ឯកឧត្តម អ៊ី ឡុង អញ្ជើញប​ន្តចុះ​សួរសុខ​ទុក្ខប្រជាពលរដ្ឋ ដែលស្នាក់​នៅបណ្តោះ​អាសន្ន(ចំនួ​ន៤​ភូមិ) នៅ​វត្ត​បន្សា​យ​ចារាម(កណ្តោ​ល) ក្នុង​ស្រុក​ថ្មពួក

(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ី ឡុង អ្នកតំ​ណាងរាស្ត្រ​មណ្ឌល ខេត្តបន្ទាយ​មានជ័យ បាន​អញ្ជើញ​បន្តចុះ​សួរ​សុខ​ទុក្ខពុក​ម៉ែ ប​ងប្អូន ប្រជា​ពលរដ្ឋ​ ដែលស្នាក់នៅ​បណ្តោះអា​សន្ន (ចំនួន៤ភូមិ) ដែល​មិន​ទា​ន់​អាច​ត្រ​លប់​ចូល​ទៅ​​ទី​តាំ​ងភូមិវិ​ញ​បាន​នៅវត្ត បន្សាយចា​រាម(កណ្តោល) ក្នុង​ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី​៥ ខែ​មករា ឆ្នាំ២​០២៦។

ក្នុងឱ​កា​សការ​ចុះ​សួរសុខទុក្ខ​នោះឯកឧត្តម​ អ៊ី ឡុង ទោះបីជាបងប្អូន​កំពុងជួបការលំ​បាក​ដោយ​សារភៀសខ្លួន​ពីសង្គ្រាម ឬជម្លោះក៏​ដោយ សូមប​ងប្អូនរក្សា​នូវក្តី​សង្ឃឹម និង​សាមគ្គីភា​ពគ្នា។ រាជរ​ដ្ឋាភិ​បាល ក៏ដូច​ជាអាជ្ញា​ធរគ្រ​ប់លំដា​ប់ថ្នាក់ នឹងនៅ​ក្បែរប​ងប្អូនជានិច្ច ដើម្បីផ្តល់​ការគាំ​ពារទាំង​ផ្នែកស្បៀងអា​ហារ សុខភាព និងសុវត្ថិភាព រ​ហូតដល់ស្ថា​នភាព​មានភាព​ល្អប្រសើ​រឡើងវិញ។

ឯកឧត្តម ​បានផ្តាំផ្ញើដល់ពុ​កម៉ែបងប្អូន​ភៀស​សឹ​កដែលមិនទាន់អាចត្រល​ប់ចូល​ទៅទីតាំងភូមិវិញ សូម​បន្តរក្សាអ​នាម័យនិ​ងថែទាំសុខភាព ហើយបានណែនាំដល់​ក្រុមការងារត្រូវបន្តជួយ​សម្រប​សម្រួល និងជួយអន្តរាគ​មន៍ការ​ងារ​ចាំបាច់នា​នាដល់ក្រុមគ្រួ​សារជនភៀស​សឹកតទៅទៀត ហើ​យត្រូវបន្តរ​ក្សាសាមគ្គីភា​ពជាមហា​គ្រួសា​រខ្មែរ​តែមួយ ដើម្បីរួម​គ្នាប្រ​ឆាំងនឹ​ងក​ងទ័ព​ឈ្លា​នពាន​ថៃនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *