រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះន​រោត្ត​មសីហនុ ព្រះ​មហាវីរក្សត្រ ឯកភាព​ជាតិខ្មែរ ព្រះបរ​មរតនកោដ្ឋ

(កំពង់ចាម)៖នាព្រឹកថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុ​លា ឆ្នាំ២០២៥ រដ្ឋបាល​ខេត្តកំពង់ចាម បានប្រារព្ធពិធី​គោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯ​កភាពជាតិខ្មែរ ព្រះប​រមរតនកោដ្ឋ ក្រោមអធិ​បតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈអភិ​បាលខេត្តកំពង់ចា​ម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សួស ឡា ប្រធានសា​លាដំបូង​ខេត្តកំពង់ចាម ដោយ​មា​នការនិ​មន្តអញ្ជើញ​ចូលរួមពីព្រះ​មេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធា​នមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

ក្នុងឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរំលឹក អំពីស្នាព្រះហស្ថ រប​ស់​ព្រះអង្គ ដែល​នៅគង់ព្រះជន្ម ដើម្បីប្រគេ​នជូនដល់ព្រះថេ​រានុថេរៈគ្រប់ព្រះអង្គ និងអង្គពិ​ធីជ្រា​បចា​ប់តាំងពីឆ្នាំ១៩៤៧ រៀងមក ជាពិសេស ការ​រំលឹកអំ​ពីសមិទ្ធ​ផលធំៗ នៅតា​មបណ្តាខេត្ត ក្រុងនា​នា ជាច្រើន​ឥតគ​ណនា ត្រូវបា​នស្ថាបនា និងក​សា​ងឡើង​ក្នុងសម័​យព្រះអង្គគ្រប់​​គ្រងដឹក​នាំប្រ​ទេស​កម្ពុជា ។ ព្រះករុណា ព្រះបា​ទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យ​សង្គមរាស្រ្ត​ខ្មែរ​បាន​ថ្វាយ ព្រះនា​មព្រះអង្គថាជា ព្រះបិតា​ឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតា​សុខា​ភិបា​លជាតិ ព្រះបិ​តាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។ នៅឆ្នាំ១៩៥៥ ក្រោម​ព្រះរាជកិ​ច្ចដឹកនាំរប​ស់​ព្រះករុណា​ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

ការចូលទីវង្គត់ របស់ព្រះ​បរមរតនកោដ្ឋ គឺជាកា​របាត់វីរៈមហាក្សត្រមួយអង្គ ដ៏ឆ្នើមបំផុតរបស់​ព្រះរា​ជាណាច​ក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូ​ជាព្រះ​កាយព​ល ព្រះបញ្ញាញា​ណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជជាតិ បូរណ​ភាព​ទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជា​ការតបស្នង​នូវព្រះមហា​ករុណា​ទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋព្រះអង្គបានប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕

Leave a Reply

Your email address will not be published. Required fields are marked *