ខេត្តស្ទឹងត្រែង បើកយុទ្ធនាការ «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា»

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តស្ទឹងត្រែងបានរៀបចំពិធី បើកយុទ្ធនាការ «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រប់ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណជាង១០០០នាក់់ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដំណើរការរត់រយៈចម្ងាយ ៥០០០ម៉ែត្រ ដោយចាប់ផ្ដើមពីរក្លោងទ្វារមុខសាលាគរុកោសល្យភូមិភាគស្ទឹងត្រែង ឆ្ពោះទៅរង្វង់មូលធំបទស្តាំត្រង់ទៅដីឡូឯកឧត្តម ចៅ ផល្លី បទឆ្វេងទៅមាត់ទន្លេ បទឆ្វេងតាមមុខវត្តលើ ដល់រង្វង់មូលព្រះភិរុណ បទឆ្វេងមកដល់មុខសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច រួចបទឆ្វេងចូលមុខសាលាខេត្ត នឹងបន្តបទឆ្វេងបញ្ចប់មុខខ្លោងទ្វារដដែល ដោយអ្នកជាប់ជ័យលាភីទទួលបានមេដាយ និងប្រគល់វត្ថុអនុស្សាវរីយ៍ ប្រគល់វិញ្ញាបនប័ត្រជូនដល់យុវជនស្មគ្រចិត្តផងដែរ។

សូមជម្រាបផងដែរថា : បើតាមការឲ្យដឹងពិធីនេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកកម្ពស់សិទ្ធិ និងភាពអង់អាចរបស់ក្មេងស្រី តាមរយៈការបង្ហាញនូវវឌ្ឍនភាព បញ្ហាប្រឈម កាលានុវត្តភាព និងទិសដៅ ព្រមទាំងដាក់ចេញបន្ថែមនូវវិធានការ ដើម្បីលើកកម្ពស់សក្តានុពល និងសុខុមាលភាពរបស់ក្មេងស្រី ក្នុងការសម្រេចនូវគុណភាពជីវិតកាន់តែប្រសើរឡើង និងចូលរួមលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសំណាក់គ្រួសារ សហគមន៍ និងគូរពាក់ព័ន្ធ ក្នុងការលុបបំបាត់រាល់បញ្ហាប្រឈមទាក់ទងនឹងយេនឌ័រ ដែលក្មេងស្រីកំពុងតែប្រឈម និងលើកកម្ពស់ចូលរួមរបស់ក្មេងស្រី នៅក្នុងសង្គម-សេដ្ឋកិច្ចផងដែរ ពិសេសលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងយុគសម័យឌីជីថល ក្នុងគោលដៅ រំលេចអំពីសារៈសំខាន់ នៃការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី នៅក្នុងយុគសម័យឌីជីថល ដែលជាផ្នែកសំខាន់ នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពធន់របស់ក្មេងស្រី និងភាពជាដឹកនាំរបស់ខ្លួនឯង ក្នុងការសម្របខ្លួននៅក្នុងការរស់នៅ និងឆ្លើយតបនឹងស្ថានភាពសង្គម ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី ជាពិសេសនៅក្នុងយុគសម័យឌីជីថល៕

Leave a Reply

Your email address will not be published. Required fields are marked *