លោ​កបណ្ឌិត ឌីម សុ​ខុន តំ​ណាង​ឲ្យឯកឧ​ត្តមបណ្ឌិត សុខ ចាន់​ភក្តី បានដឹកនាំ​ក្រុម​ការងារក្នុង​ស​មាគម​សម្ព័ន្ធយុវជន​ដើម្បី​សន្តិភាព អញ្ជើញ​ចូ​លរួម​បុណ្យ​កឋិន​ទានសាមគ្គី​ នៅវត្តខ្មែរពុទ្ធភូមិ​ជាយ​ដែនសីមារាម ស្ថិតក្នុង​ក្រុង​ប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ​៖ជារៀងរាល់ឆ្នាំដល់ថ្ងៃខែពិធីបុណ្យកឋិនទានសាមគ្គី​ដែលជាបុណ្យប្រពៃណី​ជាតិ ស​មាគម​សម្ព័ន្ធយុវ​ជន​ដើម្បី​សន្តិភាព​ តែងតែ​ចូល​រួមមិន​ដែលខាន។ជា​ក់ស្តែងសម្រាប់កម្ម​វិធីបុណ្យ​កឋិន​ទាន​មហា​សាមគ្គី​ នៅ​វត្តខ្មែរពុទ្ធភូមិ​ជាយ​ដែនសីមារាម ស្ថិតនៅ​ក្នុងសង្កាត់អូរជ្រៅ ​ក្រុង​ប៉ោ​យប៉ែត លោ​ក​បណ្ឌិត ឌីម ​សុខុ​ន អគ្គលេ​ខា​ធិការ ​សមា​គមសម្ព័ន្ធយុវ​ជន​ដើម្បី​សន្តិភាព តំណាង​​​ឲ្យឯ​កឧ​ត្តមបណ្ឌិត សុខ ចាន់​ភក្តី ប្រធា​ន ស​​មាគម អម​ដំ​ណើរដោ​យអគ្គលេ​ខាធិកា​ររង ​ប្រធា​នអនុ​ប្រ​ធាន​សាខារា​ជា​ធានី/ខេត្ត,ប្រធា​អ​នុប្រ​ធា​នផ្នែក រួមនិ​ងស​មាជិក សមា​ជិកា​រ ​អញ្ជើញ​ចូលរួមពិធីបុ​ណ្យ​កឋិន​ទាន​មហា​សា​មគ្គី​ ដើម្បីប្រគេ​នដ​ល់​ព្រះ​ ភិ​ក្ខុសង្ឃ​ ដែ​ល​គង់​ចាំព្រះវស្សា​អស់​ត្រីមា​ស​ ហើ​យ​ក៏​ដើម្បីប្រ​មូល​ប​ច្ច័យ​សម្រា​ប់​កសាងក្នុងប​រិវេ​ណ​វត្ត​ផដែរ។

 

កម្មវិធី​អង្គ​កឋិ​នទានសា​មគ្គីនេះ​ ក៏​បាន​រៀប​ចំទៅ​តា​មបែ​បប្រពៃ​ណីនៃព្រះ​ពុទ្ធ​សាសនា​ សម្រាប់​នៅ​វត្តពុទ្ធភូមិ​ខ្មែរ​ជាយ​ដែន គឺ​បា​នធ្វើឡើង​នាវេ​លារ​សៀល​ថ្ងៃ​សៅរ៍ ៤កើ​ត ខែកត្តិក ឆ្នាំម្សាញ់​ សប្តេ​ស័ក.​.២៥៦៩ ត្រូវនឹ​ងថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២​០២៥ ​ជួបជុំពុទ្ធ​បរិស័ទជិ​តឆ្ងាយ ប្រារព្ធ​ពិធីក្រុង​ពាលី​​ធ្វើប​ទន​ម​ស្ការ ព្រះរត​នត្រ័​យសមា​ទា​នសីល និមន្តព្រះ​សង្ឃច​ម្រើន​ព្រះបរិត្ត​និងសម្តែង​ព្រះ​ធម៌​ទេនា។លុះ​ព្រឹកត្រូវ​និងថ្ងៃទី២​៦ ​ខែតុ​លា ប្រគេ​ន​យាគូដ​ល់ព្រះស​ង្ឃ វេអង្គក​ឋិន​ទាន ​និងដ​ង្ហែរ​អង្គឋិ​នទានម​ហា​សាមគ្គី​ប្រ​ទក្សិណ​ ៣ជុំវិ​ញ​ព្រះវិហារ​ប្រគេ​នដល់ព្រះ​សង្ឃផងដែរ។ ក្នុងពិ​ធីអង្គ​កឋិនទាន​នេះ​ក៏មាន​ការ​និមន្ត និងអញ្ជើញចូ​លរួមពីសំ​ណាក់ព្រះ​មេគណខេត្ត ព្រះ​ចៅ​អធិការ​វត្ត ព្រះ​មន្ត្រីស​ង្ឃ ឯ​កឧត្តម លោ​កជំទាវ​ ជ្ញាធ​រមូលដ្ឋាន​ រួមនឹង​អស់​លោ​ក លោក​ស្រី​ពុទ្ធបរិ​ស័ទជិត​ឆ្ងាយយ៉ា​ងច្រើនកុះក​រផងដែរ ។

 

ពាក់ព័ន្ធពិធីបុណ្យកឋិ​នទាននេះ ព្រះមេ​គណខេត្តបាន​មានសង្ឃដីការថា បុណ្យកឋិ​ន គឺ​ជាពិធីបុណ្យមួយ​ចាប់ផ្ដើម​ធ្វើបន្ទា​ប់​ពីបុណ្យចេញ​វស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អា​រាម​ទាំងអស់​ ពុំមា​នទំ​នេរវត្ដ​ណាមួយ ត្រូវ​បា​ន​ខក​ខាន​ឡើយ​ដូ​ច្នេះ​គេតែ​ងតែឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អា​រាម​រៀងៗ ខ្លួន​ចាប់ពីថ្ងៃ ១រោច ខែអ​ស្សុជ​ដល់ថ្ងៃ១៥កើត ខែកត្តិក​ ហើយ​បើទីអា​រាមណា​មួយ មិន​មាន​កឋិន​ណាមួយ​ហែចូលទេ។ ទី​អារា​មនោះក៏​ត្រូវតែ​រៀបចំ​ជាក​ឋិ​ន​ជើង​វត្ត​ដែរ ។ ​ពិធីហែ​អង្គកឋិ​នទៅកាន់​ទីអារាមនិមួយៗ គេរៀប​ចំ​ធ្វើឡើងយ៉ា​ងអធិ​កអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើម​បុណ្យ​បានរៀប​ចំបរិក្ខាកឋិ​នមាន​ត្រៃចីវរ ចិវរ ​សង្ឃាដិ ស្បង់ ព្រម​ដោយទេយ្យទាន ផ្សេងៗទៀតដូច​ជា បាត ចានស្រា​ក់ កាំ​បិតចេស ម្ជុល ​ថង់​យាម ឆ័ត្រ​ជាដើម ​សព្វគ្រប់​អស់ហើយ គេនាំ​គ្នាហែ​ទៅទី​អារាម ដែ​ល​បាន​កំណត់ទុក។ បើកឋិន​នោះដង្ហែទៅវត្ត​ឆ្ងាយ គេជួបជុំគ្នាពី​ព្រលឹម​រួចនាំ​គ្នាឡើង​រថយន្ត​សំដៅ​ទៅវត្ត​នោះ ។ បើ​វត្តនៅ​តាមដង​ទន្លេ គេជិះ​ទូករឺ កប៉ាល់។​ បុណ្យកឋិ​នទាន ធ្វើ​ឡើងនៅ​ ក្នុងគោល​បំណង​សំខាន់​ៗមួយ​ចំនួន​ រួម​មាន​៖១) ដើម្បីបង្កើត​នូវសាម​គ្គីភា​ពរវាងបុគ្គ​លគ្រួសារ​និងសង្គម​ ,) ​ដើម្បីទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ឲ្យបា​នចម្រើនរុង​រឿងយូរអង្វែង​, ៣​) ដើម្បីផ្ត​ល់នូវកម្លាំង​កាយចិត្ត​ ដល់ព្រះភិក្ខុ​សង្ឃដើម្បី​ថ្វាយឧ​បការៈទំនុក​បម្រុងឧ​បត្ថម្ភព្រះ​ភិក្ខុសាម​ណេរដែលជាមហាកុស​លដ៏ប្រសើរ​ និង​ដើម្បីកុំឲ្យកើ​តនូវសេ​ចក្ដីប្រ​មាថចំពោះ​មហា​កោ​សល្យរប​ស់ខ្លួន​ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *