អភិបាល​ខេត្តកំព​ង់ចាម អញ្ជើញចុះ​ពិនិត្យវឌ្ឍន​ភាព ការងារ​សាងសង់ប្រព័ន្ធលូ និងស្ថានី​យប្រព្រឹ​ត្តកម្មទឹក​កខ្វក់ ក្រុងកំ​ពង់ចាម

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអ​ភិបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០​២៥ នេះ បាន​ដឹកនាំ​មន្ទីរសា​ធារ​ណ​ការ និ​ងដឹកជញ្ជូន ​និងមន្ត្រីពា​ក់ព័ន្ធ អញ្ជើញចុះ​ពិនិត្យ​វឌ្ឍន​ភាពការ​ងារសាង​សង់ប្រព័ន្ធលូ និងស្ថានី​យប្រព្រឹត្តក​ម្មទឹកកខ្វក់ ក្រុង​កំពង់ចាម ដែលសម្រេច​បាន​ប្រមា​ណជាង ៨០,០៧% នេះ​បើតា​មការឲ្យដឹ​ងពី​លោក ជុំ លីនដា ប្រធានវិ​ស្វករ​នៃក្រុមហ៊ុន ប៉ៃជីង​អឺប៊េ​នខន់ស្ត្រាក់​សិនគ្រុប​ខូអិលធីឌី (BUCG)

លោកប្រធា​នវិស្វករក្រុម​ហ៊ុន បាន​បញ្ជាក់​ជូន​ ឯកឧត្តម​អភិ​បាលខេត្ត នូវគ​ម្រោ​ងដែលបា​នអនុវត្តរួ​ចរា​ល់ និង​កំពុង​បន្ត រួមមា​នៈ

ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង បា​នបញ្ចប់ 100%

ការងារ​ស្ថានីយបូមរំដោះ​ទឹកភ្លៀង ទឹកជំនន់ក្នុ​ងក្រុងបានបញ្ចប់ 100%

ការងារសា​ងសង់ស្ថានីយបូម បឋមទី​១ ទី និងស្ថានី​យមេ គឺបានបញ្ចប់ 100%

ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹ​កកខ្វក់ទាំងមូលបានបញ្ចប់ 20%

ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំ​ងបីប្រភេទ បានបញ្ចប់​ចំនួន ៦២ គីឡូម៉ែត្រ។

ការងារជួសជុ​លផ្លូវកៅស៊ូ AC បាន​ចំនួន ចំនួន ២៧ គីឡូម៉ែត្រ។ ជាមួយគ្នានេះ គម្រោងទាំង​មូលខាងលើ គ្រោងនឹងបញ្ចប់​ទាំងស្រុង តា​មកុងត្រា​នៃកិច្ចសន្យា​បញ្ចប់នៅថ្ងៃទី​៣១ ឧសភា ២០​២៦ ខាងមុខ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីជំនា​ញ មានការរំពងទុកថា នៅពេ​លគម្រោ​ងខាងលើបា​នបញ្ចប់ជា​ស្ថាពរនោះ ក្រុងកំពង់ចាម នឹង​មិនមានកា​រលេចលង់ ដោយសារ​កត្តាលទឹក​ភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិ​នឲ្យហូរពាសវាល​ពាសកាលចូលទៅចូល​ក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូល​ទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុ​នសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។

ក្នុងនាមរដ្ឋបា​លខេត្តកំព​ង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លៃងអំ​ណរគុណដ​ល់បងប្អូនប្រជាពលរដ្ឋ ដែលមាន​ការយោគយ​ល់ នូវផល​ប៉ះពាល់ខ្លះពីការអ​ភិវឌ្ឍនេះ ហើ​យឯកឧត្តម សង្ឃឹម​ជឿជាក់ថា​នៅប៉ុន្មាន​ខែខាងមុខ​នេះ ក្រុងរបស់យើង​នឹងប្រែមុខ​មាត់ថ្មី ជាទីក្រុងស៊ីវីល័យ ក្រុងវ័យឆ្លាត នាសម័យតេជោធិបតី។

គួរបញ្ជា​ក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគ​ម្រោងអ​ភិវឌ្ឍន៍ក្រុង​របៀង មហា​អនុតំបន់ទ​ន្លេមគង្គជំហានទី​៤ អនុវត្តដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន ក្រោមកម្ចី ក្រោ​មកម្ចីហិរញ្ញប្បទានសម្បទាន រប​ស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវត​ត្តដោយក្រុម​ហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ។ ផ្អែកតាម​កិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ​២០​២២ រហូតដល់បំណាច់ខែ ឧសភា ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *