បុណ្យ​កឋិន​ទានសាមគ្គី​ វត្តសមាធិផល​ សង្កាត់ព្រះពន្លា​ ក្រុង​ សិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ​៖កាលវេ​លា​កំ​ណត់​ នៃរដូវកា​លបុណ្យ​កឋិនទាន នាឆ្នាំ​២០២៥ ចូលមកដល់​ ចាប់​ពីថ្ងៃ១​រោច​ ខែអស្សុជ ដល់ថ្ងៃ​១៥ ខែកត្តិក​ ត្រូវនឹ​ងថ្ងៃទី៨​ ខែតុលា​ រហូតដ​ល់ថ្ងៃទី៥​ ខែវិច្ឆិកា ឆ្នាំ២០២៥​ ដែល​បានកំ​ណត់ត្រឹម​តែ២​៩ថ្ងៃប៉ុ​ណ្ណោះ​ ហើ​យវត្តនីមួយៗ​ ទទួល​អង្គកឋិ​នទានបាន​តែមួយ​ដង។ សម្រាប់វត្ត​ ស​មាធិផល​ ហៅវត្តលោ​កយួន​ ស្ថិតនៅ​ក្នុង​ សង្កាត់ព្រះពន្លា​ ក្រុងសិ​រីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ រួមមា​ន​ ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ អស់​លោក​ លោកស្រី​ បងប្អូន​ប្រជាពុទ្ធបរិ​ស័ទ​ ដែលជា​ម្ចាស់វេណ​ទាំង១៤​ បានមាន​សទ្ធាជ្រះថ្លា​ប្រកបដោយ​បញ្ញាញាណ​សម្បយុត្តិ​ បានស្រុះស្រួល​គ្នាជា​ឯកឆន្ទផ្ដួច​ផ្ដើម​ធ្វើបុណ្យកឋិនទានសាមគ្គីមួយ​ ដើម្បីដង្ហែ​ទៅវត្តប្រគេ​នដ​ល់ព្រះសង្ឃដែ​លគង់ចាំ​ព្រះវស្សា​ អស់​កាលត្រីមាសក្នុងពុទ្ធសី​មានៃ​ វត្តសមិទ្ធិផល​ ដែលកម្មវិធីបានធ្វើការរៀបចំទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនាជាហូរហែ។ ព្រះគ្រូ​ សោ​ភ័ណ​វិមល​ ប៉ាត​ សុគន្ធ​ អនុគណក្រុង​ សិរីសោភ័ណ​  និងជា​ ព្រះគ្រូចៅអធិការវត្ត​ សមាធិផល​ ព្រះអង្គ​បានមាន​ សង្ឃដីកា​ថា​ កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានស​ម្តែងទុកក្នុងព្រះវិន័យ​បិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមា​នលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ា​ង ទី១. ប្លែកដោយកាល គឺជាកាលទា​ន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណ​ត់ត្រឹមតែ​២៩ថ្ងៃ ហើ​យវត្តមួយទ​ទួល​បានកឋិនតែ​១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់​ដែលជាវ​ត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្ន​កធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោ​យបដិគ្គាហកៈ គឺអ្នកទ​ទួលសំព​ត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិ​នដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមាន​ផលានិសង្ស​ច្រើន អ្នកធ្វើទទួល​បានអានិសង្ស ៥យ៉ា​ងគឺ ១.មានប្រាជ្ញា​ក្លៀវក្លាមុះមុត ​២.មានពណ៌សម្បុរល្អ ៣.មា​នរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ គួរបញ្ជាក់ថា​បុណ្យ​កឋិន​ទាន​ សាមគ្គី​វត្តសមាធិផលទទួលបាន​ បច្ច័យ​ចំនួន​ ៣៤​ ០២៤​ ៦០០៛​ និង​ ១៧៨០$​ សរុប​ចំនួន​ប្រាក់រៀល​ ៤១​ ១៤៤​ ៦០០៛​ និង​ ចំណាយផ្សេងៗអស់ចំនួន​ ២៣​ ៥៧៨​ ០០០៛៕

Leave a Reply

Your email address will not be published. Required fields are marked *