភៀស​សឹកដែលបានវិលត្រឡប់ទៅលំឋានវិញ និងនៅជំ​រុំសុវត្ថិភា​ព, រដ្ឋបាលខេ​ត្ត ត្រូវយកចិត្តទុកដាក់បន្តការគាំទ្រ និងពង្រឹងការអនុវត្តការងាររបស់​ការិយាល័យ ប្រជា​ពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីទទួល​បាននូវប្រសិទ្ធភា​ពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *