រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី និង​អភិ​បាលខេត្តកំ​ពង់ចាម អញ្ជើញ​ដាំដើ​ម​ផ្កា​ជើងគោ លម្អអ​មសង​ខាងផ្លូវ​ជាតិលេ​ខ៧ ស្គន់-ក្រុងកំ​ពង់ចាម

(កំពង់ចាម)៖ឯកឧត្តម សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងរៀបចំ​ដែ​នដី នគររូប​នីយក​ម្ម និងសំណ​ង់ និងឯក​ឧត្តម អ៊ុន ចាន់ដា អ​ភិបាលនៃ​គណៈអ​ភិបាល​ខេត្តកំពង់​ចាម នាព្រឹកថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ២០២៥នេះ ​បានអញ្ជើញ​ដាំដើមផ្កា​ជើងគោ លម្អអមស​ងខាងផ្លូវជា​តិលេខ៧ ស្កន់ក្រុងកំ​ពង់​ចាម ក្រោមកា​រចូលរួម «ផ្ទះមួយខ្នង ដើ​មឈើមួយដើម»

គួររំលឹ​កថា ដោយមា​នការចូលរួមពី​អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងម​កនេះ ឯកឧត្តម អ៊ុន ចាន់ដា ​អភិបា​ល​ខេត្តកំ​ពង់​ចាម ​បាន​អញ្ជើ​ញ​ប្រារព្ធពិធីដាំ ដើមផ្កា​ជើងគោ ជានិមិត្តរូប ចំនួ​ន២០០​ដើម លើ​ផែនការ ១​៥.០០០ដើ​ម ដែលត្រូវបានធ្វើការដាំដុះ ជាបន្ត​បន្ទាប់ ដើម្បី​លើកកម្ពស់​សោភណភា​ព នៅតាមបណ្តោយ​ទ្រូងផ្លូវជាតិលេខ៧ និងលម្អ សងខា​ងចិញ្ចើមផ្លូវ ចាប់ពី​រង្វង់មូលស្តន់​ ស្រុកជើងព្រៃ ដល់​រង្វង់មូលស្ពានគីហ្សូណា ក្រុង កំពង់​ចាម

ជាមួ​យគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម សា​យ សំអាល់ ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូ​បនីយកម្ម និងសំណង់ ដែលបានផ្តល់កូនឈើ ផ្កា​ជើង​គោ ចំនួន ១៥.០០០ដើម ដើម្បីគាំទ្រដ​ល់គម្រោងលើក កំព​ស់សោភ័ណភាពផ្លូវជាតិលេខ៧ ឱ្យមានទេ​សភាព បៃតងស្រស់បំព្រង ព្រមទាំង​បានអញ្ជើញ​ចូលរួមដាំដើ​មផ្កាជើងគោជា​និមិត្តរូបនា​ឱកាសនេះផងដែរ​ ។

គួរបញ្ជាក់ផងដែ​រថា គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេ​ខ៧ ជា៤គន្លង ស្គន់ក្រុងកំពង់ចាម គិតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជាជាង៧០% ហើយ ដោយរំពឹងថា នឹងរួចរាល់នៅក្នុង ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *