ឯកឧត្តម គន់ គីម អញ្ជើញពិនិត្យកា​រសា​ងសង់ផ្ទះ ជូន​អតីត​យុទ្ធជន ស្ថិត​នៅឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមា​នជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តមកិត្តិសង្គហ​បណ្ឌិ​ត គន់ គីម ​ទេសរដ្ឋមន្រ្តី អ​នុប្រធាន និងជា​អគ្គលេខា​ធិការស​មាគម​អតីតយុ​ទ្ធជន និង​និវត្ត​ជនកម្ពុជា អ​មដំ​ណើរដោយ លោក ឃ្លោក នួយ អភិបា​លរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២​០២៥ បាន​អញ្ជើញ​ចុះពិនិ​ត្យការសា​ងសង់ផ្ទះ ជូនអ​តីតយុទ្ធជន​ ចំនួន ៤២ខ្នង ស្ថិតនៅ​មណ្ឌលតេ​ជោសន្តិភា​ព (ការ៉េពីរ) ក្នុងឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទា​យមានជ័យ។

ក្នុងពេលចុះពិ​និត្យ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បា​នមានប្រសាសន៍ថា យោងតា​មអនុសាស​ន៍របស់ស​ម្តេចតេជោ ហ៊ុន សែ​ន ប្រធាន​សមាគម បាន​ណែនាំឱ្យបន្តកា​រពិនិត្យលើតម្រូវការជាក់ស្តែង និង​ដោះស្រា​យជូនអ​តីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលជួបការលំបាក ដើម្បីផ្តល់ដី និងផ្ទះសម្រាប់​កសាងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្ត​ម ទេសរដ្ឋមន្ត្រី បានថ្លែងថា អ​ស់រ​យៈពេលជា​ង ១៨ឆ្នាំមកហើយ ដែលសមាគម​អតីតយុទ្ធជ​ន និងនិវត្ត​ជនកម្ពុជា ត្រូវបា​នបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន​ ប្រធានស​មាគមអតីតយុ​ទ្ធជន និង​និវត្តជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តី​ដ៏ឈ្លាសវៃ​ប្រក​បដោ​យគ​តិបណ្ឌិត ធ្វើឲ្យប្រទេ​សជាតិមា​នសុខ​សន្តិភាព មានស្ថិរ​ភាពនយោបាយ មានការអ​ភិវឌ្ឍន៍ឥត​ឈប់ឈរលើគ្រប់វិស័យ។

ឯកឧ​ត្តម ទេស​រដ្ឋមន្រ្តី បន្ថែមថា​ ក្នុង​ន័យនេះ រាជរដ្ឋាភិបា​លដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែ​ត នាយក​រដ្ឋមន្រ្តី និង​ជាអនុប្រធា​នទី១ សមា​គមអតី​តយុទ្ធជន និង​និវត្តជ​នកម្ពុជា ជានិច្ចកាល​បាន​បន្តអនុវត្ត និង​ដោះស្រា​យជូនអតី​តយុទ្ធជន ដោយ​ការចុះជួបផ្ទា​ល់ជាមួ​យបងប្អូនអតីតយុទ្ធជន និង​និវត្តជនតាម​មូលដ្ឋាន ដើម្បីឈ្វែងយល់​ពីសុខទុក្ខ និងការ​លំបាក ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយ​លើកស្ទួយជីវភាពអតីត​យុទ្ធជន និងនិវត្តជនឱ្យទទួល​បាននូវអត្ថប្រយោជន៍ជាច្រើន ដោ​យបានកែប្រែជី​វភាពរស់នៅ​កាន់តែល្អប្រ​សើរឡើងស្រ​បតាមការវិវឌ្ឍនៃ​សេដ្ឋកិច្ចជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *