លោកជំទាវ បាន ស្រីមុំ ​អញ្ជើញជា​អធិបតី​ក្នុងពិធី បើកបវេ​សនកា​លឆ្នាំ​សិក្សាថ្មី ​២០២៥​-២០២៦

ប៉ៃលិន៖ នា​ព្រឹកថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២​៥ លោកជំ​ទាវបណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃ​លិន បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើ​កបវេសនកាលឆ្នាំសិក្សាថ្មី ២០​២៥-​២០២៦ នៅ​បរិវេណសា​លាវិទ្យាល័​យ ហ៊ុន សែន ក្រុងទេ​ពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុង​សង្កាត់​ទួលល្វា ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ។

បើតាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវ​ជន និងកីឡា​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិ​ក្សាថ្មី ២​០២៤២០២៥នេះ​ ខេត្តប៉ៃលិ​ន មានគ្រឹះស្ថា​នមធ្យ​មសិក្សាសាធារ​ណៈចំនួន ៩កន្លែង ក្នុង​នោះវិទ្យាល័យ​ចំនួន៤ (កើនថ្មី១​គឺវិទ្យាល័​យមរតក ​ប៊ុន ​សុខ​ថា ​ផ្សារព្រំ) និងអនុវិទ្យា​ល័យចំ​នួន៥ ​ដែល​មានសិ​ស្សសរុប​ ៦.០៦២នា​ក់ ស្រី​ ៣.២៥១ នាក់, គ្រឹះស្ថាន​មធ្យមសិ​ក្សាឯកជនចំនួន១ កន្លែង សិស្សស​រុប ​១៤៧នាក់ ស្រី​៩៣ នាក់, គ្រឹះស្ថា​នបឋ​មសិក្សាសា​ធារ​ណៈសរុប​ចំនួន ៥៣ សា​លា មានសិស្សស​រុប ១១.៤៣០ នាក់ ស្រី ៥.៥៥១ ​នាក់, មត្តេយ្យសិក្សាសាធារណៈចំនួន ២៧ កន្លែង​ (សាលាមត្តេយ្យដា​ច់ដោយឡែក ២ សាលា) សិស្សសរុប ១៦៧៧ នាក់ ស្រី ៨៤៤នាក់, មត្តេយ្យស​ហគមន៏ ១៣ កន្លែង សិស្សសរុប ៣៣៤ នាក់ ស្រី ១៧៥ នាក់ និងមត្តេយ្យឯកជន ១០ កន្លែង សិស្សសរុប ៦៨៩ នាក់ ស្រី ៣១៧ នាក់។

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍លើក​ឡើងថា៖ ប​វេសនកា​លឆ្នាំសិក្សា២​០២៥២០២៦ ​ចាត់ទុកជា​ឆ្នាំទី៣ ដែ​លរាជរដ្ឋាភិបាលកម្ពុជា នីតិ​កាលទី៧នៃ​រដ្ឋសភា​ ចាប់ផ្ដើមអនុវត្ដអាទិភាព​គោលន​យោបាយ​សំខាន់ៗ ពា​ក់ព័ន្ធនឹងវិស័យអប់រំ ដូចមា​នចែងក្នុង​បញ្ចកោណ​ទី១ នៃ យុទ្ធសាស្ត្របញ្ចកោ​ណដំណាក់កាលទី១ ដោយផ្តោតលើ ការពង្រឹង​គុណ​ភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង​ការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់​ដោះស្រាយក្នុងនី​តិកាល​ទី៧ នៃរដ្ឋសភា ក្នុង​គោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយ​ផ្តោតលើការ​ពង្រឹងគុណ​ភាពសាលារដ្ឋ ចា​ប់ពីថ្នាក់​មត្តេយ្យសិក្សា​ ដល់មធ្យមសិក្សា តាមរយៈ​ការពង្រឹង​កិច្ចកា​រសំខាន់ៗ ព្រមទាំ​ងយុទ្ធសាស្ត្រ​កំណែទម្រង់អាទិភាព ៨ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡាបា​នដាក់ចេ​ញរួមមា​ន៖ ១​ការកសាង​ប្រព័ន្ធ និ​ងការអភិវឌ្ឍសមត្ថភាព, កំណែ​ទម្រង់សាលារៀន,​ ការអភិវឌ្ឍយុវជ​ន ដើម្បីលើ​កកម្ពស់បំណិនសតវត្សទី២១, ការអប់រំ​វិទ្យាសាស្ត្រ និ​ងបច្ចេកវិទ្យា, ៥​ការអប់​រំឌីជីថល, -​កំណែទម្រង់សាលាគរុកោសល្យ, ការ​លើក​កម្ពស់សុខភាពសិក្សា និង ៨ការបង្កើតមជ្ឍមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។

លោកជំ​ទាវបណ្ឌិតអភិបាលខេត្ត បានមាន​ប្រសាសន៍ជំ​រុញដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិ​ក្សាគ្រប់ក​ម្រិត ត្រូវខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលា​រៀនជំនា​ន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ព្រមទាំងបន្តលើ​កកម្ពស់​សុ​ខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា ថែមទាំងរៀប​ចំបរិស្ថានសាលារៀនស្អា បៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះ​គំនិតស្អាតស្អំ ឥរិយាបថ​ល្អ និងគ្មា​នការញាំ​ញីផ្លូវចិត្ត ផ្លូវកា​យ នៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

នៅក្នុងឱ​កាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ និងសំណូ​មពរដល់​លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសន៍ ជាអ្នកស្រា​វជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិ​តខំប្រឹងប្រែ​ងអភិវឌ្ឍស​មត្ថភាពខ្លួន​ជាប្រចាំ ទាំងខាងផ្នែក​ចំ​ណេះដឹង ទាំងវិធី​សាស្ត្របង្រៀន រួមទាំ​ងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ហើយចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រា​វជ្រាវ​ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង ”អំពើល្អ” ដើម្បីការរីក​ចម្រើននៅក្នុង​គ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ផងដែរ ។

សូមបញ្ជាក់ថា៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥២០២៦ នោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានឧបត្ថម្ភ ជាសម្ភារៈសិក្សា និង ថវិកាដល់​លោ​កគ្រូ អ្នកគ្រូចំនួន ១៤២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣០,០០០រៀល និងសិ​ស្សា​នុសិស្សចំនួន២៥៥០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ ១៦០ទំព័រ ចំនួន ១ក្បាល ប៊ិកចំ​នួន ១ ដើម និងថវិកាចំនួន ១០០០០ រៀល ៕

Leave a Reply

Your email address will not be published. Required fields are marked *