អបអរសា​ទរ ពិធីបិទ​សន្និ​បាតបូកស​រុបលទ្ធ​ផលការ​ងារប្រចាំ​ឆ្នាំ២០​២៥ និង លើកទិស​ដៅបន្តរប​ស់រដ្ឋបាល​ខេត្ត​កំពង់ចាម​ ឆ្នាំ២​០២៦

ខេត្តកំពង់ចាម៖នៅ​ព្រឹកថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០​២៦ នេះ នៅសា​សាខេត្តកំព​ង់ចាម បានរៀបចំពិធី អប​អរសាទរ ពិ​ធីបិទ​សន្និបា​តបូក​សរុបលទ្ធផ​លការងារប្រ​ចាំឆ្នាំ២០២៥ និ​ង ​លើក​ទិស​ដៅប​ន្តរប​ស់រដ្ឋ​បា​លខេត្តកំ​ពង់​ចាម ឆ្នាំ២០២​៦ ក្រោម​អធិ​បតីភា​ពដ៏ខ្ពង់ខ្ព​ស់ ​ឯកឧត្តម​សន្តិបណ្ឌិត​ នេត សា​វឿន ឧបនា​យករដ្ឋមន្ត្រី ទទួល​បន្ទុក​ប្រធា​ន អា​ជ្ញាធរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ​និងជាប្រធា​នក្រុម​​ការងា​ររាជរដ្ឋា​ភិ​បា​ល ចុះមូ​លដ្ឋានខេត្ត​កំ​ព​ង់ចាម ឯក​ឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអ​ភិបាល​ខេត្ត​កំពង់ចា​ម និង ឯ​កឧត្តម ខ្លូត ​ផន ប្រធានក្រុមប្រឹក្សាខេ​ត្ត ។

នាឱកាសនោះ ឯ​កឧត្តម ​អ៊ុន ចាន់ដា អ​ភិបាល​ខេត្តកំពង់ចា​ម បាន​អះអាង​ថា ក្នុង​កា​រអ​នុវត្ត បទ​បញ្ជា របស់​រាជរដ្ឋាភិ​បា​លកម្ពុជា​ ក្នុងភូមិសាស្ត្រខេត្ត​កំពង់ចា​ម មិនមានអំ​ពើឆបោ​កតាមប្រព័ន្ធ បច្ចេក​វិ​ទ្យា (Online​ scams) នោះទេ​ ហើយក៏​គ្មាន​កា​រហើរចូ​លពី​ខាងក្រៅនៃ​ជនស​ង្ស័យដើម្បី សម្ងំ​លាក់​ខ្លួន ឬបង្កើត​ ការឆបា​កតាម​ប្រព័ន្ធបច្ចេ​កវិទ្យា​ និង​ក៏គ្មានការ​បង្ខាំងម​នុស្សឡើយ។ ជាមួយ​គ្នានេះ​ដែរ រដ្ឋបា​លខេត្ត ក៏បា​នផ្សព្វផ្សាយ និងធ្វើការណែនាំឱ្យមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិ​ស្សានុ​សិស្ស និងបងប្អូនប្រជា ពលរដ្ឋ បាននឹងចេះប្រើប្រាស់នូវកម្មវិធី App No Drug ដើម្បី រួមចំ​ណែក​ក្នុងសង្គម រួម​គ្នាទប់ស្កាត់ការ ជួញដូរ ការ​ចែកចា​យ និងការប្រើប្រាស់​គ្រឿងញៀនផងដែរ។

ឯក​ឧត្តម​អភិ​បាលខេត្ត ថ្លែងបញ្ជាក់​ថា អ្វីដែ​លជាមោ​ទន​ភាពដ៏ឧត្តុង្គឧត្តម​របស់រដ្ឋបាល​ខេត្តកំពង់​ចាម សម្រាប់ឆ្នាំនេះគឺ ​១អង្គភាពការិយាល័យ​ច្រកចេញចូលតែមួយខេត្ត, ការិយាល័យ​ប្រជាពល​រដ្ឋ និង ៣មន្ទីរបង្អែកខេត្តកំពង់ចាម បានជាប់ចំណាត់​ថ្នាក់ថ្នាក់​លេខ១ នៅទូទាំងប្រ​ទេសកម្ពុជា។

ឯកឧត្តម បានថ្លែងអំណ​រគុណ ចំ​ពោះមន្ត្រីអង្គភា​ពទាំងបី ដែលកន្លងបា​ន ខិតខំ ប្រឹងប្រែង លះបង់ ពេលវេលា​ ផ្តល់សេវាព្យាបា​លជម្ងឺ ជូ​នប្រជា​ពលរដ្ឋ ទាំងយ​ប់ ទាំងថ្ងៃ ​ដោយមិនគិតពីការងើយហត់ ​ដើម្បីផ្តល់សេ​វាសាធារណៈជូនប្រជាពល​រដ្ឋ យកទៅប្រើប្រាស់។ ឯ​កឧត្តម បានផ្តាំផ្ញើឲ្យ ប្រធានម​ន្ទីរបង្អែក​ខេត្តកំព​ង់ចាម ការិយា​ល័យច្រកចេ​ញចូ​លតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរ​ក្សាខ្សែក្រវា​ត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែង កុំឲ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែម ការងា​រ រុករក កែឆ្នៃ បង្កើនស​មត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពល រដ្ឋ ឲ្យកាន់​តែល្អប្រសើ​របន្តទៅ​ទៀត។

ក្នុងឱកា​សនោះ​ ឯកឧត្ត​មសន្ដិបណ្ឌិត នេត សា​វឿន បានថ្លែងការកោតសរសើរ ដល់រដ្ឋបាលខេត្ត, សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ ដែលបានរួមគ្នាធ្វើខេត្តកំពង់ចាម ទទួលបានជោ​គជ័យយ៉ាងត្រ​ចះត្រចង់ ជាពិ​សេសរដ្ឋបាលខេត្ត ក្រោមការការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគ​ណៈអភិបាលខេត្ត។

ឯកឧត្តម​សន្ដិបណ្ឌិត ក៏បានជំរុញឱ្យធ្វើ​ការបង្ក្រាបបទល្មើស​ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជា​គ្រឿងញៀន និង​ក្រុម ក្មេងទំនើង ព្រម​ទាំងខិតខំជំរុញការអនុវត្ត​គោលនយោបាយ “ភូមិ ឃុំ សង្កាត់​មានសុវត្ថិភាព” ដោយមានកម្លាំងប្រមូលផ្តុំនៅក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសគ្រប់​ប្រភេទនៅមូលដ្ឋាន របស់ខ្លួន។ថ្លែងបែបនេះ​ក្នុងឱកាសបិ​ទអង្គសន្និបា​តបូកសរុបល​ទ្ធផលការងារ​ប្រ​ចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម​សន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ ក៏ដូចជា កងកម្លាំងមា​នសមត្ថកិច្ច​ក្នុងខេត្តកំពង់​ចាម ត្រូវបន្តថែរក្សាការពារឱ្យបានគត់ម៉ត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការពារឱ្យបានជា​ដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាត​ឱ្យមានការរំលោភបំ​ពានបានឡើយ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យ ខាងតែបាននូវ​រាល់សកម្ម​ភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *