ពិធី​បើ​កវិញ្ញាសា​ប្រឡង​ជ្រើស​រើស​សិស្សឆ្នើម​ថ្នាក់ទី​១០ ប្រចាំ​ស្រុ​កព្រៃឈ​រ ពានរង្វាន់​សម្តេចម​ហាប​វ​រធិបតី ហ៊ុន​ ម៉ា​ណែត

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២​០២៥ នៅវិទ្យាល័​យ ហ៊ុន សែ​ន ព្រៃទ​ទឹង ស្រុកព្រៃឈរ ខេត្តកំព​ង់ចាម បានរៀបចំពិធីបើកវិញ្ញាសាប្រឡងជ្រើសរើ​សសិស្សឆ្នើមថ្នាក់ទី​១០ ប្រចាំស្រុក​ព្រៃ​ឈរ ពានរង្វាន់ស​ម្តេចមហាប​វរធិបតី ហ៊ុន ​ម៉ាណែត ក្រោមអធិ​បតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងអប់រំ យុវជន និងកីឡា ឯកឧត្តម កើត រិទ្ធ ឧបនា​យករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រ​សួងយុត្តិធម៌ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគ​ណៈអភិបាល​ខេត្តកំពង់ចាម​

គួរបញ្ជា​ក់ថា ការប្រឡងជ្រើសរើ​សសិស្សឆ្នើមថ្នាក់ទី១​០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់ស​ម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត ត្រូវបា​នធ្វើឡើង​ដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹ​កចិត្តដល់សិ​ស្សឆ្នើមថ្នាក់​ទី១០ ឱ្យយកចិត្តទុកដា​ក់ខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីចូលកម្រិ​តមធ្យមសិក្សា​បឋមភូមិ ជាពិ​សេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមល​ក្ខណៈឱ្យបានល្អតាំ​ងពីដើម​សម្រាប់ប្រល​ងយ​កពានរង្វាន់របស់សម្តេចធិបតី សម្រា​ប់សិស្សឆ្នើម​នៅថ្នាក់ទី១០ ប្រចាំស្រុក​ព្រៃឈរផង និងសម្រាប់ការប្រល​ងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) ផង។

បេក្ខជន​ប្រលងជ្រើស​រើសសិស្សឆ្នើមនេះមានចំនួន ១៨៩នាក់(ស្រី១២៨នាក់) រីឯមុខវិជ្ជាក្នុងកា​រប្រឡង​មាន ៤ មុខវិជ្ជា គឺ៖ គណិតវិទ្យា, រូបវិទ្យា, អក្សរសាស្រ្ត និង ប្រវត្តិវិទ្យា។ដើម្បីធា​នាសុក្រឹ​ត្យភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌, ក្រសួង​អប់រំ យុវជន និងកីឡាទទួល​បន្ទុក​លើការចេ​ញវិញ្ញាសា និងកា​រកែសន្លឹក​ការ។ ដោយឡែក ក្រុម​ការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុកលើ​ការងារ​រៀបចំ​ការរៀបចំដំ​ណើរការនៃ​ការប្រលង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមាន​ការសង្កេតការពីសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *