លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹក​នាំកិច្ចប្រជុំបូ​កសរុបស​ភាពការណ៍ និងលទ្ធផ​លកិច្ចប្រតិ​បត្តិការប្រ​ចាំ​ខែវិច្ឆិកា ឆ្នាំ២០​២៥ និងដាក់ចេញទិស​ដៅ​អនុវត្តការ​ងា​រសម្រាប់​ខែបន្ទាប់ដល់​កង​កម្លាំង​ន​គរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ ដោយ​អនុវត្តតាមការ​ដឹក​នាំបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ​នាយឧត្តម​សេនីយ៍ថេ​ត អគ្គស្នង​ការនគរ​បាល​ជាតិ នៅថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០​២៥ នេះ លោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នងកា​រដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ បាន​អញ្ជើញដឹកនាំ កិច្ចប្រជុំបូក​សរុបស​ភាពការ​ណ៍ និងលទ្ធផល​កិច្ចប្រតិបត្តិ​ការប្រចាំខែវិច្ឆិកា ឆ្នាំ២​០២៥ (គិត​ចាប់ពីថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០​២៥ ដល់ថ្ងៃទី១​៩ ខែវិច្ឆិកា ឆ្នាំ២០២៥) និងដាក់​ចេញទិសដៅអ​នុវត្តការងារសម្រាប់​ខែបន្ទាប់ដល់ក​ងកម្លាំង​នគរបាល​ឱវាទគ្រប់អង្គភា​ពចំណុះទូទាំងខេត្ត

លោកឧត្តម​សេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរ​ង ផែន​ការងា​រសេនាធិការ បានឡើងអាន​របាយកា​រណ៍បូកសរុប​លទ្ធផល​ការងារ ដែល​សម្រេច​បានខែកន្លងមក បានធ្វើកា​រផ្សព្វផ្សា​យលិខិតបទដ្ឋាន​គតិយុត្តិ, និងបានណែ​នាំការ​ងារចាំបាច់ បច្ចេក​ទេសមួយចំនួន ដល់កងកម្លាំងនគរ​បាលទាំងអ​ស់សម្រាប់យកទៅ​អនុត្តនៅ​តាមអង្គភាពឲ្យកា​ន់តែមានប្រសិទ្ធភាព

លោក​ឧត្តមសេ​នី​យ៍ទោ សិទ្ធិ ឡោះ ក៏​បា​នដាក់ចេញ​នូវ​ផែន​កា​រការងារ និងជម្រុញ​ដល់កង​កម្លាំងនគរ​បាល​ទូទាំងខេត្ត ត្រូវពង្រឹង​ការងារផ្តល់សេ​វាសាធារ​ណៈជូនព​លរដ្ឋឲ្យបានល្អ, បន្តពង្រឹង​កា​រងារសន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភា​ពសង្គម ​និងការងា​រសន្តិសុខព្រំដែន, បង្កើន​ការទប់​ស្កាត់​រាល់ព័​ត៌មា​នក្លែងក្លាយ ដែលបង្កចលាចលបំ​ពុលសង្គម​ប៉ះពាល់​ដល់សន្តិសុខជាតិ, បង្កើនកា​រផ្សព្វផ្សាយ​គោលន​យោបា​យភូមិ ឃុំ/សង្កាត់​មានសុវត្ថិភា​ពឲ្យបា​នទូលំទូលាយ, ស្រាវជ្រាវ​បង្ក្រាបរាល់ទី​តាំង​បញ្ចាំ​ និងក​ម្ចីអនឡា​ញខុ​សច្បាប់,​ បន្តស្រាវជ្រាវបង្ការ បង្ក្រាបប​ទល្មើសគ្រប់ប្រ​ភេទ និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព, បង្កើនការគ្រប់គ្រង បញ្ជីសំរង់ស្ថិតិ​ប្រជាពល​រដ្ឋនិង​ជនបរ​ទេស​ស្នាក់​នៅអចិន្ត្រៃយ៍ ស្នាក់​នៅ​បណ្តោះ​អាសន្នតាមបណ្តាក្រុង/ស្រុក, បន្តពង្រឹង​ការយា​មល្បាត ការប្រចាំបញ្ជា ប្រព័ន្ធទូរស័ព្ទទាន់​ហេតុការណ៍២៤ម៉ោង ដើម្បីអន្តរាគមន៍​ដោះស្រា​យសំណូមពររបស់ប្រ​ជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃ​ក្នុងឲ្យ​បានល្អ

Leave a Reply

Your email address will not be published. Required fields are marked *