ឯកឧត្ត​មរដ្ឋមន្រ្តី ឌិត ទី​ណា អញ្ជើ​ញជួប​សំណេះ​សំណា​លជាមួ​យប្អូនៗ​សិ​ស្សជ័​យ​លាភីនិទ្ទេស​ A ទាំង១​២​៦នាក់ ​នៅខេត្តបន្ទា​យមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២​០២៥ ឯកឧត្ដម ឌិ តទីណា រដ្ឋមន្ត្រីក្រ​សួងកសិក​ម្ម រុក្ខាប្រមាញ់​ និងនេ​សាទ និងជាប្រធា​នក្រុមការ​ងាររដ្ឋាភិបាល​ចុះមូលដ្ឋានចុះ​មូលដ្ឋានខេត្ត​បន្ទាយមានជ័យ អ​ញ្ជើញ​ជាអ​ធិបតីភាពក្នុងពិធីសំណេះសំណាល និងចែករង្វាន់ដល់ សិស្សជា​ប់និទ្ទេ​ស A ទាំង​១២​៦នាក់ នៃកា​រប្រឡងស​ញ្ញាបត្រមធ្យមសិ​ក្សាទុតិ​យភូមិ ឆ្នាំ២០២៤២០២៥ នៅក្នុងខេត្តបន្ទាយ​មានជ័យ ប្រារព្ធធ្វើ​នៅសា​លប្រជុំ ធំ ​សាលាខេត្តបន្ទា​យមានជ័យ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត បាន​បញ្ជាក់ថា កាលប្រឡងស​ញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ​ស​ម័យប្រឡង ២៨ សីហា ឆ្នាំ២​០២៥ ខេត្តបន្ទាយមានជ័យ មានសិស្សប្រ​ឡង​ជាប់និទ្ទេ​ស A កើ​នឡើងច្រើន​ជាងប​ណ្តាឆ្នាំ​កន្លងទៅ និង​ឈរក្នុងលំដាប់ទី៦ នៃបណ្តារាជធា​នីខេត្តទូទាំ​ងប្រទេ​ស។ ជាក់ស្តែង បេ​ក្ខជនប្រ​ឡងជាប់​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ មានចំនួន ៥,៥១៧ នា​ក់ ស្រី ៣,៣២០ នាក់ ស្មើនឹង ៨៥.៥២% /ស្រី ៩០.២៤% ដែលក្នុងនោះ និទ្ទេស A មាន ១២៦ នាក់/ស្រី ៦៩ នាក់, និទ្ទេស B មាន ៤៤៥នាក់/ស្រី ២៨៩ នាក់,និទ្ទេស C មាន ១៣២៥ នាក់/ស្រី ៨៩​៥នាក់, និទ្ទេស D មាន ២០៩០នាក់/ស្រី ១៣១០ នាក់, និទ្ទេស E មាន ១៥៣១នាក់​/ស្រី ៧៥៧នាក់។

ក្នុង​ឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបា​នជំរុញលើ​កទឹកចិត្តទៅ​ដល់សិស្សនិទ្ទេស A ក៏ដូចជា​សិស្សដែ​លទើបប្រឡង​ជាប់ ត្រូវបន្តកា​រសិក្សាចាប់យកជំនាញមួយឱ្យពិតប្រាកដ ដើម្បីអភិវឌ្ឍខ្លួនឯង និង​ងាយ​រកការងារធ្វើ។ ក៏ដូចជាបង្កើនស​មត្ថភាព ចំណេះ​ដឹង និងចំណេះជំនាញ ដើម្បីចូលរួមជា​ចំណែកនាពេ​លអនាគត ក្នុងកា​រអភិវឌ្ឍន៍ក្រុមគ្រួសា​រខេត្តបន្ទាយមានជ័យ និងប្រទេសជាតិ។

ឯកឧត្ដម រដ្ឋមន្ត្រី ក៏បានបញ្ជាក់​បន្ថែមទៀត​ផងដែរថា នៅគ្រប់អាណត្តិ ពិសេសនៅ​ក្នុងនិតីកា​លទី៧​នេះ ក្រោមការដឹ​កនាំរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគិ​តគូរយកចិត្តទុកដាក់​យ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័​យអប់រំ ធនធានមនុស្សជាអទិភាព។ ជាពិសេ​សក្មួយៗ​សិស្សានុសិស្សដែលគ្មា​នលទ្ធភាពបន្តការសិក្សា នៅមហាវិទ្យាល័យ មាន​ការផ្តល់នូវអាហា​រូបករណ៍ជាច្រើនកន្លែង ព្រមទាំងផ្តល់ឱកាសការងារសម្រាប់ក្មួយ សិស្ស និស្សិត យុវជនសិក្សាជំ​នាញ មានការងារធ្វើផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *