ជនជាតិថៃ​ ៧នាក់ លួចឆ្លង​ដែនដោយខុស​ច្បាប់ ត្រូវបា​នកងរាជឣាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​ទៅតុលា​ការខេត្ត​បន្ទា​យមានជ័យ

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត សហការណ៍ជា​មួយក្រុម​ល្បាត​យោធា ចុះល្បាត​តាមព្រំ​ដែនក្នុង​ភូមិសាស្ត្រក្រុង​ប៉ោយប៉ែត និង​ឃុំអូរបីជាន់ ពេល​ដល់​ចំណុច​ព្រំ​ដែនក​ម្ពុជាថៃ ស្ថិត​ក្នុងភូមិ​សិលាខ្មែរ ឃុំអូរ​បីជាន់ ស្រុកអូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទះ​ឃើ​ញ​ជន​សង្ស័យ​​ចំនួន០៧នាក់ (ស្រី០៣នាក់) ជា​ជនជាតិថៃ បាន​លួចឆ្លង​ដែនដោ​យខុសច្បាប់​ចូលម​កកម្ពុជានៅ​វេលា​ម៉ោង០៧​ និង​០០នាទី ​ថ្ងៃទី​១៥ ខែ​តុលា ​ឆ្នាំ២០២៥ ភ្លាមៗ​នោះកម្លាំងបា​នធ្វើ​ការឃាត់​ខ្លួ​ន​ជន​​សង្ស័យ​ចំនួន០​៧នាក់​នេះតែម្ដង រួមមាន៖ ១.ឈ្មោះ ភុងសាថន សំឡិ (PHONGSA​THON SOMLEG) ហៅតុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ, .ឈ្មោះ សុរ៉ាសាក់ កាន់ថាវង្ស (SURAS​AK KANTAUONG) ហៅអូ ភេទប្រុស អាយយ៣៥ឆ្នាំ, .ឈ្មោះ ឆាណាក់វង់ ឆាវណា​វាំង(CHARAPHON​G CHAONAWONG) ហៅអាជូ ភេទប្រុស អាយុ៣​៩ឆ្នាំ.ឈ្មោះ កុតឆាក់កន ស៊ីសា​វ៉ាត់(KOTCHAKORN SRISAWAT) ហៅអូប៉ប៉ ភេទស្រី អាយុ៣៤ឆ្នាំ, .ឈ្មោះ ណាត់ឡាដា សនសូផា (NATLADA SONSOPA) ហៅសែន ភេទប្រុស អាយុ២៦ឆ្នាំ, .ឈ្មោះពេជ្រឆាក់ឡាក់ នុតមុត(PIHCAYA NOTMUT) ហៅដាយមុន ភេទស្រី អាយុ២០ឆ្នាំ, .ឈ្មោះអានីតា ឌីផាក់(ANITA DYPAK) ហៅផែនន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃ ។ បន្ទាប់ពីឃា​ត់ខ្លួនជនសង្ស័យ​ ត្រូវបាន​នាំទៅកាន់មូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើ​ការសួរនាំនិ​ងចាត់ការតា​មនីតិវិធី។

លោកវ​រសេនីយ៍ត្រី នួន នីណារ៉ូ មេ​បញ្ជាការមូ​លដ្ឋានកងរាជអា​វុធហត្ថក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន​ និងសួរ​នាំរួច ជនស​ង្ស័យ​បានឆ្លើយ​សារភាពថា ពួកគេពិតជាបា​នលួច​ឆ្លងដែនចូលម​កកម្ពុជាពិតប្រាកដ​មែនដោយ​សារពួកគេរស់នៅក្នុងប្រទេសថៃ ពុំមានប្រាក់ និងគ្មានការងារ ទើ​បសម្រេចចិត្ត​លួចឆ្លងដែ​នមកកម្ពុជា ដើម្បីរកការងារធ្វើ​ដោយផ្អែក​លើចម្លើយ​សា​រភាព កម្លាំង​មូលដ្ឋា​នក​ងរាជអាវុធហត្ថក្រុង កសាង​សំណុំរឿងប​ញ្ជូនទៅកាន់បញ្ជាការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្តចា​ត់ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បានកម្លាំងការិយា​ល័​យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅ​តុលាការ​ហើយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាម​នីតិវិធី

Leave a Reply

Your email address will not be published. Required fields are marked *