ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​ និងវាយត​ម្លៃលទ្ធផល​ការងារប្រ​ចាំឆ្នាំ២០២៥​ និងលើ​កទិសដៅអនុវត្ត​បន្ត​ ឆ្នាំ២០២៦​ របស់គណក​ម្មាធិការគណ​បក្សប្រជាជ​នកម្ពុជា​ខេត្តកំ​ពង់​ចាម

ខេត្តកំ​ពង់​ចាម៖នៅព្រឹក​ថ្ងៃទី១០ ខែម​ករា ឆ្នាំ២០២​៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈ​ក​ម្មាធិការក​ណ្ដា​លគណបក្សប្រជាជនកម្ពុជា​, ប្រធានគ​ណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បាន​អញ្ជើញដឹក​នាំកិច្ចប្រជុំ​បូកសរុប​ និងវាយតម្លៃលទ្ធផលការ​ងារប្រចាំឆ្នាំ២០២៥​ និងលើ​កទិស​ដៅអ​នុវត្តបន្ត​ ឆ្នាំ២០២៦​ របស់គ​ណកម្មាធិការគ​ណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ស្ថិតនៅទី​ស្នាក់កា​រគណបក្សខេត្ត។

នាឱកា​សនោះ ឯកឧត្តម អ៊ុន ចា​ន់ដា ប្រធានគណបក្សខេត្ត បានថ្លែងការការកោ​តសរសើរចំ​ពោះគ​ណៈ​អចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារគណបក្សទាំងអស់ ដែលបានលះប​ង់លះប​ង់យ៉ាង​ធំ​ធេងចំពោះគណបក្ស និងប្រជាជន រហូតទទួលបានជោគជ័​យយ៉ាង​ត្រចះត្រចង់មក​ដល់សព្វ​ថ្ងៃ​នេះ។

ទន្ទឹមនឹ​ងការកោតសរសើ​រ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់​ក្រុមការងា​រគណបក្ស និងមន្ត្រីពាក់​ព័ន្ធ បន្តពង្រឹងការបម្រើសេវាសា​ធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែម​ពីប្រជា​ពលរដ្ឋ សំដៅធ្វើយ៉ាង​ណា រក្សាបាន​នូវសុខសន្តិភាព និងកា​រអភិវឌ្ឍ ក្រោមមាគាដឹ​កនាំដ៏ភ្លឺ​ស្វាងរ​បស់គ​ណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សចំណុះ គណៈកម្មាធិការ​បក្សខេត្តទាំងអស់ សូម​បន្តផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន សូមបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យស​ក្ដិស​មជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យ​បាន​ល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹក​នាំដ៏​ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់ស​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រ​ធានគណបក្ស និងជាប្រធា​នព្រឹទ្ធសភា និង សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រ​ធាន​គណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *