អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត​ និងរ​ថយន្តស​ង្គ្រោះបន្ទាន់ ២គ្រឿង ជូនមន្ទីរសុ​ខាភិ​បាលនៃរដ្ឋបាល​ខេត្តកំពង់ចាម

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែតុ​លា ឆ្នាំ២០២​៥ បានអញ្ជើញប្រគល់រថ​យន្តពន្លត់អគ្គីភ័យ​ចំនួន ២គ្រឿង ជូនស្នងការដ្ឋា​ននគរបា​លខេត្ត​កំពង់​ចាម និងរថ​យន្តសង្គ្រោះបន្ទា​ន់ចំនួន ២​គ្រឿង ប្រគល់ជូនមន្ទីរ​សុខាភិបាលនៃ​រដ្ឋបាល​ខេត្តកំ​ពង់ចាម​ នៅសាលា​ខេត្ត​ ក្រោម​វត្តមា​ន ឯកឧត្តម ខ្លូត ផន ប្រធានក្រុ​មប្រឹក្សាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចា​ម បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត សង្គ្រោះ​បន្ទាន់ ទាំង៤​គ្រឿងនេះ ជា​អំណោយរ​បស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយ ករដ្ឋមន្ត្រី ប្រធានក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋាន​ខេត្តកំពង់​ចាម តាម​រយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ប្រគល់​ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយឡែករថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ត្រូវបាន​ប្រគល់ជូនមន្ទីរសុខាភិបាល ដើម្បីប្រ គល់បន្តទៅឱ្យមណ្ឌលសុខភាពហាន់ជ័យ និងមណ្ឌ​លសុខភា​ពទ្រាន នៃស្រុកកំពង់សៀម។

គួរប​ញ្ជាក់ថា នៅឆ្នាំ២០២៥​នេះ ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យ សរុប ២​០គ្រឿង (រថយន្តស្ទូច ១​គ្រឿង) ក្នុងនោះស្នង​ការដ្ឋាននគបាល ខេត្ត មាន៤គ្រឿង អធិកា​រដ្ឋាននគ​របាលស្រុកបាធា​យ មាន២គ្រឿង ស្រុកស្រី​សន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ​ មាន២គ្រឿង កោះសូទិន មាន២គ្រឿង កំពង់សៀម មាន៣គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៥ទៀត មានរ​ថយន្ត​ពន្លត់​អគ្គីភ័យចំនួន ១គ្រឿងៗដូចគ្នា ​ដោយឡែកថ្ងៃនេះ យើងក៏បានទទួលអំណោ​យរថយន្តព​ន្លត់អគ្គីភ័យ ចំនួន​ ២គ្រឿងបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *