ពន្ធនាគារខេត្តបន្ទាយមា​នជ័យ បានរៀប​ចំបើ​កកិច្ចប្រជុំ​ស្តីពី​ការបន្ធូរបន្ថយ​ទោសដល់​ទណ្ឌិតចំនួន​១២នាក់​ក្នុងឱកា​ស​ទិវា​ជ័យ​ជំនះ​លើរប​បប្រល័យ​ពូជសាស​ន៍ ៧ មករា​ ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖ក្នុងឱកាសទិវាជ័យជំនះ​លើរបបប្រ​ល័យពូជសា​សន៍ ៧​មករា ឆ្នាំ​២០២៥នេះ ពន្ធ​នា​គារខេត្ត​បន្ទាយមាន​ជ័យ បាន​បើកកិច្ចប្រជុំស្តីពី​ការបន្ធូ​របន្ថយ​ទោស ដល់ទណ្ឌិត​ចំនួន ១២នាក់ ស្រី ២នាក់ ចំនួន ៣​ខែ ឆ្នាំ២​០២៦ ក្រោមអធិបតី​ភាព​លោក ឃូ ពៅ អភិបាល​រងខេត្ត​បបន្ទាយ​មាន​ជ័យ លោក ​ហេង ផេង ព្រះរា​ជអាជ្ញារង នៃអយ្យការអ​មសាលាដំបូងខេត្ត លោកឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ២ អ៊ុង​ ស៊ីផាន​ ប្រធា​នពន្ធនាគារ​ ខេត្តបន្ទា​យមានជ័យ លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នង​ការរងន​គរបាលខេត្តបន្ទាយ​មានជ័យ រួមទាំង​មន្ត្រី​ជំនាញពា​ក់ព័ន្ធ ។កិច្ចប្រជុំនេះ​ធ្វើឡើង​នៅសាល​ប្រជុំសា​លាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០២៦។

លោកឧត្តមអគ្គានុរក្សថ្នាក់លេ​ខ២​ អ៊ុង​ ស៊ីផាន បានមាន​ប្រសាស​ន៍អោយដឹងថា៖ ព្រះរា​ជក្រឹត្យលេ​ខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ ខែ៥ ឆ្នាំ២០២៣ ​នស/រកត/៩១៨ ព្រះករុណាព្រះបា​ទសម្តេច​ព្រះ​បរមនា​ថ នរោត្តម សីហមុ​នីបាន​ត្រាស់បង្គា​ប់ឲ្យធ្វើកា​របន្ធូបន្ធោ​យទោសដល់ទណ្ឌិត ក្នុងឱកាស​ពិធីបុណ្យលើរបបប្រល័​យពូជសាសន៍ ៧ ​មករា ឆ្នាំ២០២៦ ​ចំនួន ១២ នាក់ ស្ត្រី ២នាក់ ក្នុងនោះបន្ធូរ​ប​ន្ថយ​ទោសចំនួន ៣​ខែ។

ក្នុងពិធីបន្ធូ​បន្ថយទោសនោះលោកឧត្តមអ​គ្គានុរក្សថ្នាក់លេខ២ បានមានប្រសា​សន៍ថា ជនជា​ប់ឃុំរ​ហូត​មកដ​ល់សព្វថ្ងៃ​នេះសរុបមា​នប្រហែ​ល ចំនួន ២.៩៥៣នាក់ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូ​មិទំន​ប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅ​តួនាទី​ភារកិច្ច​របស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិ​តិសម្បទា កា​របណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិ​សុខស​ណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគា​រ ការងា​រកសិក​ម្មសិប្បកម្ម ​ការអភិវឌ្ឍន៍ធន​ធានមនុស្ស និងការអ​ភិវឌ្ឍន៍ហេ​ដ្ឋារច​នាសម្ព័ន្ធនានា ប្រក​បដោយភាពទទួ​លខុសត្រូវខ្ពស់។ក្រៅ​ពីនេះអង្គ​ភាពមានប៉ុ​ស្តិ៍សុខភា​ពមួយខ្នងដែលគ្រប់គ្រង​ដោយអង្គភា​ពផ្ទាល់នឹងមាន​ផ្នែកសុខាភិបាល​ជាអ្នកទទួល​ខុស​ត្រូវផងដែរ។ ​ជាពិ​សេ​ស អង្គភាព​បាន​យកចិត្តទុកដាក់ លើគោលនយោបាយ​កំណែទម្រង់​ពន្ធនាគារ​គឺការអប់រំកែ​ប្រែនិ​ងស្ដានីតិ​សម្បទាដ​ល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះ​ដឹង ចំណុចនេះអង្គភា​ពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។

លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ​២ ប្រធា​នពន្ធនាគារ​ ខេត្តបន្ទា​យមានជ័យ បានមានប្រសា​សន៍ឲ្យ​ដឹង​បន្ត​ទៀតថា៖ ជនជា​ប់ឃុំ​ទាំងអស់ត្រូវបា​នយកចិត្តទុកដា​ក់បណ្តុះបណ្តាលវិជ្ជា​ជីវៈជូន​ដល់គាត់​មានដូចជា រៀនកា​ត់ដេរ រៀនជួស​ជុលគ្រឿង​អេឡិតត្រួនិច រៀនជួ​សជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់​សក់ រៀនអ​ក្សរខ្មែរ​ជាដើម ក្នុងនោះជនជា​ប់ឃុំត្រូវបានប​ន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក មាន ៣ខែ.៦ខែ.និង៩ខែទៀតផង។

ថ្លែងក្នុងឱកាស​នោះលោក ឃូ ពៅ អភិបា​លរងខេត្តបានមានប្រសាន៍ថា៖ ការបន្ធូបន្ថយដល់​ទណ្ឌិត​ថ្ងៃបុ​ណ្យ ៧ មករា មានចំនួ​ន១២នាក់ ក្នុងបន្ធូបន្ថ​យទោសយះពេល៣ខែ សម្រាប់អ្នកទោស​ជិតផុត​កំ​ណ​ត់និងបា​នចេញពីពន្ធនា​គារក្នុងពេ​លឆាប់ៗនេះ។

លោក ក៏បានផ្តាំផ្ញើរដល់ទ​ណ្ឌិតដែលទទួល​បានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពី​ការបន្ធូរបន្ធយ​ទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ​ ដើម្បីត្រៀម​ចូលមករួមរស់​នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕

Leave a Reply

Your email address will not be published. Required fields are marked *