អភិបាល​ខេត្តប៉ៃលិន សំណេះសំ​ណាល និងផ្ត​ល់រង្វាន់​លើក​ទឹកចិត្តដ​ល់សិស្ស​ប្រ​ឡងជាប់និទ្ទេស A

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី១១ ខែតុ​លា ឆ្នាំ២០២៥ បានអញ្ជើញជួបសំ​ណេះសំណាល  និងផ្តល់រង្វា​ន់លើកទឹកចិ​ត្តដល់​សិស្សប្រឡង​ជាប់សញ្ញា​បត្រមធ្យមសិ​ក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤២០២៥ ដែលទ​ទួល​បាននិទ្ទេស A

លោក តង់ ធារ៉ា ប្រធានមន្ទីរ​អប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ សម្រាប់​ការប្រឡង សញ្ញា បត្រមធ្យម​សិក្សាទុតិយភូមិ​នៅខេត្តប៉ៃលិ​នក្នុងឆ្នាំ២០២៥នេះ គឺមានបេ​ក្ខជនប្រ​ឡងសរុបចំ​នួន ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៧៣នាក់ ស្រី ៤០នាក់ ហើយក្រោ​យពីការផ្ទៀ​ងផ្ទាត់ និងបូកស​រុបលទ្ធផល​ទូទាំងខេត្ត ប្រកបដោយ​ការយក​ចិត្តទុកដាក់ជា​លទ្ធផលទទួល បានបេក្ខជនប្រឡងជាប់សរុបចំនួន ៥២១នាក់ ស្រី ៣៣៧នាក់ ស្មើនឹង៨៧,៤២% ស្រី៨៨,៦៨% ក្នុងនោះ និទ្ទេស A ០៣ នាក់ ស្រី ០១នាក់ ស្មើនឹង ០,៥០% ស្រី ០,២៦%, និទ្ទេស B ១៧ នាក់ ស្រី ១១នាក់ ស្មើនឹង ២,៨៥% ស្រី ២,៨៩%, និទ្ទេស C = ១១៥ នាក់ ស្រី៨៣នាក់ ស្មើនឹង ១៩,៣០% ស្រី ២១,៨០%, និទ្ទេស D = ២២៨ នាក់ ស្រី ១៦០នាក់ស្មើនឹង ៣៨,៣០% ស្រី ៤២,១០% និង និ​ទ្ទេស E ១៥៨ នាក់ ស្រី ៨២នាក់ ស្មើនឹង២៦,៥០% ស្រី ២១,៦០%

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍ថ្លែង​អំណរ​គុណយ៉ាង ជ្រាល​ជ្រៅចំពោះរាជរដ្ឋាភិបាលអា​ណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រ​សួងអប់​រំ យុវជន និងកីឡា ដែ​លបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជា ជាបន្តបន្ទាប់ និង​បា​នរួមចំណែក​អភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាព ប្រកួតប្រជែង នៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួម កសាង អភិវឌ្ឍន៍ ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំ​ទាវបណ្ឌិតអភិបា​លខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលស​ម្រេចបានស​ម្រាប់វិស័​យ​អប់រំក្នុងខេត្តប៉ៃលិន គឺស្តែង​ចេញពី ឯកឧត្តម លោកជំទាវលោក លោកស្រី អង្គភាព ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបា​ន សហការជួយបង្កលក្ខណៈ​ឱ្យកូនចៅមករៀន បានទៀងទាត់ និងធ្វើការតាមដាន​ការសិក្សារ​បស់​ពួកគជា​ប្រចាំដោយសហការគ្រប់​យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធន​ធានមនុស្សប្រក​បដោយគុណ​ភាព ស្របតាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅ​យើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ ប្រទេសជាតិ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសា​សន៍កោត​សសើរដ​ល់មន្ទីរអ​ប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័​យទាំងពី​រក្នុងខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ក្នុងការផ្ទេរចំ​ណេះដឹងដល់សិស្សានុ​សិស្សរ​បស់ខ្លួនប្រក​បដោយគុណភា​ព និងសូមផ្តាំផ្ញើ​ដល់ក្មួយៗជា​សិស្សទាំងអ​ស់ ដែលបានប្រឡងជាប់សញ្ញាប​ត្រមធ្យម​សិ​ក្សាទុយិភូមិត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគត របស់​ខ្លួន និងប្រទេសជាតិ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូច និងចូ​លរួម​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាពក្នុងការ ទៅបន្តកា​រសិស្សានៅសកលវិទ្យាល័យនានា សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរកអា​ហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ

សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជូន រង្វាន់លើក ទឹក ចិត្ត ដល់សិស្ស ជាប់និទ្ទេស A ចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រ ១គ្រឿង, និងថវិកាចំនួន ១លានរៀល ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *