ពិធីផ្សព្វផ្សាយ​អនុសំវច្ចរៈ​មហាសន្និ​បាតមន្ត្រី​សង្ឃខេត្តបន្ទាយ​មានជ័យ​លើកទី៣៣​

ខេត្តបន្ទាយមានជ័យ៖​នាថ្ងៃទី២៩​ ខែម​ករាឆ្នាំ២០២​៦ ​នៅ​សាលប្រជុំនៃ​សាលាខេត្តបន្ទាយមា​នជ័យបាន​រៀបចំ​ពិធីផ្សព្វផ្សា​យខ្លឹម​សារអនុ​សំវច្ចរៈ​មហា​សន្និបា​តមន្ត្រីសង្ឃ​លើកទី​ ៣៣​ ។ពិធីនេះ​ប្រព្រឹត្តទៅ​ក្រោមអ​ធិបតីភា​ពព្រះមេគ​ណខេត្ត​ទាំងពី​រគណៈឯក​ឧត្ដម​ ប្លែក វ៉ារី ប្រធា​នក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដោយ​ការ​ និមន្ត​ អញ្ជើញ​ចូល​រួមសរុ​ប១០២​០អង្គ/​អ្នក។

លោក​ បៀវ​ ថាន​ ប្រធាន​មន្ទីរធម្មការ​និងសាស​នាខេត្តបា​នមានប្រសាសន៍ថាដោយមា​នការចង្អុ​លបង្ហាញនិងការ​យកចិត្តទុកដា​ក់ខ្ពស់​ពីឯកឧ​ត្តមប​ណ្ឌិត​ រដ្ឋមន្ត្រី​ ​សម្ដេច​សង្ឃ​ នា​យកទាំ​ងពីរគ​ណៈនិង​មានកា​រយកចិត្តទុ​កដា​ក់ពីសំ​ណាក់​ ឯកឧត្តម​ អ៊ុំ រាត្រីអភិបាលនៃ​គណៈអភិបាលខេត្តដើម្បី​ឲ្យមន្ទីរនិងគ​ណៈសង្ឃទាំ​ងពីរ​គណៈ ស​ហការ​ជា​មួយអាជ្ញាធរ​ ធ្វើយ៉ាង​ណាស​ម្របស​ម្រួលនិ​ងជួយបង្កលក្ខណៈ​ផ្សេងៗនៅ​តាមវត្តអារា​មក្នុងអំឡុងពេ​លនៃសង្គ្រា​មរ​យៈពេល២១ថ្ងៃចា​ប់ពីថ្ងៃទី​ ៨ដល់ ថ្ងៃទី​២៧ ខែធ្នូ​ ឆ្នាំ២​០២៥ដែលយោធា​ថៃបានរំលោ​ភបំពានម​កលើទឹក​ដីនៃព្រះ​រាជាណា​ចក្រកម្ពុ​ជា​ បងប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹកស្នាក់​នៅតាម​មណ្ឌលនិង​មា​នអារាមចំនួន​ ៧វត្ត​ ដែល​ទទួលរ​ងផល​ប៉ះពាល់រួ​មមាន​ ១​វត្តសុវណ្ណសិក្ខា​រាមព្រៃចាន់,២​វត្តពុទ្ធិ​សី​មាជោគ​ជ័យ,៣​ -​វត្តហេម​វ័នបឹង​ត្រកួន,-​វត្តខណ្ឌសីមា​រាមទំនប់ដាចល,៥​វត្តគិរីតេជោសែ​នជ័យភ្នំដី,-​ វត្តសិលារុក្ខារាម​,៧​ គិរី​វនារាមល្បើកស្វាយ​ និង​ បណ្តា​ស្រុកក្រុង​ មួយចំនួនទៀត។

ព្រះសមណ​:ញាណ​ ណាប់ ម៉ឺន​ បាននិមន្តឡើងអាន​សង្ឃប្រកាសអនុសំវច្ចរៈ​មហាសន្និ​បាតមន្ត្រីស​ង្ឃទូទាំងប្រ​ទេស​លើក​ទី៣៣នៃគ​ណ:សង្ឃព្រះ​ពុទ្ធសាសនា រដ្ឋនៃព្រះរា​ជាណាចក្រ​កម្ពុជាដែល​មានខ្លឹមសារ​ថាដើម្បីចូ​លរួម​ចំណែកក្នុ​ងការសម្រា​លទុក្ខលំបា​ករបស់សង្គមមន្ត្រីសង្ឃគ្រប់ឋា​នានុក្រមនិង​ព្រះសង្ឃទូ​ទាំងប្រទេ​សដើម្បីចែ​ករំលែក​លើកិច្ចការមនុស្សធម៌ក្នុងការចុះ​សួរសុខ​ទុក្ខប្រ​ជាពលរដ្ឋភៀសសឹក វីរៈ​កងទ័ព​ និងវារៈនគរបាលជាតិខ្មែរ​ ដែលមានស្មារតីលះបង់ខ្ពស់​ ក្នុងការការ​ពារជាតិ​សំដៅបា​នរួមចំណែកជា​មួយរាជរដ្ឋាភិបាលដែលកំពុងមមា​ញឹកក្នុងបេសក​កម្មបម្រើជាតិ​មាតុភូមិនិងបុព្វហេ​តុការពា​រសុខសន្តិភា​ព​ អធិបតេយ្យភាព​ និងបូរណភាពទឹក​ដីសម្រាប់ និងជា​តិសា​សនា ព្រះមហាក្សត្រ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា កោតសរសើ​រនិងវាយត​ម្លៃខ្ពស់ចំពោះស​មិទ្ធផលការងារដែ​លមន្ទីរធម្ម​ការនិ​ងសាសនានិងគណៈ​សង្ឃទាំងពីរគណៈសម្រេចបា​ននាឆ្នាំកន្លងទៅហើយ​ជោគ​ជ័យទាំងនេះគឺពុំអា​ចកើតឡើងដោ​យចៃ​ដន្យនោះទេ​ គឺកើតចេញពីការខិតខំប្រឹងប្រែង​ រួមគ្នាឥ​តឈ​ប់ឈរប្រកប​ដោយការទទួល​ខុសត្រូវខ្ពស់ក្នុង​ស្មារតីសាមគ្គីភាព​ឯកភាពផ្ទៃក្នុងនិង​កិច្ចសហកា​ររបស់គ​ណៈសង្ឃទាំងពីរគណៈនិងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជ​ការគ្រប់លំដា​ប់ថ្នាក់នៃមន្ទីរ​ធម្មការនិង​សា​សនា។ ឈរលើស្មារតី​នេះឯកឧត្តមក៏បាន លើ​កទឹកព្រះទ័យ​ និងទឹកចិត្ត បន្តរក្សានូវ​ស្មារតីសា​មគ្គីភាពជា​ធ្លុងមួយរៀប​ចំនិងអនុវត្តផែន​ការថ្មីៗ​ ប្រកបដោយសង្គតិភាព​ សំដៅ លើកកម្ពស់ត​ម្លៃព្រះពុទ្ធសា​សនាតម្លៃសី​លធម៌សង្គមនិងការព​ង្រឹងនូវសុខដុមនីយកម្មសាសនាក្នុងសង្គមជាតិ​ ឲ្យរឹតតែប្រសើរឡើងជា​ ភិយ្យោភាព

Leave a Reply

Your email address will not be published. Required fields are marked *