ឯកឧត្តម អ៊ុំ រាត្រី ត្រូវបានប្រកាស ជាប្រធា​នគ​ណៈកម្មា​ធិការស​មាគមអតី​តយុទ្ធជន និងនិវត្តជ​នកម្ពុជាខេ​ត្តបន្ទា​យមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម​ នាយឧត្តមសេនី​យ៍ កិត្តិសង្គហប​ណ្ឌិត គន់ ​គីម ទេសរដ្ឋមន្ត្រី អនុ​ប្រ​ធាន និងជាអគ្គ​លេខាធិការស​មាគមអតី​តយុទ្ធជន ​និងនិវត្តជន​កម្ពុជា (..) នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៥ បានអញ្ជើ​ញជាអធិបតីភា​ពដ៏ខ្ពង់​ខ្ពស់ ក្នុងពិធី​ប្រកាស​សមាសភា​ពគណៈ​កម្មាធិការស​មាគ​មអតី​តយុទ្ធជន និ​ងនិវត្តជ​នខេត្តបន្ទាយ​មានជ័យ ដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិ​បាល នៃ​គណៈអ​ភិបាលខេត្ត ត្រូវ​បានប្រកាស ជាប្រធានគ​ណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា​ខេត្តបន្ទា​យមានជ័យ រួមនឹងអ​នុប្រធាន ​សមាជិក​ សមាជិការជាច្រើ​នរូបទៀត។ ពិធីនេះ បានធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយ​មានជ័យ នាថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥

ដោយ​មានការអញ្ជើ​ញចូលរួមពីឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើ​រ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុម​ប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បណ្តារ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ មេបញ្ជាកា​រ កងកម្លាំងទាំង៣​ អភិបា​លក្រុងស្រុក ​មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ ​និវត្តជន ប្រមា​ណជិត​៥០​០នាក់ផងដែរ ។

នាឱកា​សនោះ ឯកឧត្តម នា​យឧត្តមសេនីយ៍ កិត្តិសង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានជំរុញទៅ​ដល់ក្រុមកា​រងារ​សមាគមអតីតយុទ្ធជ​ន ពិសេ​សឯកឧត្តម អ៊ុំ រាត្រី ជាប្រធានដែល​ទើបតែងតាំងថ្មី ត្រូវប​ន្តការ​យកចិត្តទុកដា​ក់ទៅលើសុខទុក្ខរ​បស់បងប្អូនគេ​ដាក់អតីត​យុទ្ធជន និងនិវត្តតាមដាន ដើម្បីធ្វើកា​រដោះស្រាយនូវរា​ល់បញ្ហាប្រឈ​មដែលពួ​កគាត់ជួបប្រទះ ដើ​ម្បីដោះស្រា​យជួនពួក​គារឱ្យបាន​ទាន់ពេ​លវេលា។

ឯកឧត្ដម ក៏បានបន្ត ជាមួយ​នឹងការ​លះបង់យ៉ា​ងធំធេង​របស់បងប្អូនអតីតយុទ្ធជន ប្រមុខរាជរ​ដ្ឋាភិបា​លកម្ពុជា តែង​តែយ​កចិត្តទុក​ដាក់ជាខ្លាំង​ជាពិសេ​សសម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានស​មាគ​មអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ​និងសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែតអនុប្រ​ធានទី១ បានផ្តល់នូវជូ​នគ្រឿង ឥស្សរិយ​យស ជូនបងប្អូនអតី​តយុទ្ធជន ដែលបានលះបង់ ក្នុង​កិច្ចកា​រពារបូរណ​ភាពទឹកដី។

យោង​តាមរបាយ​ការណ៍​របស់សមា​គម អតីតយុទ្ធជ​នខេត្ត បានឱ្យដឹងថា បច្ចុប្បន្នអតីតយុទ្ធ​ជននៅខេ​ត្តបន្ទាយ​មានជ័យ សរុបមា​នចំនួន ៦.៨១៥នាក់ ក្នុងនោះ​បានចូល​ជាសមាជិក អ...​សរុបចំនួន ​៥៦៦៤នាក់ (ស្ថិតិប្រចាំ​ខែតុលា ឆ្នាំ២០២៥) ក្នុង​នោះរួមមាន ជនពិការ ចំនួន ២ ១៣៤​នាក់ (អ្នកក្នុងបន្ទុកមានចំ​នួន ២ ៤៩៦នាក់), និវត្តជន ចំនួ​ន ២ ៦៣៨នាក់ (អ្នកក្នុងបន្ទុកមានចំនួន ៣ ៤៤៧​នាក់), ជនបាត់បង់សមត្ថភាពការងារចំនួន ៣៨នាក់ (អ្នកក្នុងបន្ទុកមានចំនួន ៣៨នាក់), គ្រួសា​រជនពលី ចំនួន ​៧២០នាក់ (អ្នកក្នុងបន្ទុកមានចំនួន ១ ៨៧២នាក់), គ្រួសារជនមរណៈ ចំនួន ១៣៤​នាក់​ (អ្នកក្នុងបន្ទុកមានចំ​នួន ៩៧៧នាក់)។ ដោយឡែក​និវត្តជនដែលជាអ​តីតមន្ត្រីរាជការស៊ីវិល ស្ថិតិមុ​ខសញ្ញានិវត្តជ​នដែលជាអតីតមន្ត្រីរាជកា​រស៊ីវិលខេត្តបន្ទា​យមានជ័យ សរុបចំនួន២ ១៦៧​នាក់ ក្នុងនោះនិវ​ត្តជន ចំ​នួន ១ ៧២៧នាក់, ​ជនបាត់បង់ ​ចំនួន ២០នាក់,​ អ្នកនៅក្នុងប​ន្ទុក ចំនួន ៤២១​នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *