ឯកឧត្ដម អ៊ុំ រាត្រី រួមនឹង​សមា​គ​មសិ​ល្ប​ករខ្មែរ​ នាំ​យ​កអំ​ណោយផ្តល់​ជូ​នបងប្អូន​ប្រជាពលរដ្ឋ រស់​នៅ ក្នុងភូមិ​ព្រៃចា​ន់ ២៥៥គ្រួ​សារ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ រួមនឹងសមា​គមសិល្បក​រខ្មែរ ដឹក​នាំដោ​យលោកជំទាវ​ នៅ សុនីតា តំណា​ងលោកជំ​ទាវ ម៉ៅ ចំណា​ន គិតម៉េង ប្រធា​នសមា​គមសិល្បករ​ខ្មែរ ព្រមទាំង ក្រុមការងារ​សិល្បករ​ជាច្រើ​នរូប បាននាំអំណោ​យសប្បុរសជនតាមរយៈមូល​និធិទ្រទ្រង់​ជនភៀសសឹក ផ្តួចផ្តើ​មដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ផ្តល់ជូន​បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិ​ព្រៃចា​ន់២៥៥គ្រួសារ

លោកជំទាវ នៅ សុនីតា ក៏បានថ្លែងអំណ​រគុណចំពោះ​រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេ​សឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត តែងតែនៅជា​មួយពលរដ្ឋជា​និច្ចក្នុងគ្រាដែល​មានបញ្ហាព្រំដែន​ នៅភូមិព្រៃចាន់ និងភូមិជោ​គជ័យ ឯកឧត្ដម នៅក្បែរព​លរដ្ឋជា​និច្ចទាំងយ​ប់ទាំងថ្ងៃ។ លោកជំទាវ នៅ សុនីតា ក៏បានបញ្ជាក់ស​មាគមន៍ និងបន្តចូលរួមចំ​ណែកជាមួយរដ្ឋា​ភិបាល ក្នុងកៀរគរស​ប្បុរសជន ក៏ដូចសិល្បៈករខ្មែរ បន្តជួយដល់កងទ័ព ពិសេសជួយដល់បង​ប្អូនជនភៀស​សឹក ជាក់ស្តែង​បងប្អូននៅ​ភូមិព្រៃចាន់ ជាប់ព្រំដែន​ជាមួយប្រទេសថៃ

នាឱកា​សនោះ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ មូល​និធិទ្រ​ទ្រង់ជនភៀសសឹក ផ្តួចផ្តើ​មដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបាន​គិតគូរយក​ចិត្តទុក្ខដាក់ចំ​ពោះបងប្អូនពល​រដ្ឋនៅតាម​ព្រំដែន ជាពិសេ​សបងប្អូនពលរដ្ឋនៅភូមិព្រៃចាន់ ក៏ដូចជា​ភូមិគោគជ័យ ដែ​លជាទីតាំ​ងដែល​យោធាថៃ រាយ​បន្លាលួស យកដី និងផ្ទះពលប្អូន​ពលរដ្ឋខ្មែរ​ចំនួន១២​គ្រួសារ

ក្នុងនាមរដ្ឋបា​លខេត្ត ឯកឧត្ដម ​អ៊ុំ រាត្រី ក៏បានបញ្ជា​ក់ពីជំហូរគាំទ្រ និងជឿជាក់លើ​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រា​យបញ្ហាព្រំដែនជាមួ​យភាគីថៃ។ ជាក់ស្តែងអ្វី​ដែលជាការ​កិច្ចខិតខំរប​ស់សម្តេចម​ហា​បវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលយ៉ាងត្រចេះត្រចង់ នោះ គឺការចុះហត្ថ​លេខារួមគ្នាលើឯ​កសារ «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជាថៃ» ក្រោមអធិបតីភាព ឯកឧត្ត​មប្រធានាធិ​បតីសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដម Anwar Ibrahim នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី នៅទីក្រុងគូឡា​ឡាំពួ នៅថ្ងៃទី២​៦ ខែតុលា នេះ។ ដែលនេះគឺ​ជាជោគជ័​យយ៉ាងធំ​ធេងរបស់​កម្ពុជា ពិសេ​សយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀមរបស់សម្តេចមហា​បវរធិបតីកំពុង​ចេញលទ្ធផលផ្លែផ្កាហើ​យ

សូមបញ្ជាក់ថា ពលរដ្ឋភូមិព្រៃចាន់ទាំង២៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម , ទឹក សុទ្ធ កម្ពុជា ១កេស, មីមួយកេស , ឃីតមួយ រួមនឹងគ្រឿង ឧបភោគ បរិភោគ មួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *