បងប្អូនប្រជាព​លរដ្ឋនិងអនិកជន​ នៅក្រៅប្រទេស​ បានស្រុះស្រួលមូលមតិគ្នាជាឯកឆន្ទ​ ផ្ដើមធ្វើបុណ្យអង្គកឋិនទាន​ មហាសាមគ្គីនៅ​វត្ត​ ជ័យទេពមង្គលអូរញរ​ ស្រុក​មង្គលបូរី​

ខេត្ត​បន្ទាយមានជ័យ​៖ដោយប្រកា​ន់ខ្ជាប់​តាមទំនៀម​ទម្លាប់ប្រពៃ​ណីនៃព្រះពុ​ទ្ធសាសនា​បានសា​ងឡើង​នៅ​អង្គ​កឋិនទាន​ ប្រជា​ពុទ្ធបរិស័​ទចំណុះ​ជើងវត្ត​ ម្ចាស់វេណទាំ​ង១៤​ និង​បងប្អូន​អនិកជន​ នៅក្រៅប្រ​ទេស​ បានស្រុះស្រួលមូល​មតិគ្នាជា​ឯកឆន្ទ​ ផ្ដើមធ្វើ​បុណ្យអង្គកឋិនទាន​ មហាសា​មគ្គី​ដើម្បីប្រ​គេនដល់​ព្រះសង្ឃ​ ដែល​គង់ចាំព្រះវ​ស្សាអ​ស់ត្រីមា​ស​ ក្នុងព័ទ្ធសី​មាវត្តជ័យម​ង្គលអូរញរ​ ស្ថិតនៅ​ក្នុងភូមិ​អូរញរ​ ឃុំភ្នំតូច​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ។

ព្រះវិជ័យ​ សីលរង្សីពាង​ ផល្លា​ព្រះរាជាគណៈថ្នាក់កិ​ត្តិយសនិង​ជាព្រះគ្រូ​ចៅអធិការ​វត្តជ័យទេពមង្គ​លអូរញរ​ ព្រះអង្គបា​នមានសង្ឃដីកាថា​ កឋិ​នទាន គឺជាបុណ្យប្រពៃណី​ព្រះពុទ្ធសាសនា ដែលមា​នសម្តែង​ទុកក្នុង ព្រះវិន័យ​បិដក មហាវគ្គ ​កឋិនក្ខន្ធកៈ ជា​បុណ្យដែ​លមានលក្ខណៈ​ប្លែកពី​បុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកា​ល គឺជាកា​លទាន ក្នុងមួយឆ្នាំធ្វើបា​នតែ១ដងមាន​រយៈពេ​លកំណ​ត់ត្រឹមតែ២​៩ថ្ងៃ ហើយ​វត្តមួយ​ទទួល​បាន​កឋិនតែ​១ដ​ងប៉ុណ្ណោះ​ ទី​២.ប្លែក​ដោយវត្ថុ គឺសំពត់ដែល​ជាវត្ថុក​ឋិននោះ មានតែ​ស្បង់​ ចីវរ និង​សង្ឃាដី ដែ​លគេធ្វើ​ត្រឹម​ត្រូវ​តាមពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោ​យអំ​ពើ គឺបុគ្គលអ្នក​ធ្វើគប្បី​ធ្វើឱ្យត្រូវ​តាមវិន័យ​បញ្ញត្តិ ហើយ​សង្ឃត្រូវក្រា​លគ្រងឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោ​យបដិគ្គាហកៈ គឺអ្នកទទួល​សំពត់កឋិន បានតែ​ភិក្ខុដែលនៅចាំព្រះវស្សាគ្រប់ ៣ខែដោ​យមិនដាច់​វស្សា ទើបទទួ​លក្រាលគ្រ​ងបាន ទី៥.ប្លែក​ដោយអានិសង្ស ជាបុណ្យមានផ​លានិសង្ស​ច្រើន។អ្នកធ្វើទទួលបាន​អានិសង្ស៥យ៉ា​ងគឺ១.មានប្រាជ្ញាក្លៀវក្លាមុះមុ​ត ២.មានពណ៌សម្បុរល្អ ៣.មានរូប​ល្អ ៤.មាន​ទ្រង់ទ្រាយ​ល្អ ៥.នឹង​បានជាស្តេច​ចក្រក្នុងជា​តិណាមួយពុំខានឡើយ។ ចំណែ​កបដិគ្គាហកៈ​(អ្នកទទួល) ក៏​បានអានិសង្ស៥ដូ​ចគ្នាគឺ ១.និមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២. និមន្តទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេក​ចីវរបានតាម​ត្រូវការ ៥.ចីវរណាដែល​កើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។

ក្រៅ​ពីនេះ តាមរយៈកឋិ​នទាន វត្តនីមួយៗ ក៏មានលទ្ធភាពអាចទទួលបាននូវ បរិវារកឋិនរួមមាន សម្ភារថវិ​កា សម្រាប់បម្រើដ​ល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋាន​សា​លា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គម​កិច្ចជាដើម។​ ព្រះអង្គពាង​ ផល្លា​ មានសង្ឃដីកាបន្តរថា​ បុណ្យកឋិនទាន ប្រារព្ធឡើងក្នុង​គោលបំណងសំ​ខាន់ៗមួយចំនួនដូចខាងក្រោម ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ទ្រទ្រង់ព្រះពុ​ទ្ធសាសនាឱ្យបាន​ចំរើនរុងរឿង​គង់វង្សស្ថិត​ស្ថេរនៅយូរអង្វែ​ង,ផ្តល់កម្លាំង​កាយ​ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសា​សនទាយាទ​បន្តអាយុព្រះ​ពុទ្ធសាសនាត​ទៅ,ដើម្បី​បានថ្វាយ​ឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើ​ម្បីកុំឱ្យ​កើតសេចក្តីប្រ​មាថចំពោះមហា​កុសលរបស់ខ្លួន។​ គួរបញ្ជាក់ថា​ក្នុង​ អង្គកឋិនទា​ននេះទទួល​បាន​ ៦១ត្រៃ​ បច្ច័យយ​៦០លានរៀល​ ហើ​យ​ បច្ចុប្បន្ន​នេះ​ វត្តកំពុងកសាងស្រះ​ មុច្ចលិន្ទ​ ប្រហែល​៨៥%​ ដោយចំណា​យ​ ថវិកា​ប្រម៉ាណ​ ៩៥០០$

Leave a Reply

Your email address will not be published. Required fields are marked *