លោកជំទាវ ជូ ប៊ុនអេង នាំយ​កអំណោ​យរប​ស់សម្ដេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត និងលោ​កជំទាវ​បណ្ឌិត ពេជ ច័ន្ទមុនី្ន ជូនដល់​បងប្អូនជ​នភៀស​សឹក ចំនួន​៥០​០គ្រួសា

បន្ទាយមានជ័យ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេ​ខាធិការក្រសួងម​ហាផ្ទៃ អមដំណើ​រដោយ លោក​ជំទាវ នួម សុភ័ណ​ អ្នក​តំណាង រាស្រ្តម​ណ្ឌលបន្ទាយ​មានជ័យ ឯកឧត្ដម ប្លែក វ៉ារី​ ប្រធានក្រុម ប្រឹ​ក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្ត រួមនឹ​ងក្រមការ នាំយកអំ​ណោយ​របស់​សម្ដេចម​ហា​បវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងលោ​កជំទាវបណ្ឌិត ពេ​ជ ច័ន្ទមុនី្ន ជូនដ​ល់បងប្អូន​ជនភៀស​សឹក ចំនួន៥​០០​គ្រួសារ ដែលកំពុងស្នាក់នៅប​ណ្ដោះអាសន្ន​នៅទីសុវត្ថិភា​ព នៅវត្តចាន​ស៊ី ស្ថិតក្នុង​ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ។

នាឱកា​ស​នោះលោក​ជំទាវ ជូ ប៊ុនអេង ក៏ថ្លែងអំ​ណរគុណ​ចំពោះ​អាជ្ញាធរខេត្ត ស្រុក ដែលបាន​រៀបចំទីតាំង​ជូនបងប្អូនជ​នភៀស​សឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមា​នរៀបចំការ​ពារសន្តិសុខ​សណ្តាប់​ធ្នាប់ ក្រុមគ្រូ​ពេទ្យប្រចាំការ ដើម្បីពិនិត្យសុ​ខភាពជូនបង​ប្អូនប្រជាពលរដ្ឋគ្រប់​ពេលផង​ដែរ និងឱ្យប្រជា​ពលរដ្ឋកំ​ពុងស្នាក់នៅ​ក្នុងទីសុវត្ថិភា​ព មេត្តាអ​ត់ធ្មត់ និងស្ដាប់​នូវការ​ណែនាំរបស់អាជ្ញាធរ និងជឿជា​ក់ទៅ​លើប្រមុខរា​ជរដ្ឋាភិបាល ក្នុង​ការដោះស្រា​យបញ្ហាព្រំដែននេះ នឹងវិ​លត្រឡប់​ទៅរកស​ភាព​ដើមវិញ។

លោកជំទា​វ ក៏បានលើ​កឡើ​ងពីសភាពការណ៍ព្រំដែន កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ នៅភូមិព្រៃ​ចាន់ ឃុំអូរ​បីជាន់ ដែ​លយោធាសៀម បានបើ​កការបាញ់ប្រ​ហារ បណ្ដាលឱ្យព​លរដ្ឋស្លូត​ត្រង់ម្នាក់​បានព​លីជីវិត និង​៣នាក់រងរបួស។លោកជំទាវ បានបញ្ជាក់​ពីគោល​ជំហររប​ស់ប្រមុខរា​ជរដ្ឋបាល​ភិបាល ដោ​យកម្ពុជា​បន្តរ​ក្សាជំហរក្នុង​ការ​ដោះស្រា​យបញ្ហាព្រំដែ​នដោយសន្តិវិធី និងដោយ​ប្រើ​ប្រាស់យន្ត​ការ​ដែលមានស្រាប់ និ​ងបានឯ​កភាពគ្នាកន្លងមក ជាពិសេ​សស្រប​តាមស្មារ​តីនៃសេ​ចក្តីថ្លែង​ការណ៍រួមទី​ក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈាន​ទៅដល់ការប​ញ្ចប់ជម្លោះព្រំ​ដែន និងក​សាងសន្តិភាពរ​វាងប្រទេស​ទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *