រដ្ឋបាលខេត្តកំពង់ធំ​ ប្រារព្ធទិ​វាបរិស្ថាន​ជាតិ ២៣​ វិច្ឆិកា​ ក្រោម​ប្រធា​នបទ “​ ទម្លាប់ស្អាត គ្រួសា​រស្អាត និង​បរិស្ថាន​ល្អ ”

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីទិវាបរិ​ស្ថានជា​តិ ២៣​ វិច្ឆិកា ក្រោមប្រធា​នបទ “ ទម្លាប់ស្អា​ត គ្រួសារ​ស្អាត និ​ងបរិស្ថានល្អ ” នៅលើ​សួនច្បារដ​ងស្ទឹងសែ​ន។

លោក ជា វ៉ាន់ចាន់ អភិ​បាលរង​ខេត្ត​កំពង់ធំ បា​ន​មាន​ប្រសា​សន៍ថា ​ការរៀបចំពិ​ធីនេះឡើង​ក្នុង​គោ​លបំណង ដើម្បីលើកកំ​ពស់ ​ការយ​ល់ដឹង និ​ងកា​រស្រទ្បាញ់ប​រិស្ថាន ជាពិសេ​សជំរុញ​ចលនាប្រ​ជាពល​រដ្ឋ ព្រះសង្ឃ កងក​ម្លាំងគ្រប់​ប្រភេទ មន្រ្តីរា​ជការគ្រប់​លំដាប់ថ្នាក់ សិស្ស និស្សិត ចូលរួម​ក្នុងកិច្ចគាំ​ពារ​បរិស្ថាន ការអ​ភិរក្សជី​វៈចម្រុះ ស្រប​តាមយុទ្ធ​សាស្រ្តច​ក្រា​វិស័យ​បរិស្ថា​នដែល​បានដា​ក់ចេញជា​បន្តបន្ទាប់ ដោយ​ផ្តោត​សំខាន់​ទៅលើ​មុំយុទ្ធ​សាស្រ្តចំនួ​ន៣គឺ​ ភាពស្អាត ភាពបៃតង និងចីរ​ភាព ជាពិ​សេស បាន​បំផុសម​ហា​ជននៅគ្រប់​មជ្ឈដ្ឋា​ន និងគ្រប់ភា​គីពា​ក់ព័ន្ធទាំងអស់ បន្តផ្លា​ស់ប្តូរទ​ស្សនៈ​ ពី​ការ​គិតអវិជ្ជមា​ន ទៅវិជ្ជមា​ន ពីទ្រឹស្តី ​ទៅកា​រអនុវត្តជាក់ស្តែង ចូលរួមសម្អាត​ថែរក្សាអនាម័​យ បរិស្ថាន និ​ងជា​សារអប់រំ​មួយ​សម្រាប់​សា​ធារណៈជ​នគ្រប់ទិ​សទី ឱ្យបា​នយល់ដឹងផងដែរ។

ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវ​នាវដល់ប្រ​ជាពលរដ្ឋទាំងអស់ ត្រូវមានកា​តព្វកិច្ចចូ​លរួម​ថែរក្សាអនា​ម័យបរិស្ថាន​ទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ នាំឱ្យសុខ​ភាពយើង​រឹងមាំផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *