ក្រុមមហ៊ុនបុរីឡេង​ ណាវ៉ាត្រា​ បានបង្ហាញលទ្ធផល​ការងាររ​បស់ខ្លួន​បន្ទាប់ពី​កិច្ចប្រជុំ​ នាថ្ងៃទី១៤ ខែវិច្ឆិ​កា ឆ្នាំ២០២៥​ នាទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់

យោងលើកំ​ណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ដែល​អង្គភាពព័ត៌មាន​ទទួល​បាន

យោង​តាមការបង្ហាញលទ្ធផលការងាររបស់ក្រុមហ៊ុនឡេង​ ណាវ៉ាត្រា​ ដែល​អង្គភាពព័ត៌មាន​ទទួល​បានដូច​ខាងក្រោម៖

–  ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។

–  ចំណុ​ចទី២. គម្រោងដីឡូតិ៍ជ្រែ100  បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុម​ហ៊ុនកំពុង​ចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់​ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។

–  ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន85% និងនៅលស់តែ 15% ប៉ុណ្ណោះ ចំ​ពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែល​សល់​នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។

–  ចំណុចទី៤. ​ប្លុកវីឡាថៃ 87 គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ។ ការដំណើរការសាងសង់បន្ត គឺត្រៀមនឹ​ងចូលឆា​ប់ៗនេះ។

–  ចំណុចទី៥. អតិថិជនបង់រំលោះ ស្នើសុំផ្អាកការបង់ប្រាក់ ក្រុមហ៊ុនបានយល់ពីការលំបា​ករបស់អ​តិថិ​ជន ដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូន។ ហើយក្រុម​ហ៊ុនបច្ចុប្បន្នក៏មា​នការលំបាក​ដូចគ្នា ដូចនេះស្នើសូម​អោយអតិថិជនដែល​មានលិទ្ធភាពមេត្តាប​ង់ប្រាក់បន្តចំពោះទីតាំ​ងដែល​បានសាងសង់។

–  ចំណុចទី៦. អតិថិជននៅប្លុកវីឡា ៥៣៣ ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែង​ស្វះស្វែងរក​កញ្ចប់ហិ​រញ្ញវត្ថុ ដើម្បីត្រៀមក្នុងដំណើរ​ការសាងសង់ឆាប់ៗនេះ។

សម្រាប់ជំហ​ររប​ស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% ។ បុរីឡេងណាវ៉ា​ត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរីឡេងណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុក​ម៉ែដោយឈរលើគោលការ​ណ៍មិនឲ្យខាត​បង់នៅ​អត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។

1-សម្រាប់អតិថិជន ប្លុក វីឡា B 533

=> អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួន គឺសម្របសម្រួលបានដី 2ឡូតិ៍ ទំហំ 10x 17ម ក្នុង1ឡូតិ៍ ( គឺ 6អា 1ឡូតិ៍ និងព្រះប្រសប់ 1ឡូតិ៍ )

=> អតិថិជនដោះស្រាយបញ្ចប់ដោះដូរ គឺសម្របសម្រួលបានដី 4ឡូតិ៍ ទំហំ 10×17ម ក្នុង1ឡូតិ៍ ( គឺ 6អា 2ឡូតិ៍ និងព្រះប្រសប់ 2ឡូតិ៍ )

2-សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0-E1

=> អតិថិជនសាងសង់បញ្ចប់ខ្លួនឯង គឺសម្របសម្រួលទទួលបានដី 2ឡូតិ៍ ទំហំ 4.1 x18ម ដីនៅ 6អា ៕

Leave a Reply

Your email address will not be published. Required fields are marked *