ខេត្តបន្ទាយមានជ័យ៖ដោយក្ដីអាណិតស្រឡាញ់ខ្មែរជួយខ្មែរនៅក្នុងគ្រាលំបាកនោះលោកគ្រូគង្វាល ហម ស៊ុយ ជាប្រធានគណៈកម្មាធិការគ្រិស្តបរិស័ទខេត្តបន្ទាយមានជ័យ រួមដំណើរដោយអស់លោក លោកស្រី អនុប្រធាន និងសមាជិកគ្រិស្តបរិស័ទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយនៃក្ដីស្រឡាញ់ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋជាពួកជំនុំដែលមានជីវភាពខ្វះខាតស្ថិតនៅក្នុងឃុំសឹងហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យចំនួន ១០០គ្រួសារ ដែលពួកគាត់បានជួបការលំបាកផ្នែកជីវភាព នៅជិតខ្សែបន្ទាត់ព្រំដែន កម្ពុជា–សៀម។
លោក ហម ស៊ុយ បានមានប្រសាសន៍ថា អំណោយទាំងនេះត្រូវបានលោកពីក្រុមជំនុំនៃប្រទេសអូស្ត្រាលី អ៊ី មិចឆឺម ដឹកនាំដោយលោកគ្រូគង្វាលម៉ាក ។នេះគឺជាទឹកចិត្តអាណិតស្រឡាញ់យ៉ាងធំធេងដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។ លោក ហម ស៊ុយ បានបន្តថា ព្រះបន្ទូលរបស់ព្រះយេស៊ូថា អិយយើងនេះចេះស្រឡាញ់គ្នាទៅវិញទៅមក ឯសេចក្ដីស្រលាញ់តែងតែអត់ធ្មត់ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីសអំនួតខ្លួន មិនអរសប្បាយចំពោះសេចក្ដី ទុច្ចរិតនោះឡើយ។ យើងទាំងអស់គ្នាសង្ឃឹមទាំងអស់គ្នា និងគាំទ្រទាំងអស់គ្នា។ ជាចុងក្រោយលោក ហម ស៊ុយ ដែល ជាថ្នាក់ដឹកនាំគណៈកម្មការគ្រិស្តបរិស័ទប្រចាំខេត្តបន្ទាយមានជ័យដែលជានិច្ចកាលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ទាំងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ក៏បានចូលរួមលើវិស័យមនុស្សធម៌វិស័យអប់រំនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ គួរបញ្ជាក់ផងដែរថា អំណោយដែលយកមកជូនដល់បងប្អូនទាំង១០០គ្រួសារថ្ងៃនេះដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១០កំប៉ុង ទឹកត្រីបីដប ទឹកស៊ីអ៊ីវបីដប និងប៊ីចេងមួយកញ្ចប់ផងដែរ ៕

